សហភាពអ៊ឺរុបត្រៀមធ្វើទំនើបកម្មបណ្ដាញអគ្គិសនីមុនឆ្នាំ ២០២៣ ដោយប្រើឌីជីថលភ្លោះ

សហភាពអឺរ៉ុបកំពុងងាកទៅរកយុទ្ធសាស្ត្រឌីជីថល ដើម្បីធ្វើទំនើបកម្ម និងថែទាំប្រព័ន្ធអគ្គិសនីឱ្យមានប្រសិទ្ធភាពជាងមុន ដើម្បីសម្រេចតាមគោលដៅប្រទេសបៃតងនៅឆ្នាំ ២០៣០ តាមរយៈការប្រើបច្ចេកវិទ្យាឌីជីថល Digital Twin។

បច្ចុប្បន្ន ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីរបស់សហភាពអឺរ៉ុបមានប្រវែងជាងមួយលានគីឡូម៉ែត្រ និងបម្រើអតិថិជនចំនួន ៦០០ លាននាក់។ ដើម្បីសម្រេចបាននូវគោលដៅបៃតង បណ្តាញអគ្គិសនីនេះត្រូវតែមានសមត្ថភាពបញ្ជូនឱ្យដល់ ១៣៦ ហ្ស៊ីហ្គាវ៉ាត់ (gigawatts) នៅត្រឹមឆ្នាំ ២០៣០។

ទោះជាយ៉ាងណាក៏ដោយ បណ្ដាញទាំងនេះគឺសភាពចាស់ជរា ហើយកំពុងជិតផុតអាយុកាលប្រើប្រាស់ ខណៈបណ្ដាញទាំងនេះក៏ត្រូវការធ្វើទំនើបកម្មដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូន។ នេះបើយោងតាមអង្គភាព Eurelectric

ដូច្នេះហើយ សហភាពអឺរ៉ុបបាន និងកំពុងចេញគោលនយោបាយជាបន្តបន្ទាប់ ដោយមួយក្នុងចំណោមនោះគឺការប្រើប្រាស់បច្ចេកវិទ្យាដើម្បីមកគ្រប់គ្រង ថែទាំង និងសាងសង់បណ្ដាញទាំងចាស់ និងថ្មី។ ក្រុមការងារក៏បានងាកទៅប្រើប្រាស់បច្ចេកវិទ្យាឌីជីថលរបស់ក្រុមហ៊ុន Bentley Systems ពិសេសកម្មវិធី Digital Twin

ខុសពីប្រព័ន្ធស្វ័យប្រវត្តិកម្មធម្មតាដែលគ្រាន់តែតាមដានលំហូរថាមពល កម្មវិធី Digital Twin ផ្តល់នូវគំរូនិម្មិតថ្មី ដែលមានសុក្រឹតភាពខ្ពស់ និងងាយគ្រប់គ្រង។ តាមរយៈការប្រើប្រាស់កម្មវិធី Digital Twin វិស្វករអាចធ្វើតេស្តសាកល្បងសម្ពាធ (stress tests) ព្យាករណ៍ពីតម្រូវការថែទាំ និងចែករំលែកទិន្នន័យឆ្លងកាត់ព្រំដែនក្នុងពេលជាក់ស្តែង (real-time)។

លោក David Shaman ប្រធានផ្នែកច្បាប់ (ខាងឆ្វេង) លោក Nicholas Cumins នាយកប្រតិបត្តិ (កណ្តាល) និងលោក Bernardo Matos នាយកជាន់ខ្ពស់ផ្នែកទំនាក់ទំនងរដ្ឋាភិបាលសហភាពអឺរ៉ុប (ខាងស្តាំ) នៅឯកិច្ចប្រជុំតុមូលសភាអឺរ៉ុប ក្នុងខែធ្នូ ឆ្នាំ២០២៥។
ក្រុមហ៊ុន Bentley និងថ្នាក់ដឹកនាំឧស្សាហកម្មដទៃទៀត ចូលរួមកិច្ចប្រជុំតុមូលមួយនៅឯសភាអឺរ៉ុប កាលពីខែធ្នូ ឆ្នាំ២០២៥។

