រោងចក្រទឹកស្អាតក្រុងពោធិ៍សាត់តម្លៃជាង $២២លាន-ក្រោមជំនួយជប៉ុន បើកដំណើរការហើយ

រោងចក្រផលិតទឹកស្អាតកម្ពុជា-ជប៉ុន នៅក្រុងពោធិ៍សាត់ តម្លៃជាង ២២លានដុល្លារ បើកឱ្យប្រើប្រាស់ជាផ្លូវការហើយ ខណៈរោងចក្រនេះអាចជួយបង្កើនសមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងពោធិ៍សាត់​បានជិត​២​ដង។

ពិធីសម្ពោ​ធនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្ដម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា  នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។

ថ្លែងក្នុងពិធីសម្ពោធនេះ ឯកឧត្តម ហែម វណ្ណឌី បានឱ្យដឹងថា នេះ​ជា​រោងចក្រ​ផលិតទឹកស្អាត​ទី៣ ក្រោមជំនួយ​ហិរញ្ញប្បទានរបស់​រដ្ឋា​ភិបាល​​ជប៉ុន ​ដែល​ត្រូវបាន​សម្ពោធ​ដាក់ឱ្យប្រើប្រាស់​នៅក្នុង​ឆ្នាំ​២០២៣នេះ បន្ទាប់​ពី​រោងចក្រ​ផលិតទឹក​ស្អាតថ្មី​ ជ្រា​វសៀមរាប និង​រោងចក្រ​ផលិតទឹកស្អាតស្ទឹងសែន​ទី២ ក្នុង​ខេត្តកំពង់ធំ។ (អានបន្ថែម)

រោងចក្រផលិតទឹកស្អាតកម្ពុជា-ជប៉ុន ក្រុងពោធិ៍សាត់នេះ មានសមត្ថភាពផលិតទឹកស្អាតបាន ៦.៦០០ម៉ែត្រគូប/ថ្ងៃ នឹងជួយជំរុញសមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋាករទឹកពោធិ៍សាត់បានរហូតដល់ ១៣.៨៦០ម៉ែត្រគូប/ថ្ងៃ។ ជាមួយ​នឹង​បណ្តាញចែកចាយទឹកប្រវែង ២៤៧ គីឡូម៉ែត្រ រដ្ឋាករទឹកពោធិ៍សាត់នឹងអាចចែកចាយ​ទឹកស្អាត​ប្រកប​ដោយ​គុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យដល់ប្រជាពលរដ្ឋជាង ១៥.០០០ គ្រួសារ នៅក្នុង​ក្រុង​ពោធិ៍សាត់ និងផ្នែកខ្លះនៃស្រុកបាកាន និងស្រុកកណ្តៀង។

គួរបញ្ជាក់ថា គម្រោងនេះ ស្ថិតក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ JICA ក្នុងចំនួនទឹកប្រាក់សរុប ២.៤០៥ លានយ៉េន (ប្រហែល ២២,២ លានដុល្លារអាមេរិក) គម្រោងនេះប្រើពេលសាងសង់ចំនួន ២៤ ខែ ចាប់ពីខែសីហា ឆ្នាំ២០២១ ដល់ខែសីហា ឆ្នាំ២០២៣ ដោយរួមមានរោងចក្រផលិតទឹកស្អាត និងអគារ​រដ្ឋបាលមួយ ដែលនឹងរួមចំណែកដល់ការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត​ក្នុងខេត្តពោធិ៍សាត់ជារួម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]