កម្ពុជានៅសល់ប្រមាណ ៥លានក្បាលដីមិនទាន់ចុះបញ្ជី ខណៈ៥លានបណ្ណត្រូវបានប្រគល់ជូនពលរដ្ឋរួចរាល់

គិតត្រឹមពេលបច្ចុប្បន្ន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រគល់បណ្ណកម្មសិទ្ធិដីធ្លីប្រមាណ ៥លានបណ្ណជូនប្រជាពល​រដ្ឋ និងប្រមាណ ២លានបណ្ណទៀតកំពុងបន្តចែកជូនពលរដ្ឋជារៀងរាល់ថ្ងៃ ខណៈនៅសល់ប្រមាណ ៥លានក្បាលដីទៀតនៅមិនទាន់បានវាស់វែងចុះបញ្ជីនៅឡើយ។

នេះបើយោងតាមកិច្ចប្រជុំអន្តរក្រសួងរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ។

ទន្ទឹមនឹងនេះ ជាលទ្ធផលនៃកិច្ចប្រជុំនេះ  ក្រសួងទាំងពីរ បានឯកភាពគ្នាជំរុញការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដែលទទួលបានការលើកលែងពន្ធប្រថាប់ត្រា ដើម្បីផ្តល់បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងកត់ត្រាទិន្នន័យក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យអចលនទ្រព្យនៃអគ្គនាយកដ្ឋានពន្ធដារផងដែរ។

ការជំរុញពន្លឿនការងារចុះបញ្ជីដីធ្លីនេះ គឺធ្វើឡើងដើម្បីធានាសុវត្ថិភាពនៃការកាន់កាប់ដីធ្លី និងកាត់បន្ថយវិវាទដីធ្លីនៅទូទាំងប្រទេស ព្រោះបច្ចុប្បន្ន កម្ពុជានៅសល់ប្រមាណជា ៥លានក្បាលដីទៀតដែលត្រូវវាស់វែង និងចុះបញ្ជីឱ្យបានចប់សព្វគ្រប់។

គួររំលឹកថា ថ្មីៗនេះអាជ្ញាធរខេត្តកំពង់ស្ពឺក៏ទើបតែបានចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន១.៧៧២ក្បាលដី ជូនពលរដ្ឋក្នុងស្រុកគងពិសីផងដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាជ្ញាធរខេត្តកណ្តាល ប្រគល់ប្លង់រឹងដីធ្លីជិត៦ពាន់ប័ណ្ណ ដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន៥

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ៥.៥ […]

អន្តរក្រសួងកំពុងពិនិត្យពីផលប៉ះពាល់នៃគម្រោងអាជីវកម្មខ្សាច់លើផ្ទៃដីទំហំ ១៤៧ហិកតា នៅខេត្តកោះកុង

អន្តរក្រសួងដែលមកពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអគ្ […]

ខេត្តកំពង់ធំ ជាខេត្តមួយពឹងផ្អែកលើកសិកម្ម និងមានផ្ទៃដីធំជាងភ្នំពេញប្រមាណ ២០ដង

ខេត្តកំពង់ធំ គឺជាខេត្តមួយពឹងផ្អែកលើកសិកម្ម មានផ្ទៃដីធំជ […]