នៅក្នុងកិច្ចប្រជុំតុមូលនៃសភាអឺរ៉ុបកាលពីពេលថ្មីៗនេះ លោក Nicholas Cumins នាយកប្រតិបត្តិក្រុមហ៊ុន Bentley បានសង្កត់ធ្ងន់ថា ឧបករណ៍ឌីជីថលនឹងជួយធ្វើទំនើបកម្មលើលំហូរការងារត្រួតពិនិត្យ និងការថែទាំបានយ៉ាងមានប្រសិទ្ធភាព។ វាគឺជាមធ្យោបាយតែមួយគត់ដើម្បីបង្កើនផលិតភាពរបស់វិស្វករ ដើម្បីឆ្លើយតបនឹងគោលដៅឆ្នាំ ២០៣០។

លោក Mark Van Stiphout មកពីគណៈកម្មការអឺរ៉ុប និងលោក Valentino Grassi នៅក្នុងសន្និសីទប្រចាំឆ្នាំស្តីពីថាមពល និងឧស្សាហកម្មអឺរ៉ុប កាលពីខែវិច្ឆិកា ឆ្នាំ២០២៥។

យ៉ាងណាមិញ បញ្ហានេះមិនអាចដោះស្រាយបានដោយបច្ចេកវិទ្យាតែមួយមុខនោះទេ។ វាទាមទារឱ្យមាន “កិច្ចសហការអន្តរវិស័យ” រវាងស្ថាប័នរដ្ឋាភិបាល និងអ្នកច្នៃប្រឌិតឯកជន។

នេះក៏រួមមាន ការបញ្ចូលមជ្ឈមណ្ឌលទិន្នន័យ (data centers) ទៅក្នុងបណ្តាញអគ្គិសនី និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ផងដែរ ដើម្បីធានាថា នៅពេលអឺរ៉ុបបង្កើនការប្រើប្រាស់ថាមពលខ្យល់ និងពន្លឺព្រះអាទិត្យ នោះប្រជាជនទាំង ៦០០ លាននាក់នៅតែមានអគ្គិសនីប្រើប្រាស់ជាប្រចាំផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាមេរិកត្រៀមចេញច្បាប់ថ្មីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទឹកនៅតាមជនបទដោយប្រើ iTwin

អាមេរិកកំពុងត្រៀមចេញច្បាប់ថ្មីស្តីពីការត្រៀមលក្ខណៈសម្រា […]

កម្ពុជា និងអូស្ត្រាលី ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ខណៈទំហំពាណិជ្ជកម្មហក់ឡើងដល់ ១,២ ប៊ីលានដុល្លារ

កិច្ចព្រមព្រៀងនាំចេញអង្ករជាប្រវត្តិសាស្ត្ររវាងក្រុមហ៊ុន […]

បច្ចេកវិទ្យានៅពីក្រោយ Digital Twins ដែលទំនើបរបស់ក្រុមហ៊ុន Bentley ជាអ្វី?

ក្នុងវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បញ្ហាប្រឈមដ៏ធំបំផុតគ […]

ស្ថានទូតចិននឹងជំរុញសហគ្រាសចិនកាន់តែច្រើនឱ្យមកវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងខេត្តបាត់ដំបង

ការផ្តោតលើការកែច្នៃកសិ-ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិស […]

គន្លឹះសំខាន់ដែលធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធប្រើបានយូរ មិនមែនបច្ចេកវិទ្យា ឬថវិកាទេ តែជា…

ការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថា ថវិកាគ្រប់គ្រាន់ និងកា […]

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ តម្លៃជិត ១៧លានដុល្លារ បើកការដ្ឋានសាងសង់ជាផ្លូវការ

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ នៃមន្ទីរពេទ្យកុមារជាត […]