១ឆ្នាំ រដ្ឋឥណ្ឌូនេស៊ី ស្រូបទុនពីបរទេសបាន $១២៣លាន តាមរយៈយុទ្ធសាស្រ្តផ្តល់ “ទិដ្ឋាការមាស”

រដ្ឋាភិបាលឥណ្ឌូនេស៊ី បានប្រកាសដាក់ចេញជាផ្លូវការនូវគោលការណ៍ថ្មី ដោយផ្តល់ “ទិដ្ឋាការមាស” ដល់វិនិយោគិនបរទេស និងអ្នកជំនួញបរទេសដែលមានបំណង់ចង់មកស្នាក់នៅក្នុងប្រទេសឥណ្ឌូនេស៊ី រយៈពេល ៥ ទៅ ១០ឆ្នាំ។

គោលការណ៍ថ្មីនេះ ត្រូវបានប្រកាសជាផ្លូវការ ក្រោយរដ្ឋាភិបាលឥណ្ឌូនេស៊ីទទួលបានជោគជ័យលើការដាក់ឱ្យសាកល្បងរយៈពេញ១ឆ្នាំដំបូង ដោយរដ្ឋាភិបាលស្រូបទុនពីបរទេសបានប្រមាណ ១២៣លានដុល្លារ តាមរយៈយុទ្ធសាស្រ្តថ្មីមួយនេះ។

នេះបើយោងតាមការចុះផ្សាយរបស់ nikkeiasia នៅថ្ងៃទី២៥ កក្កដា ២០២៤​។

បើតាមការបញ្ជាក់របស់ លោក Silmy Karim ប្រធានផ្នែកអន្តោប្រវេសន៍ឥណ្ឌូនេស៊ី បានឱ្យដឹងថា ប្រទេសឥណ្ឌូនេស៊ី បានចាប់ផ្តើមសាកល្បងទិដ្ឋាការមាសនេះ តាំងពីខែសីហាឆ្នាំមុនមកម្ល៉េះ ដោយបានចេញលិខិតអនុញ្ញាតបែបនេះដល់បេក្ខជនបានជិត ៣០០នាក់ និងទាក់ទាញទុនបានប្រមាណ ១២៣លានដុល្លារ ឯណោះ។

លោក Karim  បានបន្តថា រដ្ឋាភិបាលឥណ្ឌូនេស៊ី ប្តេជ្ញានឹងចេញទិដ្ឋាការមាសនេះ ឱ្យបាន ១,០០០ មុនដំណាច់ឆ្នាំនេះ។

យ៉ាងណាមិន លោក Karim ក៏បានសង្កត់ធ្ងន់ទៀតថា ទិដ្ឋាការថ្មីនេះ នឹងបើកឱកាសសម្រាប់ក្រុមហ៊ុនបរទេសដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសឥណ្ឌូនេស៊ីផងដែរ។ ឧទាហរណ៍ “ក្រុមហ៊ុនរុករករ៉ែ ដែលចង់ពង្រីកអាជីវកម្មរបស់ខ្លួនក្នុងប្រទេសឥណ្ឌូនេស៊ី ដូច្នេះក្រុមហ៊ុនអាចស្នើសុំ ទិដ្ឋាការមាសនេះ សម្រាប់ពលករបរទេសរបស់ពួកគេបានផងដែរ” ។

គួររំលឹកថា នាយកប្រតិបត្តិ OpenAI លោក Samuel Altman គឺជាបុគ្គលដំបូងដែល ទទួលបានទិដ្ឋាការមាស ពីប្រទេសឥណ្ឌូនេស៊ី។

គួរបញ្ជាក់ថា ដើម្បីទទួលបានប្រភេទ ទិដ្ឋាការមាស ពីប្រទេសឥណ្ឌូនេស៊ី គឺតម្រូវឱ្យគោរពតាមលក្ខខណ្ឌមួយចំនួនដូចខាងក្រោម៖

១_ សម្រាប់ទិដ្ឋាការរយៈពេល៥ឆ្នាំ ពួកគេអាចវិនិយោគ ២.៥លានដុល្លារ នៅក្នុងប្រទេសឥណ្ឌូនេស៊ី  ឬ ៥លានដុល្លារ សម្រាប់ទិដ្ឋាការរយៈពេល ១០ ឆ្នាំ។

២_ ក្រៅពីការវិនិយោគ ពួកគេក៏អាចទិញទិដ្ឋាការរយៈពេល ៥ឆ្នាំបាន ដោយគ្រាន់តែដាក់ប្រាក់កក់ចំនួន ៣៥០,០០០ដុល្លារ នៅក្នុងធនាគាររបស់រដ្ឋាភិបាលឥណ្ឌូនេស៊ី  ឬ  ៧០០,០០០ដុល្លារ សម្រាប់ទិញទិដ្ឋាការរយៈពេល១០ឆ្នាំ។

ចំពោះប្រាក់បញ្ញើ ឬប្រាក់កក់ខាងលើនេះ ពួកគេអាចប្រើវានៅពេលក្រោយ ដើម្បីទិញមូលបត្របំណុលរបស់រដ្ឋាភិបាល ឬភាគហ៊ុនរបស់ក្រុមហ៊ុនដែលបានចុះបញ្ជីនៅលើផ្សារហ៊ុនឥណ្ឌូនេស៊ី។

៣_រីឯទិដ្ឋាការមាសមួយប្រភេទទៀត ដែលនឹងអនុញ្ញាតឱ្យស្នាក់នៅបានរយៈពេល ៥ឆ្នាំផងដែរនោះគឺ ប្រសិនបើពួកគេដាក់ប្រាក់ ១៣០,០០០ដុល្លារ នៅធនាគាររបស់រដ្ឋ ដើម្បីទិញអាផាតមិន ដែលមានតម្លៃចាប់ពី ១លានដុល្លារ ឬច្រើនជាងនេះក៏បាន។

៤_ ចំពោះប្រភេទជាក្រុមហ៊ុនក៏អាចទទួលបាន ទិដ្ឋាការមាស ដែរ នោះគឺនាយកក្រុមហ៊ុនត្រូវវិនិយោគ ២៥លានដុល្លារ សម្រាប់ការស្នាក់នៅរយៈពេល ៥ឆ្នាំ និង ៥០លានដុល្លារ សម្រាប់ការស្នាក់នៅរយៈពេល១០ឆ្នាំ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]