អេហ្ស៊ីបប្រើ OpenPaths ព្យាករបញ្ហាវិស័យដឹកជញ្ជូននៅ ១០ ឆ្នាំក្រោយ ដើម្បីរៀបផែនការមេ

ដើម្បីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដែលកំពុងមានសភាពចាស់ទ្រុឌទ្រោម រដ្ឋបាលតំបន់ Greater Cairo (GCR) នៃប្រទេសអេហ្ស៊ីបកំពុងប្រើប្រាស់ឧបករណ៍ឌីជីថលរបស់ក្រុមហ៊ុន Bentley Systems ដើម្បីព្យាករបញ្ហាដែលអាចនឹងកើតនៅក្នុងវិស័យដឹកជញ្ជូននាពេលអនាគត និងបង្កើតផែនការមេឱ្យសមស្រប។

គម្រោងនេះត្រូវបានអនុវត្តដោយក្រុមហ៊ុន CitiME ដោយប្រើប្រាស់កម្មវិធី Bentley OpenPaths™ CUBE™។

កម្មវិធីគឺការវិភាគបែប mobility analytics ដែលជួយឱ្យអ្នករៀបចំផែនការអាចធ្វើសមាហរណកម្មទិន្នន័យពីប្រភពនានាមកក្នុងប្រព័ន្ធតែមួយ។ និយាយឱ្យងាយយល់​ កម្មវិធីនេះជួយប្រមូលទិន្នន័យចរាចរណ៍ពីទាំងយានយន្តឯកជន និងការដឹកជញ្ជូនសាធារណៈ ដើម្បីវិភាគរកបញ្ហា និងដំណោះស្រាយ។

លើសពីនេះទៅទៀត ក្រុមការងារអាចធ្វើការតេស្ដ ឬបង្កើតសេណារីយ៉ូអំពីផលប៉ះពាល់នានានៃផ្លាស់ប្តូរនាពេលអនាគតលើហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់បាន ដោយមិនចាំបាច់ប៉ះពាល់លើការដ្ឋានជាក់ស្ដែង។ តាមរយៈការសាកល្បងសេណារីយ៉ូ “ចុះបើ” (what-if) ផ្សេងៗ ពួកគេអាចកំណត់រកការវិនិយោគ និងដំណោះស្រាយដែលមានប្រសិទ្ធភាពបំផុតសម្រាប់ការទីតាំងទាំងនោះដោយមានចីរភាព។

ជាក់ស្ដែង គម្រោងនេះគឺនិន្នាការសកលនៃការប្រើប្រាស់បច្ចេកវិទ្យា Digital Twins សម្រាប់ការរៀបចំផែនការទីក្រុង ក្នុងគោលបំណងកាត់បន្ថយឧស្ម័នកាបូនរាប់ពាន់តោន បង្កើនប្រសិទ្ធភាពនៃការធ្វើដំណើរ និងលើកកម្ពស់ការធ្វើដំណើរដែលសកម្ម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាមេរិកត្រៀមចេញច្បាប់ថ្មីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទឹកនៅតាមជនបទដោយប្រើ iTwin

អាមេរិកកំពុងត្រៀមចេញច្បាប់ថ្មីស្តីពីការត្រៀមលក្ខណៈសម្រា […]

កម្ពុជា និងអូស្ត្រាលី ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ខណៈទំហំពាណិជ្ជកម្មហក់ឡើងដល់ ១,២ ប៊ីលានដុល្លារ

កិច្ចព្រមព្រៀងនាំចេញអង្ករជាប្រវត្តិសាស្ត្ររវាងក្រុមហ៊ុន […]

បច្ចេកវិទ្យានៅពីក្រោយ Digital Twins ដែលទំនើបរបស់ក្រុមហ៊ុន Bentley ជាអ្វី?

ក្នុងវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បញ្ហាប្រឈមដ៏ធំបំផុតគ […]

ស្ថានទូតចិននឹងជំរុញសហគ្រាសចិនកាន់តែច្រើនឱ្យមកវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងខេត្តបាត់ដំបង

ការផ្តោតលើការកែច្នៃកសិ-ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិស […]

គន្លឹះសំខាន់ដែលធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធប្រើបានយូរ មិនមែនបច្ចេកវិទ្យា ឬថវិកាទេ តែជា…

ការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថា ថវិកាគ្រប់គ្រាន់ និងកា […]

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ តម្លៃជិត ១៧លានដុល្លារ បើកការដ្ឋានសាងសង់ជាផ្លូវការ

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ នៃមន្ទីរពេទ្យកុមារជាត […]