ស្វែងយល់ពីបច្ចេកវិទ្យានៃសំណង់រោងចក្រផលិតឥន្ធនៈពីសំរាមធំជាងគេលើលោក

ក្រុមហ៊ុន PT Wijaya Karya (WIKA) ថ្មីៗ នេះបានប្រកាសបញ្ចប់ និងបើកដំណើរការគម្រោងសាងសង់រោងចក្រផលិតឥន្ធនៈពីកាកសំណល់ Rorotan Jakarta ដែលជាគម្រោងដ៏មហិមា និងជាមជ្ឈមណ្ឌលកែច្នៃកាកសំណល់ដ៏ធំបំផុតមិនធ្លាប់មានក្នុងពិភពលោក។

រោងចក្រដែលមានតម្លៃទឹកប្រាក់ ១,២៨ ទ្រីលានរូពី (IDR) នេះ ត្រូវបានរចនាឡើងដើម្បីកែច្នៃកាកសំណល់ក្នុងក្រុងចំនួន ២.៥០០ តោនក្នុងមួយថ្ងៃ ទៅជាឥន្ធនៈប្រកបដោយនិរន្តរភាពចំនួន ៨៧៥ តោន។

ដើម្បីគ្រប់គ្រងគម្រោងដែលមានភាពស្មុគស្មាញបែបនេះ ក្រុមហ៊ុន WIKA ងាកមកប្រើប្រាស់ឧបករណ៍ឌីជីថលរបស់ Bentley។ ចាប់តាំងពីការចាប់ផ្ដើម គម្រោងនេះបានជួបប្រទះនូវឧបសគ្គធំៗជាច្រើន រួមមានបញ្ហាដីទន់គ្មានស្ថេរភាពនៅក្នុងទីក្រុងហ្សាកាតា និងតម្រូវការក្នងុការសម្របសម្រួលយ៉ាងខ្លាំងរវាងផ្នែកជំនាញផ្សេងៗគ្នា។

ដើម្បីដោះស្រាយបញ្ហាខាងលើនេះ ក្រុមហ៊ុន WIKA បានប្រើប្រាស់កម្មវិធី Bentley PLAXIS និង STAAD ដើម្បីរចនាគ្រឹះ និងរចនាសម្ព័ន្ធឱ្យមានភាពរឹងមាំ ដែលអាចធន់នឹងស្ថានភាពរញ្ជួយដីនៅក្នុងតំបន់។

លើសពីនេះ ក្រុមហ៊ុនបានប្រើកម្មវិធី MicroStation, OpenPlant, និង ProStructures ដើម្ីបង្កើតគំរូ 3D កម្រិតច្បាស់រោងចក្រនេះ។ គំរូនេះជួយឱ្យការរចនាប្រព័ន្ធមេកានិច និងខ្សែចង្វាក់បញ្ជូនដ៏ស្មុគស្មាញតាមបែបម៉ូឌុល (modular design) ធ្វើទៅដោយរលូន ដោយធានាថារាល់សមាសធាតុទាំងអស់ត្រូវបានដំឡើងដោយត្រឹមត្រូវ មុនពេលចាប់ផ្ដើមការងារគ្រោងដែក។

កម្មវិធីទាំង ៣ ខាងលើ បានជួយបង្កើនប្រសិទ្ធភាពការងារវិស្វកម្មរហូតដល់ ៤០% និងកាត់បន្ថយការខ្ជះខ្ជាយសម្ភារៈបាន ១០%។

បន្ថែមពីនេះ ក្រុមហ៊ុនក៏បានប្រើកម្មវិធី SYNCHRO 4D សម្រាប់គ្រប់គ្រការសាងសង់។ កម្មវិធីនេះជួយក្រុមការងារអាចមើលស្ថានភាពការដ្ឋាននៅក្នុងប្រព័ន្ធឌីជីថលបាន ដូច្នេះក្រុមហ៊ុនអាចកំណត់ដឹងពីបញ្ហាដែលរាំងស្ទះ និងហានិភ័យសុវត្ថិភាពផ្សេងៗ មុនពេលវាកើតឡើងនៅការដ្ឋានផ្ទាល់។

