ស្ថានីយប្រព្រឹត្តិកម្មសំណល់ភក់បង្គន់នៅសៀមរាប សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ

​គម្រោងស្ថានីយប្រព្រឹត្តិកម្មសំណល់ភក់ និងការផលិតជីសរីរាង្គ  តម្លៃជាង ១,៨លានដុល្លារ ស្ថិតក្នុងភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។

គម្រោងនេះ បានសាងសង់ឡើងលើផ្ទៃដីចំនួន ៣ហិកតាកន្លះ ដែលបានចាប់ផ្តើមការសាងសង់នៅខែឧសភា ឆ្នាំ២០​២២ និងបិទបញ្ចប់ការដ្ឋានសាងសង់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី២៣ ខែឧសភា លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានលើកឡើងថា គម្រោងផលិតជីសរីរាង្គ គឺជាគម្រោងមានតម្លៃពហុវិស័យ ដែលចូលរួមលើកកម្ពស់សុខមាលភាពសង្គម និងលើកកម្ពស់កម្រិតជីវភាព ដោយហេតុថាគម្រោងនេះមានគោលបំណងកែច្នៃភក់ដែលចេញពីកាកសំណល់​មនុស្ស (លាមក) ធ្វើជីកសិកម្មជីមមោគ បង្កើតខ្សែច្រវ៉ាក់ទីផ្សារជីមមោគ ដើម្បីផ្គត់ផ្គង់តាមតម្រូវការវិស័យ​កសិ​កម្ម ដល់ប្រជាកសិករឱ្យមានតម្លៃថោកជាងទីផ្សារ។

គម្រោងស្ថានីយនេះ ស្ថិតក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុនិងបច្ចេកទេសរបស់ AIMF , សហជីពអន្តរខេត្ត សម្រាប់ប្រព័ន្ធអនាម័យនៅតំបន់ប៉ារីស (SIAAP) និងទីភ្នាក់ងារទឹកសែនណកម៉ង់ឌី (AESN) បានរួមគ្នាអនុវត្តនូវគម្រោងផលិតជីសរីរាង្គក្រោមការសហការដៃគូអភិវឌ្ឍសាធារណៈរដ្ឋបារាំង នៅខេត្តសៀមរាប។

គម្រោងនេះ ប្រើថវិកាជាពីរជំហានគឺ៖ ទី១.សិក្សាគម្រោងដែលជាជំនួយរបស់រដ្ឋបាលអូដឺសេន ប្រើថវិកាចំនួន ៨ម៉ឺន​​យូរ៉ូ និងទី២.គម្រោងផលិតជីកសិកម្ម (ជីមមោគ) នៅខេត្តសៀមរាប គ្រោងនឹងអនុវត្តរយៈពេល ០៤ឆ្នាំ ពីឆ្នាំ២០​២០ ដល់ ២០២៤ ព្រមទាំងទទួលបានគាំទ្រឥណទានពីទីភ្នាក់ងារ ASEN ចំនួន ៩សែនអ៉ឺរ៉ូ សមាគម AIMF ៤សែន អឺរ៉ូ និងសហជីព SIAAPចំនួន ៤សែនយូរ៉ូដែរ សរុបសហហិរញ្ញប្បទានសម្រាប់អនុវត្តគម្រោងចំនួន ១លាន ៧សែនអឺរ៉ូ។

គួរបញ្ជាក់ថា​ នេះជាស្ថានីយប្រព្រឹត្តិកម្មសំណល់ភក់បង្គន់ទី២នៅកម្ពុជា​ បន្ទាប់ពីគម្រោងសង់ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ដំបូងគេទី១នៅកម្ពុជា មានតម្លៃជាង ១លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ​។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]