រដ្ឋសម្រេចកំណត់ភូមិសាស្ត្រសំខាន់ៗ៤ ជាតំបន់មរតកប្រវត្តិសាស្រ្តតេជោ និងទេសចរណ៍ប្រវត្តិសាស្ត្រ

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកំណត់តំបន់ប្រវត្តិសាស្ត្រយោធា ឬហៅថា តំបន់មរតកប្រវត្តិសាស្រ្តតេជោ ដែលស្ថិតនៅភូមិសាស្ត្រយោធភូមិភាគទី៣ យោធភូមិភាគទី៤ និងយោធភូមិភាគទី៥ និងតំបន់ប្រវត្តិសាស្ត្រអង្លង់វែង។ នេះបើតាមអនុក្រឹត្យលេខ ១៥៥ អនក្រ.បក ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។

រដ្ឋកំណត់តំបន់ទាំងនេះឡើងក្នុងគោលបំណងការពារថែរក្សាបរិស្ថានធម្មជាតិ ថែរក្សាការពារសម្បត្តិបេតិកភណ្ឌជាតិ អភិរក្ស និងអភិវឌ្ឍតំបន់ប្រវត្តិសាស្ត្រយោធា រួមបញ្ជូលទាំងការអភិវឌ្ឍវិស័យទេសចរណ៍ជាតិ និងអន្តរជាតិ។

លើសពីនេះទៀតនោះ គឺចង់អភិរក្សទីតាំងដែលជាអតីតមជ្ឈមណ្ឌល អង្គការចាត់តាំងនយោបាយ យោធា មូលដ្ឋានប្រដាប់អាវុធ និងទីតាំងអតីតសមរភូមិសម្រាប់អប់រំផ្សព្វផ្សាយដល់សាធរណជនជាតិ អន្តរជាតិ សិក្សាស្រាវជ្រាវ និងស្វែងយល់អំពីនយោបាយឈ្នះឈ្នះផងដែរ។

គួរបញ្ជាក់ថា តំបន់ប្រវត្តិសាស្ត្រយោធាក្នុងយោធភូមិភាគទី៣ មានចំនួន ៣១ទីតាំង ស្ថិតក្នុងខេត្តកោះកុង កំពង់ស្ពឺ តាកែវ កំពត កែប និងព្រះសីហនុ។

ចំពោះ តំបន់ប្រវត្តិសាស្ត្រយោធាក្នុងយោធភូមិភាគទី៤ មានចំនួន ២៦ទីតាំង ស្ថិតក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។

រីឯតំបន់ប្រវត្តិសាស្ត្រយោធាក្នុងយោធភូមិភាគទី៥ មានចំនួន ៣០ទីតាំង ស្ថិតក្នុងខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តពោធិ៍សាត់។

ដោយឡែក តំបន់ប្រវត្តិសាស្ត្រអង្លង់វែង ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ចុចយកខ្លឹមសារលម្អិតទីនេះ

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាជ្ញាធរខេត្តកណ្តាល ប្រគល់ប្លង់រឹងដីធ្លីជិត៦ពាន់ប័ណ្ណ ដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន៥

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ៥.៥ […]

អន្តរក្រសួងកំពុងពិនិត្យពីផលប៉ះពាល់នៃគម្រោងអាជីវកម្មខ្សាច់លើផ្ទៃដីទំហំ ១៤៧ហិកតា នៅខេត្តកោះកុង

អន្តរក្រសួងដែលមកពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអគ្ […]

ខេត្តកំពង់ធំ ជាខេត្តមួយពឹងផ្អែកលើកសិកម្ម និងមានផ្ទៃដីធំជាងភ្នំពេញប្រមាណ ២០ដង

ខេត្តកំពង់ធំ គឺជាខេត្តមួយពឹងផ្អែកលើកសិកម្ម មានផ្ទៃដីធំជ […]