អគ្គនាយកថ្មី នៅអគ្គិសនីកម្ពុជា ប្តេជ្ញាទប់មិនឱ្យមានការឡើងថ្លៃភ្លើង និងពង្រីកប្រភពថាមពលបន្ថែម

ឯកឧត្តម ប្រាំង ជលសា អគ្គនាយកអគ្គិសនីកម្ពុជាថ្មី បានប្ដេជ្ញាទប់មិនឲ្យតម្លៃអគ្គិសនី​មានការ​ឡើងថ្លៃ ទោះក្នុងកាលៈទេសៈណាក៏ដោយ ​និងខិតខំពង្រីកបន្ថែមទៀតនូវ​ថាមពល​អគ្គិសនី​នៅកម្ពុជា ដើម្បីពលរដ្ឋមានភ្លើងប្រើប្រាស់គ្រប់គ្រាន់ និងឆ្ពោះទៅមានលទ្ធភាព​អាចផលិតបាន រហូតនាំចេញទៅខាងក្រៅ។ នេះបើតាមការលើកឡើងក្នុងឱកាសដែលឯកឧត្តមទទួលបានតំណែងជាអគ្គនាយកអគ្គិសនីកម្ពុជា នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣។

ឯកឧត្តមបានប្តេជ្ញាថា នឹងខិតខំប្រឹងប្រែងរកយុទ្ធសាស្ត្របញ្ចុះតម្លៃអគ្គិសនី​តាមគោល​នយោបាយ​របស់រាជរដ្ឋាភិបាល ​ហើយក៏ត្រូវព្យាយាមគ្រប់វិធីសាស្ត្រ និងមធ្យោបាយ​ទប់ស្កាត់​ការកើនឡើងថ្លៃអគ្គិសនីដល់អ្នកប្រើប្រាស់ ទោះក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ ខណៈដែលប្រទេសផ្សេងៗ ពុំអាចទ្រទ្រង់បាន ហើយបង្កើនតម្លៃអគ្គិសនី។

បន្ថែមពីនេះ ឯកឧត្តម នឹងបន្តអភិវឌ្ឍប្រភពថាមពល ប្រកបដោយចីរភាព ដោយប្រើប្រាស់ជាអតិបរិមា ប្រភព​អគ្គិស​នី​​ស្អាតកកើតឡើងវិញ​ កាត់បន្ថយការពឹងផ្អែក ប្រភព​អគ្គិសនីពីក្រៅ ដោយមានម្ចាស់ការ​ មានការ​ផលិតថាមពលដោ​យ​ខ្លួនឯង​ និងឈានដល់លទ្ធភាពនាំចេញទៅវិញថែមទៀតផង។

គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា មានទីតាំងផលិតនូវថាមពលអគ្គិសនីជាច្រើនកន្លែង រួមទាំង​កំពុងអភិវឌ្ឍន៍​បន្ថែមនៅតាម​បណ្ដាខេត្តមួយចំនួន ​ហើយកាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាល ក៏បានអនុញ្ញាតឲ្យក្រុមហ៊ុនឯកជន អនុវត្តការក​សា​​​ង​នូវប្រភពអគ្គិសនីថ្មីចំនួន៥ ​ដែលមានអនុភាព ៥២០ម៉េហ្កាវ៉ាត់ ​ដែលរដ្ឋអាចនឹងទទួលបានចំណូលពន្ធប្រមា​ណ​​ ​៣២២លានដុល្លារ ពីគម្រោង​ទាំងអស់នេះ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]