រ៉ូយាល់ ហ្គ្រុប កំពុងបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មី១ទៀតលើផ្ទៃដី ១២០ហិកតា ក្នុងខេត្តកណ្តាល

ក្រុមហ៊ុន រ៉ូយាល់ ហ្គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង កំពុងសម្រុកសាងសង់តំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀតលើផ្ទៃដី ១២០ហិកតា ក្នុងខេត្តកណ្តាល ដែលភ្ជាប់ទៅនឹងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ តាមរយៈស្ពានឆ្លងកាត់ស្ទឹងព្រែកត្នោត។​ នេះបើតាមទំព័រហ្វេកប៊ុកផ្លូវការរបស់ Royal Group Phnom Penh SEZ ដែលបានចុះផ្សាយកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤។

ប្រភពដដែលបានឱ្យដឹងថា គម្រោងនេះ បានចាប់ផ្តើមចាក់ដីបំពេញទីតាំង និងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានគ្រឹះ នឹងរួចរាល់ជាបន្តបន្ទាប់ ដើម្បីអាចទទួលវិនិយោគថ្មីៗបន្ថែមទៀតបាននៅក្នុងឆ្នាំនេះតែម្តង។

បន្ថែមពីនេះ នៅពេលប្រតិបត្តិការពេញលេញ ក្រុមហ៊ុនថ្មីនេះ មានឈ្មោះថា Royal Group Kandal Special Economic Zone (RGKSEZ) ដែលរំពឹងទុកថា នឹងអាចបង្កើតការងារបានប្រមាណ ២ម៉ឺនកន្លែងជូនប្រពលរដ្ឋកម្ពុជា។

ទន្ទឹមនឹងគម្រោងថ្មីនេះដែរ ក្នុងឆ្នាំ២០២៤ នេះ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក៏គ្រោងនឹងបើកដំណើរការរោងចក្រតម្លើងរថយន្តម៉ាកតូយ៉ូតា របស់ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd., ហើយគ្រោងនឹងបើកដំណើរការក្រុមហ៊ុន Metal Jewelry (Cambodia) Co., Ltd., ដែលជាវិនិយោគិនដំបូងមកពីបារាំង ដែលវិនិយោគលើវិស័យច្នៃម៉ូតគ្រឿងអលង្ការផងដែរ។

នេះជាសញ្ញានៃការកើនឡើងនូតម្រូវការក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ខណៈរយៈពេល ២ខែដំបូងឆ្នាំ២០២៤ តំបន់សេដ្ឋកិច្ចពិសេសនេះ មានទំហំពាណិជ្ជកម្មនាំចេញប្រមាណ ២៦៤លានដុល្លារ កើន៥% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន ហើយរំពឹងទុកថា នឹងបំបែកកំណត់ត្រាជាថ្មីម្តងទៀតនូវទំហំពាណិជ្ជកម្មនាំចេញប្រមាណ ២ពាន់លានដុល្លារនៅឆ្នាំនេះ។

គួរបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៦ ដែលបច្ចុប្បន្នជាតំបន់ឧស្សាហកម្មចម្រុះនាំមុខគេនៅរាជធានីភ្នំពេញ ដែលសហគ្រាសកម្មន្តសាលចំនួន៨៥ និងសហគ្រាសមិនមែនកម្មន្តសាលចំនួន២៩ ដែលកំពុងប្រើប្រាស់បុគ្គលិក-កម្មករជាង ៤៣.០០០នាក់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]

គម្រោង​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន ក្នុងខេត្តមណ្ឌលគិរី និងរតនគីរី សម្រេចបាន​ជាង ៧២%

គម្រោង​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន ដែល​អនុវត្ត​ដោយ​ប្រើប […]

ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ តម្លៃជិត ២៥០លានដុល្លារ សាងសង់បានជិត៦០%ហើយ

ស្ថានីយកុងតឺន័រថ្មី-ដំណាក់១ សម្រេចបានការបញ្ចប់ជិត ៦០ ភា […]