រដ្ឋសម្រេចដាំដើមរាំងទឹកធ្វើជាក្រវាត់ព្រំនៅជុំវិញបឹងទន្លេសាបក្នុងតំបន់៣

រាជរដ្ឋាភិបាល ឯកភាពជាគោលការណ៍ជូនក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធ អាជ្ញាធរដែ​នដីនៃខេត្តទាំង ៦ និងសហគមន៍ស្ថិតនៅជុំវិញតំបន់បឹងទន្លេសាប ធ្វើការដាំព្រៃលិចទឹកប្រភេទដើមរាំងទឹកធំៗ ធ្វើជាខ្សែក្រវាត់ព្រំបន្ថែមនៅតាមចន្លោះបង្គោលព្រំតំបន់៣ ដែលបានសាងសង់រួច ក្នុងខេត្តទាំង៦ ជុំវិញបឹងទន្លេសាប។ នេះបើតា​មលិខិតលេខ ៦៩៦ សជណ.កធ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។

បន្ថែមពីនេះ រាជរដ្ឋាភិបាល ឯកភាពឱ្យធ្វើការដាំស្តារព្រៃលិចទឹកឡើងវិញ នៅតាមទីតាំងដែលរងនូវការទន្ទ្រាននាពេលកន្លងមក និងតំបន់ដែលរេចរឹលក្នុងខេត្តទាំង៦ ជុំវិញបឹងទន្លេសាប។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល ឯកភាពធ្វើការសិក្សាពីសក្តានុពល និងលទ្ធភាពរបស់បណ្តាស្ទឹងសំខាន់ៗទាំង១១ នៅជុំវិញតំបន់បឹងទន្លេសាប ដែលជាប្រភពទឹកមួយដ៏សំខាន់ហូរចូលទៅបឹងទន្លេសាប សម្រាប់ផ្គត់ផ្គង់ទឹកប្រើប្រាស់ ស្រោចស្រព ចិញ្ចឹមជីវៈចម្រុះ និងផ្តល់លំនឹងដល់ប្រព័ន្ធអេកូឡូស៊ីរបស់បឹងទន្លេសាប។

លើសពីនេះ រាជរដ្ឋាភិបាល ក៏បានឯកភាពធ្វើការសិក្សាពីសណ្ឋានបាតបឹងទន្លេសាប ដើម្បីធ្វើការវិភាគលើបម្រែបម្រួលស្ថានភាពសមាសភាគ ដីបាតបឹង គុណភាពទឹក សារធាតុកខ្វក់ បរិមាណទឹក កម្ពស់ទឹក អេកូឡូស៊ីនៃបឹង ក្នុងការធានាឱ្យបាននូវសន្តិសុខ ទឹក និងសន្តិសុខស្បៀងនៅក្នុងតំបន់។

គួរបញ្ជាក់ថា ការងារសាងសង់បង្គោលព្រំនៅតំបន់៣ ជុំវិញបឹងទន្លេសាប សម្រេចបាន ១០០% នៃចំនួនបង្គោលសរុបចំនួន ១២២៤ បង្គោល។ (អានបន្ថែម)

សកម្មទាំងនេះគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចំពោះនិរន្តរភាពបរិស្ថាន និងសុខុមាលភាពរបស់សហគមន៍ជុំវិញបឹងទន្លេសាប។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាជ្ញាធរខេត្តកណ្តាល ប្រគល់ប្លង់រឹងដីធ្លីជិត៦ពាន់ប័ណ្ណ ដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន៥

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ៥.៥ […]

អន្តរក្រសួងកំពុងពិនិត្យពីផលប៉ះពាល់នៃគម្រោងអាជីវកម្មខ្សាច់លើផ្ទៃដីទំហំ ១៤៧ហិកតា នៅខេត្តកោះកុង

អន្តរក្រសួងដែលមកពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអគ្ […]

ខេត្តកំពង់ធំ ជាខេត្តមួយពឹងផ្អែកលើកសិកម្ម និងមានផ្ទៃដីធំជាងភ្នំពេញប្រមាណ ២០ដង

ខេត្តកំពង់ធំ គឺជាខេត្តមួយពឹងផ្អែកលើកសិកម្ម មានផ្ទៃដីធំជ […]