រតនគិរីមានក្រុមហ៊ុន២៧ កំពុងវិនិយោគលើដីសម្បទានសេដ្ឋកិច្ច ខណៈជាង៨៥% ជាក្រុមហ៊ុនវៀតណាម

ខេត្តរតនគិរី គឺជាខេត្តដែលមានសក្តានុពលខ្ពស់សម្រាប់ការវិនិយោគ ដោយសារកត្តាភូមិសាស្ត្រនិងអាកាសធាតុ។ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ មានក្រុមហ៊ុនវិនិយោគឯកជនចំនួន ២៧បានមកវិនិយោគលើផ្ទៃដីសម្បទានសេដ្ឋកិច្ចជាច្រើនហិកតានៅក្នុងខេត្តរតនគិរី ដែលក្នុងនោះមានប្រមាណ ៨៥ភាគរយជាវិនិយោគិនមកពីប្រទេសវៀតណាម។

នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីន ក្នុងសន្និសីទសារព័ត៌មានស្តី នៅថ្ងៃទី០៤ខែមេសា ឆ្នាំ២០២៣។

ឯកឧត្តមបានបញ្ជាក់ឱ្យដឹងថា ក្នុងរយៈពេល​ ៥​ឆ្នាំចុងក្រោយនេះ ​នៅក្នុងខេត្តរតនគិរី មានក្រុមហ៊ុនវិនិយោគសម្បទានដីសេដ្ឋកិច្ច សរុបចំនួន ២៧ក្រុមហ៊ុន ដែលកំពុងប្រកបអាជីវកម្ម។ ក្នុងនោះ ក្រុមហ៊ុនវិនិយោគមកពីប្រទេសវៀតណាមមានចំនួន ២៣ក្រុមហ៊ុន ឬត្រូវជា ៨៥,១៨ភាគរយនៃចំនួនក្រុមហ៊ុនសរុប។

ឯកឧត្តមបន្តថា ផ្ទៃដីវិនិយោគ ដែលបានចុះកិច្ចសន្យាមានចំនួនជាង ១១ម៉ឺនហិកតា ផ្ទៃដីអាជីវកម្មមានចំនួនជាង ៨ម៉ឺនហិកតា និងផ្ទៃដីដាំកៅស៊ូនិងដំណាំផ្សេងៗមានចំនួនជាង ៤ម៉ឺនហិកតា។

នាឱកាស​នោះដែរ លោក សយ សូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី ក៏បានលើកឡើងពីសក្តានុពលរបស់ខេត្តរតនគិរី ដែលជាខេត្តខ្ពង់រាបភូមិភាគឥសានថាមានសក្តានុពលខ្ពស់ សម្រាប់ដំណាំកសិឧស្សាហកម្ម ដោយសារសម្បូរដោយប្រភេទដីក្រហម និងស្ថានភាពអាកាសធាតុអំណោយផលដល់ការដាំដំណាំនិងចិញ្ចឹមសត្វ ព្រមទាំងសម្បូរដោយប្រភពទឹកច្រើន ជាពិសេសពីទន្លេស្រែពក និងសេសាន ហូរកាត់ខេត្តចំនួនប្រមាណ ៣០០គីឡូម៉ែត្រ។

លោកបន្ថែមថា ដោយសារកត្តាអំណោយផលទាំងអស់នេះហើយបានជំរុញឲ្យមានការវិនិយោគពីសំណាក់ក្រុមហ៊ុនឯកជនជាច្រើន ទៅលើប្រភេទដំណាំកសិឧស្សាហកម្ម និងដំណាំហូបផ្លែ ដែលបានផ្ដល់ប្រាក់ចំណូល និងជួយជំរុញសេដ្ឋកិច្ចជាតិ ផ្ដល់ការងារនិងជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋក្នុងស្រុក ជាដើម៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]