កម្ពុជាប្រកាសជោគជ័យលើកដំបូងក្នុងការនាំចេញគ្រាប់ស្វាយចន្ទីតាមផ្លូវអាកាស ទៅទីផ្សារហឺណាន ប្រ​ទេសចិន

កម្ពុជា ប្រកាសជោគជ័យលើការនាំចេញផលិតផលគ្រាប់ស្វាយចន្ទីចំនួន ២តោន លើកដំបូងតាមផ្លូវអាកាសទៅកាន់ទីផ្សារនៃខេត្តហឺណាន ប្រ​ទេសចិន។

ក្នុងឱកាសដឹកជញ្ជូនផលិតផលគ្រាប់ស្វាយចន្ទី កាលពីល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កម្ពុជា បានសម្រេចជោគជ័យក្នុងការនាំចេញផលិតផលគ្រាប់ស្វាយចន្ទីជាលើកដំបូង ចំនួន២តោន នៃផលិតផលគ្រាប់ស្វាយចន្ទីដែលបានបញ្ជាទិញចំនួន ២០០តោន ក្នុង១ឆ្នាំ ទៅកាន់ខេត្តហឺណាន ប្រទេសចិន។

ឯកឧត្តមបន្តថា ការសម្រេចនាំចេញនេះ បន្ទាប់ពីឆ្លងកាត់កិច្ចប្រជុំចំនួន២លើក នៅក្នុងខែកក្កដា និងខែសីហា ជុំវិញកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មដំណាំ កម្ពុជា-ចិន រវាងមន្រ្តីក្រសួងជំនាញពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវអាកាស (Cambodia Angkor Air) និងភាគីអ្នកបញ្ជាទិញ (Jian Yu Zhou Heng Trading)។

សមិទ្ធិផលនេះ ឯកឧត្តមថា គឺកើតចេញពីកិច្ចខំប្រឹងប្រែងរបស់ក្រុមការងារមន្ត្រីជំនាញនៃក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច ដោយការដាក់ចេញគោលនយោបាយ ការណែនាំ និងការអនុវត្តដោយយកចិត្តដាក់ពីសំណាក់ក្រុមហ៊ុនពាក់ព័ន្ធ ដើម្បីឱ្យស្របតាមភូគាមសុវត្ថិភាព គុណភាព និងអនាម័យ ឬការតម្រូវរបស់រដ្ឋាភិបាលចិន ឬពីសំណាក់អ្នកបញ្ជាទិញក្នុងប្រទេសចិន។

ឯកឧត្តម បញ្ជាក់ទៀតថា គ្រាប់ស្វាយចន្ទី ដែលបាននាំចេញនៅពេលនេះ គឺជាប្រភេទពូជក្នុងស្រុកឈ្មោះ​ M23 ដែល​មានគុណភាពល្អ គ្រាប់ធំ និងរសជាតិឆ្ងាញ់។ ហើយបន្ទាប់ពី​ការនាំចេញជើងដំបូងនេះ កម្ពុជា នឹងបញ្ជូនគ្រាប់ស្វាយចន្ទី តាមយន្តហោះទៅខេត្តហឺ​ណាន ជារៀងរាល់សប្ដាហ៍។

សូមបញ្ជាក់ដែរថា សម្តេចធិបតី ហ៊ុន ម៉ាណែត កាលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ធ្លាប់បានឱ្យដឹងថា នៅក្នុងរយៈពេល ៧ខែដើមឆ្នាំ២០២៤នេះ កម្ពុជាផលិតគ្រាប់​ស្វាយចន្ទីឆៅបានជាង ៨៣ម៉ឺនតោន កើនឡើង ៣៦,៧ភាគរយ ដែលធ្វើឱ្យកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ២ ជាប្រទេសនាំចេញស្វាយចន្ទីច្រើនជាងគេលើពិភពលោកផងដែរ។ ដោយឡែក បើតាមក្រសួងកសិកម្ម កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីទៅចិន ជា​ច្រើន​មកហើយ ប៉ុន្តែសម្រាប់ខេត្តហឺណាន គឺជាលើកដំបូង៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ក្រុមហ៊ុន KNN ដាក់សម្ពោធផលិតផលជប៉ុន YOKODA ជាផ្លូវការក្នុងទីផ្សារកម្ពុជា

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ​ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេ […]

កម្ពុជា-បារាំង៖ ពង្រឹងចំណងពាណិជ្ជកម្មជាមួយក្រុមហ៊ុនយក្សបារាំង ដើម្បីជំរុញការវិនិយោគនៅកម្ពុជា

ចំណងជើងរង៖ លោកជំទាវ ចម និម្មល ជួបពិភាក្សាជាមួយសហព័ន្ធធុ […]

ទំហំពាណិជ្ជកម្មកម្ពុជា-បារំាងសម្រេចបានជាង $២០៦លានដុល្លារ ក្នុងឆ្នាំ២០២៤ កន្លងទៅ

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-បារំាង ក្នុងឆ្នាំ២០២ […]

ទិញផ្ទះចុងឆ្នាំនៅបុរី ប៉េង ហួត ធានាថាមិនឱ្យលោកអ្នកខកបំណងឡើយ

អតិថិជនដែលមានបំណងចង់ទិញផ្ទះនៅបុរី ប៉េង ហួត កំឡុងពេលនេះគ […]

១០ខែ ឆ្នាំនេះ កម្ពុជាពង្រីកទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិបានជាង ៥២ពាន់លានដុល្លារ

គិតត្រឹមរយៈពេល១០ខែ  ពោលចាប់ពីខែមករា-វិច្ឆិកា ឆ្នាំ២០២៥ […]