កម្ពុជាកំពុងសម្រួលនិតីវិធីវិនិយោគ ដើម្បីទាក់ទាញក្រុមហ៊ុនធំៗ ដែលចង់ផ្លាសពីបណ្តាប្រទេសកំពុងជួបសង្រ្គាមពាណិជ្ជកម្ម

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កំពុងពិនិត្យមើលការងារកែទម្រង់គោលនយោបាយដែលបានដាក់ចេញ និងផ្តល់ការលើកទឹកចិត្តបន្ថែមទៀត ដើម្បីទាក់ទាញវិនិយោគ​ ស្របពេលដែលនិន្នាការនៃការផ្លាស់ទីរបស់ក្រុមហ៊ុន រោងចក្រធំៗចេញពីបណ្តាប្រទេសដែលកំពុងជួបសង្រ្គាមពាណិជ្ជកម្មដូចជា អាមេរិក និងចិន។​

នេះបើតាមការលើឡើងរបស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី៦ ខែកុម្ភៈ ថា ការកែទម្រង់នីតិវិធីដើម្បីផ្តល់ភាពងាយដល់វិនិយោគិននេះ គឺដើម្បីទាក់ទាញការវិនិយោគចូលមកកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត។

ឯកឧត្តមមានប្រសាសន៍ថា៖ “យើងកំពុងពិភាក្សាថា ​តើយើងនឹងអាចលើកទឹកចិត្តអ្វីបន្ថែមទៀត ក្នុងពេលដែលរោងចក្រមួយចំនួនកំពុងពិចារណក្នុងការបំលាស់ទី។ តើមាននីតិវិធីបែបណា ដែលយើងអាចកាត់បន្ថយបាន កុំអោយវាមានភាពស្មុគស្មាញខ្លាំងពេក។​ ដូច្នេះរាជរដ្ឋាភិបាលកំពុងពិនិត្យ និងពិចារណ រួមគ្នា​ដើម្បីរិះរកនីតិវិធីធ្វើយ៉ាងណាទាក់ទាញវិនិយោគឱ្យបានច្រើនមកកម្ពុជា”។

CDC កាលពីខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ បានដាក់ចេញជាផ្លូវការ នូវប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM)។ (អានបន្ថែម)

cdcIPM គឺជាប្រព័ន្ធផ្តល់លទ្ធភាពឱ្យវិនិយោគិនដាក់ពាក្យដោយផ្ទាល់ពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដើម្បីសម្រួលកិច្ចការងារវិនិយោគឱ្យកាន់តែមានភាពងាយស្រួល កាត់បន្ថយពេលវេលា ធានាបាននូវតម្លាភាព សុក្រឹតភាព និងប្រសិទ្ធភាព ព្រមទាំងចូលរួមកសាងសេដ្ឋកិច្ច សង្គមឌីជីថល និងរដ្ឋាភិបាលឌីជីថលនៅកម្ពុជា។

គួរបញ្ជាក់ថា ក្នុងរយៈតែមួយខែ (ខែមករា) ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន៦៨ ក្រោមទុនវិនិយោគសរុបជាង ៧៤៨លានដុល្លារអាមេរិក កើនឡើង៣០០%។

ឯកឧត្តម លើកឡើងថា កំណើននេះ គឺដោយសារទំនុកចិត្តរបស់អ្នកវិនិយោគមកលើប្រទេសកម្ពុជា។​

“យើងឃើញថា មានអ្នកវិនិយោគច្រើនមកបណ្តាក់ទុន បង្កើតការងារដល់ប្រជាពលរដ្ឋរបស់យើង។ នេះបានន័យថា អ្នកវិនិយោគទុកចិត្តលើរាជរដ្ឋាភិបាល ដោយសារយើងមានសុខសន្តិភាព និងមានស្ថិរភាពនយោបាយ”​។​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងសេដ្ឋកិច្ចណែនាំលទ្ធភាពចំនួន៥ ដើម្បីវាយតម្លៃលើការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់អនុសាសន៍ចំនួន៥ […]

កម្ពុជាមានអង្គភាពសេដ្ឋកិច្ចជាង ៧៥ម៉ឺន នៅទូទាំងប្រទេស បង្កើតការងារបានប្រមាណ ៣លានកន្លែង

រដ្ឋមន្ត្រី ហែម វណ្ណឌី ដឹកនាំសិក្ខាសាលាយុទ្ធសាស្ត្រថ្នា […]

រដ្ឋពង្រឹងការងារ៤ចំណុច ដើម្បីប្រែក្លាយខេត្តកែបជារបៀងសេដ្ឋកិច្ចដ៏រឹងមាំរបស់សេដ្ឋកិច្ចជាតិ

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ […]

រដ្ឋលើកទឹកចិត្តពិសេសដល់គម្រោងវិនយោគភូមិភាគឦសាន ចំនួន ២២ ក្រោមទុន ៤០០ លានដុល្លារ

គម្រោងថ្មីចំនួន ២២ ដែលលាតសន្ធឹងលើខេត្តក្រចេះ ស្ទឹងត្រែង […]

វិនិយោគិនចិននឹងបន្តកៀងគរដៃគូឱ្យមកវិនិយោគនៅកម្ពុជាលើវិស័យសំខាន់៣

ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ និងព្រែកហ្វូណនតេជោ ជំរុញ […]