រដ្ឋផ្តល់សិទ្ធិឱ្យឯកជនអភិវឌ្ឍដីជាង ១២០០ហិកតា នៅកែបជាក្រុងរណបថ្មី និងតំបន់ទេសចរណ៍

ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក បានទទួលបានសិទ្ធិវិនិយោគគម្រោងអភិវឌ្ឍបង្កើតទីក្រុងរណប និងតំបន់ទេសចរណ៍ពិសិដ្ឋចំនួន ២ទីតាំង ទំហំសរុប ១.២៤៧ហិកតា​ ស្ថិតនៅតំបន់ឆ្នេរ ក្នុងសង្កាត់កែប ក្រុងកែប និងឃុំពងទឹក និងឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។

បើតាមលិខិតលេខ ២៦៩ សជណ.ដប ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី រាជរដ្ឋាភិបាល បានសម្រេចអនុញ្ញាតឱ្យក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក កាយដីពីទីតាំងជ្រៅមកបំពេញទីតាំងរាក់ ចំនួន ២ទីតាំង ទំហំសរុប ១.៤៦៧ហិកតា ក្នុងនោះទីតាំងទី១ ទំហំ ២៨៩ហិកតា ស្ថិតនៅសង្កាត់កែប ក្រុងកែប និង ឃុំអង្កោល និងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប និងទីតាំងទី២ ទំហំ ១.១៧៨ហិកតា ស្ថិតនៅឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

ទន្ទឹមនឹងនេះ រដ្ឋបានធ្វើអនុប្បយោគជាដីឯកជនរបស់រដ្ឋនូវផ្ទៃដីវិនិយោគនេះ ក្នុងនោះ ទីតាំងទី១ ទំហំ ២៨៩ហិកតា ស្ថិតនៅសង្កាត់កែប ក្រុងកែប និងឃុំអង្កោល និងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប និងទីតាំងទី២ ទំហំ ១. ១៧៨ហិកតា ស្ថិតនៅឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ដោយបែងចែកដូចខាងក្រោម៖

  • ផ្ទៃដីចំនួន ១៥% ទំហំ ២២០ហិកតា ប្រគល់ជូនរដ្ឋបាលខេត្តកែប សម្រាប់រៀបចំជាតំបន់រដ្ឋបាលពហុកីឡាដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ
  • ផ្ទៃដីចំនួន ៨៥% ទំហំ ១.២៤៧ហិកតា ផ្ដល់ជាកម្មសិទ្ធិឯកជនជូនក្រុមហ៊ុន ឌីភី ម៉ូរ៉ាល់ គ្រុប ឯ.ក សម្រាប់ធ្វើការអភិវឌ្ឍជាទីក្រុងរណប រួមមាន មជ្ឈមណ្ឌលពាណិជ្ជកម្ម សណ្ឋាគារ អគារស្នាក់នៅរួម បុរីលំនៅឋាន ផ្សារទំនើប ភោជនីយដ្ឋាន និងតំបន់សេវាកម្មនានា និងបង្កើតជាតំបន់ទេសចរណ៍ពិសិដ្ឋស្របតាមអនុក្រឹត្យលេខ៤០ អនក្រ.បក ចុះថ្ងៃទី៧ ខែមីនាឆ្នាំ២០១៩ រួមមាន រីស្សត ទីលានវាយកូនហ្គោល បឹងកាឡូ តំបន់សេ​វា​កម្មស្នាក់នៅ ផ្ទះវិស្សមកាល មណ្ឌលសម្រាកលម្ហែកម្សាន្តទេសចរណ៍ មណ្ឌលកីឡាទេសចរណ៍ សួនឧទ្យាន កន្លែងផ្តល់សេវាកម្មថែទាំសុខភាព និងមណ្ឌលសេវាកម្មទេសចរណ៍ពាក់ព័ន្ធផ្សេងទៀត។

បន្ថែមពីនេះ រដ្ឋបានអនុញ្ញាតឱ្យចុះបញ្ជីធ្វើបណ្ណកម្មសិទ្ធិតាមសមាមាត្រដែលបានកំណត់ជូនរដ្ឋបាលខេត្តកែប និង ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់គ្រុប ឯ.ក បន្ទាប់ពីទទួលបានគោលការណ៍ពីរាជរដ្ឋាភិបាល និងមុនពេលបំពេញដីក្នុងទីតាំង ដោយពន្ធប្រថាប់ត្រា និងពន្ធផ្សេងៗពាក់ព័ន្ធនឹងការចុះបញ្ជីផ្ទេរកម្មសិទ្ធិនេះជាបន្ទុករបស់រដ្ឋ។

ចំពោះ ក្រុមហ៊ុនវិញ ត្រូវចាត់ចែងរៀបចំឱ្យមានចំណី ឆ្នេរសាធារណៈនៅមុខទីតាំងដី នៅពេលបំពេញដីក្នុងទីតាំង ដើម្បីស្របតាមសារាចរណែនាំលេខ០១ សណន ចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២ ស្តីពីការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា។

ក្រៅពីនេះ ក្រុមហ៊ុន ត្រូវរៀបចំផែនការមេអភិវឌ្ឍគម្រោង ដើម្បីស្នើសុំការអនុម័តពីស្ថាប័នមានសមត្ថកិច្ច ដោយត្រូវគោរពតាមគោលការណ៍ និងនីតិវិធីវិនិយោគជាធរមានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]