ស្ពានអាកាសថ្មើរជើងចំនួន ២៥ ទៀតគ្រោងសាងសង់នៅភ្នំពេញ

ដើម្បីសម្រួលដល់សុវត្ថិភាពធ្វើដំណើរនៃអ្នកដំណើរឆ្លងកាត់ទ្រូងផ្លូវនិងលំហូរនៃចរាចរណ៍តាមដងផ្លូវដោយសារកំណើននៃប្រជាជនច្រើនក្នុងទីក្រុងស្ពានអាកាសថ្មើរជើងចំនួន ២៥ ទៀតគ្រោងនឹងសាងសង់ឡើងនៅពេលខាងមុខ។

លោក សាំ ពិសិដ្ឋ ប្រធាមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យនៅថ្ងៃទី ១៥ នេះថាគម្រោងសាង់សាង់ស្ពានអាកាសថ្មីជើងចំនួន ២៥ នឹងត្រូវសាងសង់ឡើងជាដំណាក់កាលដោយយោងទៅតាមលក្ខខណ្ឌអាទិភាព។

លោក សាំ ពិសិដ្ឋ ថ្លែងថា៖ “គម្រោងសាងសង់អាកាសថ្មើរជាងមានរហូតដល់ ២៧ គម្រោងហើយពេលនេះគម្រោងសាងសង់ស្ពានអាកាសថ្មើរជើងចំនួនពីរកំពុងសាងសង់។ ចំណែកគម្រោងចំនួន ២៥ ទៀតនឹងត្រូវប្រកាសធ្វើឡើងជាបន្តបន្ទាប”។

លោកប្រធានមន្ទីរដដែលបន្តថា ទីតាំងនៃគម្រោងចំនួន ២៥ ត្រូវបានជ្រើសរើសរួចហើយ និងកំពុងរង់ចាំតែការចាប់ផ្តើមបើកការដ្ឋានសាងសង់ប៉ុណ្ណោះ។ ចំណែកទីតាំងនៃគម្រោងនឹងត្រូវប្រកាសដោយ ឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ។

ក្នុងពេលដឹកនាំមន្រ្តីចុះពិនិត្យការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងផ្សារដើមគ ដែលសម្រេចបាន ៩៥ ភាគរយកាលពីថ្ងៃទី ១៥ នេះ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា គម្រោងសាងសង់ស្ពានអាកាសថ្មើរជើងគឺ ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័សក្នុងទីក្រុងភ្នំពេញ ដែលមានប្រជាជនប្រមាណ ៣ លាននាក់ និងដើម្បីសម្រួលដល់ការធ្វើដំណើរ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការកកស្ទះចរាចរណ៍។

ឯកឧត្តម ឃួង ស្រេង ថ្លែងថា៖ “ដោយមើលឃើញពីកំណើនយានយន្តនិងប្រជាជននេះហើយទើបតម្រូវឲ្យរដ្ឋបាលរាជធានីភ្នំពេញបង្កើនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទាំងការកសាងផ្លូវលូស្ពានអាកាសផ្លូវក្រោមដី-លើដី និងស្ពានអាកាសថ្មើជើងជាដើមដើម្បីដោះស្រាយការកកស្ទះចរាចរណ៍”។

សូមបញ្ជាក់ បច្ចុប្បន្នរាជធានីភ្នំពេញមានស្ពានអាកាសថ្មើរជើង ៥ កន្លែង ក្នុងនោះស្ពានអាកាសថ្មើរជើងចំនួនពីរនៅទល់មុខសាលាជម្ពូវ័ន្តខណ្ឌពោធិ៍សែនជ័យស្ពានអាកាសថ្មើរជើងចំនួន ១ នៅភ្លើងស្តុបនាងគង្ហីងហើយពីរផ្សេងទៀតនៅមុខផ្សារដើមគ និងនៅមុខសាលាបឋមសិក្សាសន្ធរម៉ុកដែលកំពុងស្ថិតក្នុងការសាងសង់៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចេកវិទ្យា Digital Twins និងដ្រូន អាចជួយពន្លឿនការស្ដារហេដ្ឋារចនាសម្ព័ន្ធបានដូចម្ដេច?

រដ្ឋ Kentucky នៃសហរដ្ឋអាមេរិក បានជួសជុលហេដ្ឋារចនាសម្ព័ន […]

កម្ពុជា-លុចសំបួ ចុះកិច្ចព្រមព្រៀងលើគម្រោងអភិវឌ្ឍជំនាញបច្ចេកទេសដល់យុវជននៅខេត្តចំនួន២

កិច្ចព្រមព្រៀងថ្មីផ្តោតលើខេត្តស្ទឹងត្រែង និងរតនគីរី ជាម […]

ក្រសួងសេដ្ឋកិច្ចណែនាំលទ្ធភាពចំនួន៥ ដើម្បីវាយតម្លៃលើការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់អនុសាសន៍ចំនួន៥ […]

អាមេរិកត្រៀមចេញច្បាប់ថ្មីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទឹកនៅតាមជនបទដោយប្រើ iTwin

អាមេរិកកំពុងត្រៀមចេញច្បាប់ថ្មីស្តីពីការត្រៀមលក្ខណៈសម្រា […]

កម្ពុជា និងអូស្ត្រាលី ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ខណៈទំហំពាណិជ្ជកម្មហក់ឡើងដល់ ១,២ ប៊ីលានដុល្លារ

កិច្ចព្រមព្រៀងនាំចេញអង្ករជាប្រវត្តិសាស្ត្ររវាងក្រុមហ៊ុន […]

បច្ចេកវិទ្យានៅពីក្រោយ Digital Twins ដែលទំនើបរបស់ក្រុមហ៊ុន Bentley ជាអ្វី?

ក្នុងវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បញ្ហាប្រឈមដ៏ធំបំផុតគ […]