កម្ពុជាបង្កើតភ្លៀងសិប្បនិម្មិត ដើម្បីជួយកាត់បន្ថយកម្ដៅតាមសាលារៀនសាធារណៈ

រដ្ឋាភិបាលកម្ពុជា បានណែនាំឱ្យសមត្ថកិច្ចតាមមូលដ្ឋានចុះបង្កើតភ្លៀងសិប្បនិមិ្មតនៅតាមសាលារៀនសាធារណៈ ដើម្បីជួយកាត់បន្ថយកម្តៅ ខណៈបច្ចុប្បន្នអាកាសធាតុក្តៅហួតហែងខ្លាំង ដែលអាចនឹងប៉ះពាល់ដល់ការសិក្សារបស់សិស្សានុសិស្សតាមសាលារៀន។

ជាមួយគ្នានេះដែរ កម្លាំងសមត្ថកិច្ចខេត្តកោះកុង និងស្រុកមណ្ឌលសីមា ក៏បានចុះអនុវត្តភ្លាមៗដោយបានធ្វើការបាញ់ទឹកដើម្បីបង្កើតជាភ្លៀងសិប្បនិម្មិតនៅតាមអគារសិក្សានីមួយៗ តាមទីធ្លា និងលើដំបូលអគារនៅសាលារៀនចំនួន២ គឺសាលាបឋមសិក្សាទីរួមខេត្ត ក្នុងក្រុងខេមរៈភូមិន្ទ និងសាលារៀនចាំយាម ស្រុកមណ្ឌលសីមាខេត្តកោះកុង។ នេះបើយោងតាមហ្វេសប៊ុករដ្ឋបាលខេត្តកោះកុង នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤។

ទាក់ទងនឹងសកម្មភាពមួយនេះដែរ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅខេត្តកោះកុង បានបង្ហាញក្តីសាទរ និងគាំទ្រយ៉ាងខ្លាំងចំពោះចំណាត់ការមួយនេះ និងបានថ្លែងអំណរគុណដល់កង់កម្លាំងសមត្ថកិច្ចចំពោះសកម្មភាពចុះបាញ់ទឹក ថាពិតជាបានរួមចំណែក លើកម្ពស់សុខភាពសិស្ស ខណៈបច្ចុប្បន្នអាកាសធាតុក្តៅខ្លាំងខុសពីឆ្នាំមុនៗ។

ទន្ទឹមនឹងនេះផងដែរ លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានឱ្យដឹងទៀតថា លោកបានដាក់ផែនការដល់បណ្តារអធិការនគរបាលស្រុកត្រៀមចុះបាញ់ទឹកបង្កើតជាភ្លៀវសិប្បនិម្មិតតាមសាលារៀននានា ពេលមានការស្នើសុំពីគណៈគ្រប់គ្រងសាលារៀននីមួយៗ ពិសេសពេលមានអាកាសធាតុក្តៅខ្លាំង ដើម្បីកាត់បន្ថយកម្តៅ និងផ្តល់ឱកាសឱ្យសិស្សបានបន្តសិក្សារៀនសូត្រ។

គួររំលឹកថា កាលពីថ្ងៃ០១ ឧសភា សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំបន្ថែមដែរថា បើថ្ងៃណាក្តៅខ្លាំងលើស៤០អង្សា សិស្សអាចឈប់សំរាកបានដើម្បីសុវត្ថិភាព ខណៈសម្តេចក៏ស្នើឱ្យក្រសួងអប់រំកែម៉ោងពេលវេលារៀន និងអាចផ្អាកការសិក្សារបស់សិស្សបាន។ ទន្ទឹមគ្នានេះ សម្តេចក៏ស្នើឱ្យអាជ្ញាធរមូលដ្ឋាន ត្រៀមចេញអន្តរាគមន៍លើបញ្ហាខ្វះទឹកជូនពលរដ្ឋឱ្យបានទានពេលផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]