លទ្ធផលគឺការសន្សំសំចៃម៉ោងធ្វើការបានចំនួន ៥២០០០ ម៉ោង តាមរយៈការងារស្វ័យប្រវត្តិ, ការកាត់បន្ថយការចំណាយសរុបនៃគម្រោងបាន ១៥% ពីការកាត់បន្ថយការកែការងារខុសឡើងវិញ  ការវាស់វែងទីតាំងលឿនជាងមុន ៧០% ដោយប្រើប្រាស់ iTwin Capture និងការកាត់បន្ថយរយៈពេលការងារផ្សេងទៀត ១២%។

ជាងនេះទៀត ក្រុមហ៊ុន WIKA ក៏បានប្រើប្រាស់កម្មវិធី ProjectWise ជាមជ្ឈមណ្ឌលផ្ទុកទិន្នន័យរួម (Common Data Environment – CDE) ដើម្បីឱ្យក្រុមការងារគ្រប់ផ្នែក និងភាគីពាក់ព័ន្ធទាំងអស់ងាយស្រួលក្នុងការទំនាក់ទំនង និងមើលលើបច្ចុប្បន្នគម្រោង។ ប្រព័ន្ធប្រមូលផ្ដុំព័ត៌មាននេះបានជួយកាត់បន្ថយពេលវេលាក្នុងស្វែងរកឯកសារពីក្រុមការងារផ្សេងៗគ្នា និងពិសេសបង្កើនតម្លាភាព។

ជាចុងបញ្ចប់ តាមរយៈ iTwin IoT រោងចក្រនេះមានសមត្ថភាពត្រួតពិនិត្យបរិស្ថានតាមពេលវេលាជាក់ស្តែង (real-time) និងការថែទាំតាមការព្យាករណ៍ទុកជាមុន។ នេះធានាថារោងចក្រអនុលោមតាមស្ដង់ដារបទប្បញ្ញត្តិយ៉ាងតឹងរ៉ឹង ព្រមទាំងពន្យារអាយុកាលប្រើប្រាស់នៃគ្រឿងចក្របានយូរបំផុត។

ដោយប្រើប្រាស់ឧបករណ៍ឌីជីថលកម្រិតខ្ពស់របស់ Bentley ទាំងនេះ ក្រុមហ៊ុន WIKA អាចកាត់បន្ថយសំរាមក្នុងក្រុងហ្សាកាតាបាន ៣០% ពីការយកទៅចាក់ចោលនៅទីលានចាក់សំរាមដែលកំពុងហៀរហូរ។ វាក៏នឹងជួយកាត់បន្ថយការបំភាយឧស្ម័នកាបូនបានជាង ១០០ ០០០ តោនក្នុងមួយឆ្នាំ និងជំនួសការប្រើប្រាស់ប្រេងឥន្ធនៈចំនួន ២៨០ ០០០ បារ៉ែលក្នុងមួយឆ្នាំ ដោយប្រើឥន្ធនៈថាមពលកកើតឡើងវិញជំនួសវិញ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាមេរិកត្រៀមចេញច្បាប់ថ្មីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទឹកនៅតាមជនបទដោយប្រើ iTwin

អាមេរិកកំពុងត្រៀមចេញច្បាប់ថ្មីស្តីពីការត្រៀមលក្ខណៈសម្រា […]

កម្ពុជា និងអូស្ត្រាលី ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ខណៈទំហំពាណិជ្ជកម្មហក់ឡើងដល់ ១,២ ប៊ីលានដុល្លារ

កិច្ចព្រមព្រៀងនាំចេញអង្ករជាប្រវត្តិសាស្ត្ររវាងក្រុមហ៊ុន […]

បច្ចេកវិទ្យានៅពីក្រោយ Digital Twins ដែលទំនើបរបស់ក្រុមហ៊ុន Bentley ជាអ្វី?

ក្នុងវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បញ្ហាប្រឈមដ៏ធំបំផុតគ […]

ស្ថានទូតចិននឹងជំរុញសហគ្រាសចិនកាន់តែច្រើនឱ្យមកវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងខេត្តបាត់ដំបង

ការផ្តោតលើការកែច្នៃកសិ-ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិស […]

គន្លឹះសំខាន់ដែលធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធប្រើបានយូរ មិនមែនបច្ចេកវិទ្យា ឬថវិកាទេ តែជា…

ការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថា ថវិកាគ្រប់គ្រាន់ និងកា […]

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ តម្លៃជិត ១៧លានដុល្លារ បើកការដ្ឋានសាងសង់ជាផ្លូវការ

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ នៃមន្ទីរពេទ្យកុមារជាត […]