រដ្ឋនឹងយកស្ពានដែកពីឬស្សីកែវ ដើម្បីសង់សម្រួលចរាចរណ៍បណ្តោះអាសន្ននៅចាក់អង្រែ​ និងព្រែកប្រា

រដ្ឋបាលរាជធានីភ្នំពេញ នឹងសាងសង់ស្ពានដែកបណ្តោះអាសន្នមួយ តភ្ជាប់រវាងចាក់អង្រែ និងតំបន់ព្រែកប្រា សម្រាប់សម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ខណៈរាជរដ្ឋាភិបាល កំពុងស្នើសុំកម្ចីពីប្រទេសចិន សម្រាប់សាងសង់ស្ពានថ្មី សម្រាប់ឆ្លងកាត់ទន្លេបាសាក់នេះ។​

រដ្ឋបាលរាជធានីភ្នំពេញ នឹងរុះរើស្ពានដែក ពីឬស្សីកែវ ទៅសាងសង់សម្រាប់ប្រើប្រាស់ជាបណ្តោះអាស​ន្ន នៅទន្លេបាសាក់នាពេលខាងមុខឆាប់ៗនេះ។ នេះជាការបញ្ជាក់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា​ក្នុងពិធីសម្ភោធស្ពានឬស្សីកែវ និងស្ពានអាកាសឬស្សីកែវ នៅថ្ងៃទីល៣១ ខែឧសភា។​

សម្តេចតេជោ បញ្ជាក់ថា នៅរាជធានីភ្នំពេញ ត្រូវការស្ពាន៣បន្ថែមទៀត រួមមាន៖ ស្ពានមិត្តភាពកម្ពុជា-កូរ៉េ, ស្ពានតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងស្ពានឆ្លងទន្លេបាសាក់ តភ្ជាប់ពីព្រែកប្រា ទៅចាក់អង្រែ។​

ប្រមុខរាជរដ្ឋាភិបាល បន្តថា ក្នុងចំណោមស្ពានទាំងបីនេះ មានស្ពានចំនួនពីរ គឺស្ពានមិត្តភាពកម្ពុជា-កូរ៉េ និងស្ពានតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងអាចចាប់ផ្តើមសាងសង់នាពេលឆាប់ខាងមុខ។​

ចំណែកស្ពាន ឆ្លងទន្លេបាសាក់ តភ្ជាប់ពីព្រែកប្រា ទៅចាក់អង្រែ កំពុងស្ថិតក្នុងការចរចាស្នើកម្ចីសម្បទានពីប្រទេសចិន។​

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]