រដ្ឋប្រកាសឱ្យប្រើគោលការណ៍ប្រើប្រាស់ថាមពលព្រះអាទិត្យលើដំបូលនៅកម្ពុជាជាផ្លូវការហើយ

ក្រសួងរ៉ែ និងថាមពល បានប្រកាសឱ្យប្រើគោលការណ៍ប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើ​ដំបូលនៅកម្ពុជាជាផ្លូវការហើយ។​ នេះបើតាមវេទិកាផ្សព្វផ្សាយ ក្រោមអធិបតីភាពឯកឧត្តម​ ស៊ុយ​ សែម​ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល​ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣។

គោលការណ៍នេះ ត្រូវបានបង្កើតឡើងដោយក្រសួងរ៉ែ និងថាមពល​ សហការជាមួយនឹងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ​ (UNDP)។

គោលការណ៍នេះ​ បានកំណត់ចក្ខុវិស័យក្នុងការលើកកម្ពស់ការគ្រប់គ្រងការអនុញ្ញាតឱ្យប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជា​ ឱ្យបានច្បាស់លាស់​ មានប្រសិទ្ធភាព​ មានតម្លាភាព​ ស្មើភាពគ្នា​ គណនេយ្យភាព​ និងសមធម៌។

តាមយៈគោលការណ៍នេះផងដែរ​ យើងនឹងផ្តល់ការអនុញ្ញាតដល់ការស្នើសុំតម្លើងថាមពលពន្លឺព្រះអាទិត្យលើដំបូលរបស់អ្នកប្រើប្រាស់អគ្គិសនីទាំងឡាយ​ ដែលមិនមានការប៉ះពាល់ដល់ការផ្គត់ផ្គង់របស់ប្រព័ន្ធបណ្តាញជាតិ​ ហើយអាចចែករំលែកទំហំនៃការអភិវឌ្ឍថាមពលពន្លឺព្រះអាទិតដែលបានកំណត់ក្នុងផែនការមេតាមប្រព័ន្ធកូតាឱ្យទៅអ្នកប្រើប្រាស់អគ្គិសនីដែលមានបំណងបំពេញកាតព្វកិច្ចបរិស្ថាន​ និងការប្រែប្រួលអាកាសធាតុ។

ក្រៅពីនេះ រាជរដ្ឋាភិបាលកម្ពុជា​ ក៏អាចបំពេញបន្ថែមការប្តេជ្ញាចិត្តក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់​ ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស​ ដូចមានចែងក្នុងរបាយការណ៍រួមចំណែករបស់ជាតិ​ ដើម្បីអនុវត្តអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]