ឥណ្ឌាគ្រោងភ្ជាប់ផ្លូវហាយវេត្រីភាគីមកកម្ពុជា ខណៈបច្ចុប្បន្នបានភ្ជាប់ជាមួយថៃ-មីយ៉ាន់ម៉ា រួចហើយ

ឥណ្ឌាមានគម្រោងចង់ភ្ជាប់ផ្លូវហាយវេត្រីភាគីប្រវែង ១.៣៦០គីឡូម៉ែត្រ មកកម្ពុជា ដែលបច្ចុប្បន្នកំពុងសង់ភ្ជាប់រវាងប្រទេសឥណ្ឌា មីយ៉ាន់ម៉ា និងថៃ ហើយការ​សាង​សង់​​ពី​ប្រទេស​ថៃ​ទៅ​មីយ៉ាន់ម៉ា បាន​បញ្ចប់ទាំងស្រុង តែនៅមិនទាន់អនុញ្ញាតឱ្យប្រើប្រាស់ជាផ្លូវការនៅឡើយ។

នេះបើយោងតាមការបញ្ជាក់របស់បេសកជនថៃលោក Pattarat Hongton ជាមួយកាសែត thelivenagpur នៅថ្ងៃទី៣ កក្កដា ២០២៣។

លោកបញ្ជាក់ថា ភាគីឥណ្ឌា​មាន​គម្រោង​ពង្រីក​ការ​សាងសង់​ផ្លូវ​ហាយវេ​ដែល​កំពុងសង់​នេះ ភ្ជាប់​ទៅ​កាន់​ប្រទេសមួយចំនូនទៀត​ដូច​ជា ឡាវ កម្ពុជា វៀតណាម និង​ប្រទេស​នៅ​អាស៊ី​ក្បែរៗ​នោះផងដែរ។ តាមប្រភពដដែលបញ្ជាក់ថា គម្រោងតភ្ជាប់នេះនឹងបន្តទៅមុខទៀតជារៀងរាល់ឆ្នាំ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីដឹកជញ្ជូនផ្លូវគោករបស់ប្រទេសឥណ្ឌា ឯកឧត្តម Nitin Gadkari បានបញ្ជាក់ថា ការសាងសង់ផ្លូវហាយវេត្រីភាគីឥណ្ឌា-ថៃ-មីយ៉ាន់ម៉ា ភាគច្រើនត្រូវបានបញ្ចប់រួចរាល់ហើយ ប៉ុន្តែមិនបានប្រកាសកាលបរិច្ឆេទណាមួយដែលនឹងបើកសម្រាប់ភ្ញៀវទេសចរប្រើប្រាស់នោះទេ។

គម្រោងសាងសង់ផ្លូវហាវេឥណ្ឌា-ថៃ-មីយ៉ាន់ម៉ា នេះឡើង ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងបី និង ប្រទេសផ្សេងៗទៀត ពិសេសគឺជួយកាត់បន្ថយពេលវេលា និងចំណេញថ្លៃដើម ដែលមានតម្លៃថោកជាងការធ្វើដំណើរតាមផ្លូវអាកាស។

ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលឥណ្ឌានឹងចាប់ផ្តើមសេវាកម្មដឹកជញ្ជូនជាច្រើននៅលើផ្លូវមួយខ្សែនេះ ដូចជាពីទីក្រុង Manipur ទៅមីយ៉ាន់ម៉ាដោយសេវារថយន្តក្រុង ក៏ដូចជារថភ្លើងផងដែរ ខណៈគេ​រំពឹង​ថា​ផ្លូវ​ហាយវេ​នេះ​នឹង​ត្រូវ​បញ្ចប់ទាំងស្រុង​នៅ​ឆ្នាំ​២០២៧។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]