រដ្ឋពិនិត្យលទ្ធភាពអនុគ្រោះដល់គម្រោង ចំនួន ៣៥ ក្រោមទុនវិនិយោគជាង ១៥៦ លានដុល្លារ

ក្រុមការងារលើកកម្ពស់ការវិនិយោគខេត្តព្រះសីហនុ ពិនិត្យសំណើសម្រាប់សួនឧស្សាហកម្ម ផលិតកម្ម និងកន្លែងទេសចរណ៍ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចខេត្ត

រាជរដ្ឋាភិបាល តាមរយៈក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ បានបើកកិច្ចពិនិត្យលើការស្នើការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធី ដល់គម្រោងវិនិយោគ និងធុរកិច្ចក្នុងខេត្តព្រះសីហនុ ចំនួន ៣៥ ក្រោមទុនវិនិយោគជាង ១៥៦ លានដុល្លារអាម៉េរិក។

នេះបើតាមកិច្ចប្រជុំពិភាក្សាលើកទី ២៣ ដើម្បីពិនិត្យលើការស្នើការលើកទឹកចិត្ត កាលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២៦ ដឹកនាំដោយ ឯកឧត្តម ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។

គម្រោងវិនិយោគ ចំនួន ៣៥ ក្នុងទំហំទុនវិនិយោគជាង ១៥៦ លានដុល្លារអាម៉េរិករួមមានជាអាទិ៍៖ សួនឧស្សាហកម្មសម្រាប់រោងចក្រក្នុងវិស័យសត្វចិញ្ចឹម រោងចក្រកែច្នៃគ្រឿងសង្ហារិម រោងចក្រកែច្នៃសំណល់ រោងចក្រផលិតបំពង់ទឹក ស្ថានីយសាករថយន្តអគ្គិសនី សិប្បកម្មផលិតប្រេងឆា រោងចក្រផលិតកេសកាតុង អគារពហុមុខងារ សណ្ឋាគារ និងផ្សារទំនើប ជាដើម ដែលរំពឹងថានឹងបង្កើតឱកាសការងារថ្មីៗរាប់ពាន់កន្លែងបន្ថែមទៀត។

តាមរយៈអង្គប្រជុំនេះ រដ្ឋាភិបាលបានពិភាក្សាអំពីលទ្ធភាព ជម្រើស និងគោលការណ៍នានា ដែលគួរកែសម្រួល និងអាចអនុវត្តបាន ដើម្បីផ្តល់ការលើកទឹកចិត្ត និងទាក់ទាញការវិនិយោគដែលមានគុណភាព មានតម្លៃបន្ថែម បង្កើតការងារដល់ប្រជាពលរដ្ឋ។ល។ ទាំងគម្រោងនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស និង គម្រោងក្នុងតំបន់សេដ្ឋកិច្ចពិសេស ។

បើតាមកិច្ចប្រជុំនេះដែរ បានបញ្ជាក់ដែរថា រយៈពេល ២ឆ្នាំ កន្លងមកនេះ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានផ្តល់គោលការណ៍លើកទឹកចិត្តដល់គម្រោងចំនួន ៤១៣គម្រោង ដែលមានទុនវិនិយោគប៉ាន់ស្មានជាង ៨ប៊ីលានដុល្លារ និងប៉ាន់ស្មានបង្កើតការងារ ជាង ៥៥ ០០០ កន្លែង ជំរុញឱ្យអគារជាប់គាំងចំនួន ៧៦គម្រោង បន្តសាងសង់ឡើងវិញ និង ៣០គម្រោងផ្សេងទៀតបានសាងសង់រួចរាល់ និងដំណើរការអាជីវកម្ម និងបានទាក់ទាញគម្រោងវិនិយោគថ្មីបានចំនួន ១៧៩ គម្រោង។

ដោយផ្អែកតាមលទ្ធផលនេះ រាជរដ្ឋាភិបាលបានសម្រេចឱ្យបន្តអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ» រយៈពេល ២ ឆ្នាំទៀត រហូតដល់ដំណាច់ឆ្នាំ ២០២៧។ ហើយថ្មីៗនេះ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ក៏បានបើកកិច្ចប្រជុំលើកទឹកចិត្តជាពិសេសដល់គម្រោងវិនិយោគចំនួន ២៤ តម្លៃ ២០៨លានដុល្លារ ក្នុងខេត្តព្រះសីហនុផងដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាមេរិកត្រៀមចេញច្បាប់ថ្មីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទឹកនៅតាមជនបទដោយប្រើ iTwin

អាមេរិកកំពុងត្រៀមចេញច្បាប់ថ្មីស្តីពីការត្រៀមលក្ខណៈសម្រា […]

កម្ពុជា និងអូស្ត្រាលី ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ខណៈទំហំពាណិជ្ជកម្មហក់ឡើងដល់ ១,២ ប៊ីលានដុល្លារ

កិច្ចព្រមព្រៀងនាំចេញអង្ករជាប្រវត្តិសាស្ត្ររវាងក្រុមហ៊ុន […]

បច្ចេកវិទ្យានៅពីក្រោយ Digital Twins ដែលទំនើបរបស់ក្រុមហ៊ុន Bentley ជាអ្វី?

ក្នុងវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បញ្ហាប្រឈមដ៏ធំបំផុតគ […]

ស្ថានទូតចិននឹងជំរុញសហគ្រាសចិនកាន់តែច្រើនឱ្យមកវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងខេត្តបាត់ដំបង

ការផ្តោតលើការកែច្នៃកសិ-ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិស […]

គន្លឹះសំខាន់ដែលធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធប្រើបានយូរ មិនមែនបច្ចេកវិទ្យា ឬថវិកាទេ តែជា…

ការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថា ថវិកាគ្រប់គ្រាន់ និងកា […]

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ តម្លៃជិត ១៧លានដុល្លារ បើកការដ្ឋានសាងសង់ជាផ្លូវការ

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ នៃមន្ទីរពេទ្យកុមារជាត […]