វិនិយោគិនវៀតណាមជាង២០ក្រុមហ៊ុនជួបជាមួយសមាគមអ្នកសាងសង់កម្ពុជាស្វែងរកដៃគូនាំចូលផលិតផលវិស្វកម្មអគ្គិសនី

សមាគមអ្នកសាងសង់កម្ពុជា ក្រោមការដឹកនាំដ៏ថ្លៃថ្លារបស់អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា បានជួបពិភាក្សាការងារជាមួយសមាគមសហគ្រាសមេកានិច-អគ្គិសនី (HAMEE)វៀតណាមនៃទីក្រុងហូជីមិញ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។ កិច្ចប្រជុំនេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមដ៏សំខាន់មួយ ក្នុងគោលបំណងពង្រឹងពាណិជ្ជកម្មរវាងភាគីទាំងពីរ និង ដើម្បីស្វែងរកឱកាសសម្រាប់ការពង្រីកអាជីវកម្មនៅកម្ពុជារបស់ភាគីសមាគមសហគ្រាសមេកានិច-អគ្គិសនី (HAMEE)វៀតណាម។

លោក ជីវ ស៊ីវផេង អគ្គលេខាធិការសមាគមអ្នកសាងសង់កម្ពុជា បានលើកឡើងថា ចេតនារបស់ភាគីវិនិយោគិនវៀតណាម មកទីនេះគឺក្នុងគោលបំណងស្វែងយល់ពីទិដ្ឋភាពធុរកិច្ចកម្ពុជា និងស្វែងរកដៃគូដើម្បីនាំចូលផលិតផលមកលក់នៅក្នុងទីផ្សារកម្ពុជា។

ភ្ជាប់ជាមួយគ្នានេះ នៅក្នុងកិច្ចប្រជុំនេះ តំណាងសមាគមសហគ្រាសមេកានិច-អគ្គិសនីវៀមណាម បានបង្ហាញពីទស្សនវិស័យនិងការយល់ដឹងពីទីផ្សារកម្ពុជាយ៉ាងមុតមាំ ដោយបានសង្កត់ធ្ងន់ថា ប្រទេសកម្ពុជាគឺជាទីផ្សារដែលកំពុងរីកចម្រើន ដែលអាចកំណត់បានដោយសកម្មភាពសេដ្ឋកិច្ចដ៏រឹងមាំ ជាពិសេសនៅក្នុងវិស័យសំណង់ និងបច្ចេកវិទ្យា។ សក្តានុពល​នេះ​ ស៊ីសង្វាក់​គ្នា​ជាមួយ​នឹង​ភាព​រីកចម្រើន​របស់​វៀត​ណាម​ក្នុង​ផ្នែក​បច្ចេកទេស វិស្វកម្ម និង​ផលិតផល​អគ្គិសនី។

លោកបានបន្តថា គោលបំណងរបស់សមាគមវៀតណាមនេះ គឺដើម្បីបណ្តុះភាពជាដៃគូដ៏រឹងមាំ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដែលជួយសម្រួលដល់ការនាំចូលផលិតផលវៀតណាមទៅក្នុងទីផ្សារកម្ពុជា។

កិច្ចប្រជុំរវាងភាគីទាំងពីរនេះ បង្ហាញពីការចាប់ផ្តើមនៃកិច្ចសហប្រតិបតិ្តការពាណិជ្ជកម្មដ៏មានសក្ដានុពលរវាងប្រទេសទាំងពីរ ដោយផ្តោតលើលទ្ធភាពបណ្តាក់ទុនលើទីផ្សារដែលកំពុងរីកចម្រើនរបស់កម្ពុជា ផ្គូផ្គងជាមួយសមិទ្ធិផលផលិតផលរបស់ប្រទេសវៀតណាម។ ភាពជាដៃគូយុទ្ធសាស្ត្រនេះ រំពឹងថានឹងមិនត្រឹមតែជំរុញទំហំពាណិជ្ជកម្មរវាងទីក្រុងហូជីមិញនិងរាជធានីភ្នំពេញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនទំនាក់ទំនងសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំរវាងភាគីទាំងពីរផងដែរ៕

HAMEE: ស្ថាប័នឈានមុខលើវិស័យមេកានិច-អគ្គិសនីនៅទីក្រុងហូជីមិញ

សមាគមធុរកិច្ចវិស្វកម្មវៀតណាម HAMEE ដែលជាស្ថាប័នវិជ្ជាជីវៈមួយដែលត្រូវបានបង្កើតឡើងក្រោមសេចក្តីសម្រេចលេខ 3259/QD-UB ដែលចេញដោយប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០០១ គឺជាស្ថាប័នជំនាញជួរមុខផ្នែកមេកានិច និងផលិតកម្មបរិក្ខារអគ្គិសនីសម្រាប់វិស័យវិស្វកម្មរបស់ប្រទេសវៀតណាម។ សមាគមនេះ រួមមានក្រុមហ៊ុននិងស្ថាប័នជំនាញជាច្រើនដែលប្រតិបត្តិការលើផ្នែកគ្រប់គ្រង និងបច្ចេកទេស និងពហុវិស័យដែលកំពុងប្រតិបត្តិការលើគ្រប់សកម្មភាពសេដ្ឋកិច្ចនានានៅក្នុងទីក្រុងហូជីមិញ។ បេសកកម្មរួមរបស់សមាគមនេះ គឺផ្តោតលើការជំរុញឧស្សាហកម្មមេកានិច និងវិស្វកម្មអគ្គិសនី ក្នុងគោលដៅបង្កើនអនុលោមភាពតាមបទដ្ឋានបច្ចេកទេសផ្នែកវិស្វកម្មមេកានិច បទប្បញ្ញត្តិរបស់រដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ចសង្គម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]