រដ្ឋបើកឱ្យប្រើបណ្តោះអាសន្នផ្លូវក្រវាត់ក្រុងទី៣  ខណៈនឹងសម្ពោធជាផ្លូវការនៅថ្ងៃទី៣ សីហា

បច្ចុប្បន្នគម្រោងសង់ផ្លូវក្រវាត់ក្រុងទី៣ សម្រេចការសាងសង់ជាស្ថាពរ ១០០ភាគរយហើយ រង់ចាំតែថ្ងៃសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៣ ខែសីហា ខាងមុខនេះប៉ុណ្ណោះ។ នេះបើតាមការលើឡើងរបស់ ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ ជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយ BTV នៅថ្ងៃទី១៨ កក្កដា។

ឯកឧត្តមបញ្ជាក់ថាផ្លូវសេដ្ឋកិច្ចដ៏សំខាន់១ខ្សែនេះ សង់រួចរាល់ ១០០ភាគរយ ហើយបច្ចប្បន្នត្រូវបានបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្នសិន ខណៈគ្រោងនឹងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៣ សីហា ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន។

គួរបញ្ជាក់ថា ផ្លូវក្រវាត់ក្រុងទី៣នេះ មានប្រវែងសរុបប្រមាណជា ៥២.៩៨៣គីឡូម៉ែត្រ ដោយឆ្លងកាត់ភូមិសាស្រ្តខេត្តកណ្តាលប្រវែងជិត ៣៨គីឡូម៉ែត្រ និងភូមិសាស្រ្តរាជធានីភ្នំពេញប្រមាណ ១៥គីឡូម៉ែត្រ។

ផ្លូវថ្មីនេះ បានបើកការដ្ឋានកាលពីអំឡុងខែមករា ឆ្នាំ២០១៩ ដោយត្រូវប្រើប្រាស់ថវិកាកម្ចីប្រមាណ ២៧៣លានដុល្លា​រ ពីសាធារណរដ្ឋប្រជាមានិតចិន។ (អានបន្ថែម)

គួររម្លឹកទៀតថា គម្រោងផ្លូវល្បឿនលឿនខ្សែទី២ ភ្នំពេញ-បាវិត និងស្ពានសំខាន់១ខ្សែតពីក្រវាត់ក្រុងទី៣ ដើម្បីឆ្លងទន្លេមេគង្គ ទៅភ្ជាប់នឹងផ្លូវល្បឿនលឿនទី២ ក៏ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]