រោងចក្រផលិតកង់រថយន្តតម្លៃ ៣០០លានដុល្លារ នៅខេត្តព្រះសីហនុ បើកដំណើរការហើយ

រោងចក្រផលិតសំបកកង់រថយន្ត តម្លៃ ៣០០លានដុល្លារ របស់ក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណឡជី (ខេមបូឌា) ឯ.ក មានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ត្រូវបានដាក់ឱ្យដំណើរការនូវការផលិតចេញសំបកកង់រថយន្តលើកដំបូងហើយ។ នេះបើតាមការផ្សាយឱ្យដឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣។

ថ្លែងក្នុងពិធីដាក់ឱ្យដំណើរការនោះ លោក Gu Cui ប្រធានក្រុមហ៊ុន បានឱ្យដឹងថា ការផលិតចេញសំបកកង់លើកដំបូងនេះ បន្ទាប់ពីការសាងសង់រោងចក្រទី១ នៅក្នុងប្រទេសថៃរយៈពេល៣ឆ្នាំ យើងបានសាងសង់ក្រុមហ៊ុនទី២ នៅកម្ពុជា (ខេត្តព្រះសីហនុ)។​

លោកបានបន្តថា ក្រុមហ៊ុនបានដាក់ទុនវិនិយោគ ៣០០លានដុល្លា ដើម្បីសាងសង់រោងចក្រដែលគ្របដណ្តប់លើផ្ទៃដី ១៨០.០០០ម៉ែត្រការ៉េ និងមានសមត្ថភាពផលិតសំបកកង់តូចបាន ៥លានគ្រឿង និងសំបកកង់ឡានធំ ៩០០.០០០​គ្រឿង ក្នុងមួយឆ្នាំ ដោយនាំចេញជាចម្បងទៅកាន់សហរដ្ឋអាមេរិក ទ្វីបអឺរ៉ុប ប្រទេសប្រេស៊ីល និងប្រទេសផ្សេង​ទៀត។​

លោកបានបន្ថែមថា រោងចក្រផលិតសំបកកង់រថយន្តនេះ បានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីបង្កើតក្រុមហ៊ុនឆ្លាតវៃ ស្វ័យប្រវត្តិ និងព័ត៌មាន ដោយប្រើប្រាស់ឧបករណ៍លំដាប់ពិភពលោក និងបច្ចេកវិទ្យាឈានមុខគេនៅកម្ពុជា។​

ក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណូឡូជី (ខេមបូឌា) ឯ.ក ជាក្រុមហ៊ុនសំបកកង់ឈានមុខគេមួយ មកពីប្រទេសចិន ដែលបានបង្កើតដំបូងគេក្នុងខេត្តជាំងស៊ូ មានវិនិយោគជាង ១០០លានដុល្លារនៅទីនោះ។​ ក្រុមហ៊ុននេះ កំពុងតែពង្រឹង និង​ធ្វើឱ្យប្រសើរឡើងនូវឧស្សាហកម្មអន្តរជាតិ ឧស្សាហកម្មឆ្លាតវៃ និងឧស្សាហកម្មបៃតងផងដែរ។

សូមបញ្ជាក់ថា បច្ចុប្បន្នខេត្តព្រះសីហនុ មានសហគ្រាសតូច-ធំចំនួន ២២១ទីតាំង មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១១ទីតាំង ក្នុងនោះ ០៤ទីតាំង កំពុងដំណើរការ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]