រដ្ឋសម្បទានដីជិត ១ម៉ឺនហិកតា ដល់ឯកជន ដើម្បីអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្ម នៅស្ទឹងត្រែង

ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានសម្រេចផ្តល់ដីសម្បទាន ៩៧៧២ហិកតា ដល់ក្រុមហ៊ុនក្នុងស្រុក LSCG Group និងក្រុមហ៊ុនចិន  Green Sea Agriculture Co., Ltd ដើម្បីអភិវឌ្ឍន៍វិស័យកសិ-ឧស្សាហកម្ម និងអភិវឌ្ឍជាតំបន់សេដ្ឋកិច្ចពិសេស។

លោក លី សុខឆាយ អគ្គនាយកនៃក្រុមហ៊ុន LSCG Group  បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោក ទទួលបានសិទ្ធិវិនិយោគលើផ្ទៃដីសរុប ៩៧៧២ហិតានៅខេត្តស្ទឹងត្រែង ដោយការវិនិយោគនេះ ត្រូវបានសហការជាមួយក្រុមហ៊ុនចិន Green Sea Agriculture Co., Ltd តំណាងដោយ លោក សុខ សំណាង ដើម្បីធ្វើការអភិវឌ្ឍជាតំបន់សេដ្ឋកិច្ចពិសេស កសិ-ឧស្សាហកម្ម តំបន់ប្រើប្រាស់ច្រើនយ៉ាងមានដូចជា៖ Auto-High Tech Green House (គឺជាប្រភេទកសិកម្មបែបបច្ចេកវិទ្យាទំនើបក្នុងផ្ទះកញ្ចក់) ប្រព័ន្ធធារាស្រ្ត និងបង្កើតជាស្ថានីអគ្គីសនីសូឡាថាមពលស្អាតដើរដោយពន្លឺព្រះអាទិត្យធំជាងគេនៅក្នុងខេត្តស្ទឹងត្រែង។

លោកបន្តថា បច្ចុប្បន្ន ក្រុមហ៊ុនទទួលបានឯកសារស្របច្បាប់រួចរាល់អស់ហើយ និងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋាភិបាល ជាពិសេសទទួលបានការអនុម័តពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លើគម្រោងវិនិយោគដ៏ធំមួយនេះរួចរាល់ហើយដែរ។

យើងខ្ញុំទាំងអស់គ្នា សង្ឃឹមជឿជាក់ថា ការវិនិយោគ និងការអភិវឌ្ឍន៍នេះ នឹង ចូលរួមជាចំណែកជួយដល់សង្គម សេដ្ឋកិច្ច ជាតិ ពិសេសអាចបង្កើតការងារជូនពលរដ្ឋ ដែលរស់នៅក្នុងខេត្តស្ទឹងត្រែងផ្ទាល់បានជាច្រើនផងដែរ។

ចុងក្រោយ លោកលី សុខឆាយ សូមប្រកាសស្វាគមន៍រាល់ក្រុមហ៊ុនដៃគូរតូចធំជាច្រើនទៀតដែលមានចំណាប់អារម្មណ៍ ចង់ចូលរួមវិនិយោគ ឬអភិវឌ្ឍន៍រួមគ្នា ជាមួយក្រុមហ៊ុនយើងខ្ញុំ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មានអ្វីពិសេស! បានជាបុរី ប៉េង ហួត បើកលក់ Pre-Sale គម្រោងថ្មី ភ្លាម មានអតិថិជនកក់ច្រើនបែបនេះ?

នៅថ្ងៃទី ៦-៧-៨ ខែមីនា ឆ្នាំ២០២៦ នេះ បុរី ប៉េង ហួត បានធ្ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ក្រុមហ៊ុន KNN ដាក់សម្ពោធផលិតផលជប៉ុន YOKODA ជាផ្លូវការក្នុងទីផ្សារកម្ពុជា

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ​ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេ […]

បុរី ប៉េង ហួត បើកការដ្ឋានសាងសង់គម្រោងថ្មីពីរដំណាលគ្នា ជាមួយទីតាំងដ៏អស្ចារ្យនៃរាជធានីភ្នំពេញ

ដើមឆ្នាំថ្មី បុរី ប៉េង ហួត បានបើកការដ្ឋានសាងសង់គម្រោងថ្ […]