រហូតមកទល់ពេលនេះ រដ្ឋសម្រុកវាស់វែង និងចុះបញ្ជីដីធ្លីនៅមណ្ឌលគិរីបានជិត ៩ម៉ឺនហិកតា

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី បានឱ្យដឹងថា គិតមកដល់ពេលនេះ ការចុះបញ្ជី និងចេញបណ្ណកម្មសិទ្ធដីធ្លីនៅក្នុងខេត្តមណ្ធលគីរី សម្រេចបានជាង៤ម៉ឺន បណ្ណ ឬស្មើនឹងទំហំជិត៩ម៉ឺនហិកតា។

របស់ការណ៍ខាងលើនេះ ត្រូវបានបង្ហាញឡើងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី ២៦ វិច្ឆិកា ២០២៤។

នាឱកាសនោះ មន្ទីររៀបចំដែនដីខេត្តមណ្ឌលគីរី បានឱ្យដឹងថា មន្ទីរបានអនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួនដោយសម្រេចបានលទ្ធផលគួរជាទីកត់សម្គាល់ ដែលក្នុងនោះតាមរយៈការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ ខេត្តមណ្ឌលគិរី ជាខេត្តមួយដែលបានប្រកាសតំបន់វិនិច្ឆ័យរួចទាំងស្រុង ក្នុងភូមិសរុបទាំង ៩២ភូមិ ២១ ឃុំ/សង្កាត់ ៥ក្រុង/ស្រុក បានចុះបញ្ជី និងចេញបណ្ណសរុបចំនួន ៤០.៣២៣បណ្ណ ស្មើនឹងទំហំ ៨៩. ៧៧៦ហិកតា និងបានចុះបញ្ជីដីរដ្ឋរួចទំហំ ៣៣១.៤៣៩ហិកតា ស្មើនឹង ១៨% ។

ដោយឡែក ចំពោះការចុះបញ្ជីដីសមូហភាព ខេត្តមណ្ឌលគីរី មានសហគមន៏ជនជាតិដើមភាគតិចដែលបានទទួលស្គាល់ជានីតិបុគ្គល សរុបចំនួន ៣៦សហគមន៏ បានដាក់ពាក្យស្នើសុំចុះបញ្ជីចំនួន ២៧សហគមន៏ ដោយក្នុងនោះ ចេញបណ្ណរួច ៧សហគមន៏ និងមានសហគមន៏ដែលកំពុងដំណើរការចុះបញ្ជីចំនួន ១២ ។

គួរបញ្ជាក់ដែរថា ដើម្បីពន្លឿនការចុះបញ្ជីដីធ្លីនៅទូទាំងខេត្តមណ្ឌលគីរី មន្ទីរៀបចំដែនដីខេត្ត នឹងបន្តការងារចុះបញ្ជីដីរដ្ឋ បន្តជម្រុញការងារចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច បន្តចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ បន្តអនុវត្តការចុះបញ្ជីផ្ទេរកម្មសិទ្ធិ តាមការដាក់ស្នើសុំរបស់ប្រជាពលរដ្ឋឱ្យបានរហ័ស និងបន្តជម្រុញដោះស្រាយវិវាទដីធ្លីបន្ថែមទៀត៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាជ្ញាធរខេត្តកណ្តាល ប្រគល់ប្លង់រឹងដីធ្លីជិត៦ពាន់ប័ណ្ណ ដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន៥

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ៥.៥ […]

អន្តរក្រសួងកំពុងពិនិត្យពីផលប៉ះពាល់នៃគម្រោងអាជីវកម្មខ្សាច់លើផ្ទៃដីទំហំ ១៤៧ហិកតា នៅខេត្តកោះកុង

អន្តរក្រសួងដែលមកពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអគ្ […]

ខេត្តកំពង់ធំ ជាខេត្តមួយពឹងផ្អែកលើកសិកម្ម និងមានផ្ទៃដីធំជាងភ្នំពេញប្រមាណ ២០ដង

ខេត្តកំពង់ធំ គឺជាខេត្តមួយពឹងផ្អែកលើកសិកម្ម មានផ្ទៃដីធំជ […]