កម្ពុជាប្រកាសបង្កើតមណ្ឌលពាណិជ្ជកម្មនៅទីក្រុងសេអ៊ូល ដើម្បីទាក់ទាញវិនិយោគមកកម្ពុជាបន្ថែមទៀត

ក្រសួងពាណិជ្ជកម្មកម្ពុជា ប្រកាសថានឹងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េនាពេលខាងមុខ  ខណៈបច្ចុប្បន្នបានចុះត្រួតពិនិត្យទីតាំងជាក់ស្តែងរួចរាល់ហើយ។នេះបើតាមការឱ្យដឹងពីឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កាលពីពេលថ្មីនេះ។

នាឱកាសនោះ ឯកឧត្តម ស៊ាង ថៃ បានលើកឡើងថា គោលបំណងចម្បងរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ គឺដើម្បីបង្ហាញ និងផ្សព្វផ្សាយផលិតផលកម្ពុជា ក៏ដូចជាផ្តល់ព័ត៌មានអំពីពាណិជ្ជកម្ម ឱកាសវិនិយោគ ទេសចរណ៍ និងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជាដល់ពាណិជ្ជករ និងអ្នកវិនិយោគកូរ៉េខាងត្បូង។

ជាមួយគ្នានេះ លោក លន សាបឿន ភារធារី និងទីប្រឹក្សាស្ថានទូតកម្ពុជា ប្រចាំប្រទេសកូរ៉េ បានគាំទ្រក្នុងការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅទីក្រុងសេអ៊ូល ដែលនឹងជំរុញធុរជន វិនិយោគិនកូរ៉េ ទៅធ្វើធុរកិច្ច និងបណ្តាក់ទុននៅកម្ពុជា ក៏ដូចជាជំរុញកំណើនពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា-កូរ៉េ ឱ្យមានការកើនឡើងជាបន្តបន្ទាប់នាពេលអនាគតខាងមុខ។

ក្រៅពីកូរ៉េខាងត្បូង កាលពីពេលកន្លងទៅថ្មីៗនេះ ក្រសួងពាណិជកម្មកម្ពុជា ក៏ធ្លាប់ប្រកាសពីគម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស, ទីក្រុងញ៊ូវដែលី នៃសាធារណរដ្ឋឥណ្ឌា, ទីក្រុងអាតស៊ូគិ ប្រទេសជប៉ុន និងទីក្រុងម៉ាកាវ ប្រទេសចិន។ មជ្ឈមណ្ឌលទាំងនេះ ត្រូវបានបង្កើតឡើង ដើម្បីលើកកម្ពស់ផលិតផលកម្ពុជានៅលើឆាកអន្តរជាតិ និងទាក់ទាញពាណិជ្ជករ និងអ្នកវិនិយោគបរទេសមកកម្ពុជា ដែលគឺជាកត្តាជំរុញដ៏មានប្រសិទ្ធិភាពបំផុតសម្រាប់កំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់វត្តមានពាណិជ្ជកម្មសកលរបស់កម្ពុជាផងដែរ៕ (អានបន្ថែម, បន្ថែម និង បន្ថែម)

នៅពេលដែលប្រទេសកម្ពុជាត្រៀមលក្ខណៈសម្រាប់ការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ខ្លួននៅទីក្រុងសេអ៊ូល ពាណិជ្ជករ និងអ្នកវិនិយោគនៅទីនោះនឹងអាចមើលឃើញរិតតែច្បាស់អំពីសក្តានុពលរបស់កម្ពុជា សម្រាប់ពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងឱកាសវិនិយោគរវាងកម្ពុជា និងកូរ៉េខាងត្បូងនាពេលខាងមុខ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងសេដ្ឋកិច្ចណែនាំលទ្ធភាពចំនួន៥ ដើម្បីវាយតម្លៃលើការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់អនុសាសន៍ចំនួន៥ […]

កម្ពុជាមានអង្គភាពសេដ្ឋកិច្ចជាង ៧៥ម៉ឺន នៅទូទាំងប្រទេស បង្កើតការងារបានប្រមាណ ៣លានកន្លែង

រដ្ឋមន្ត្រី ហែម វណ្ណឌី ដឹកនាំសិក្ខាសាលាយុទ្ធសាស្ត្រថ្នា […]

រដ្ឋពង្រឹងការងារ៤ចំណុច ដើម្បីប្រែក្លាយខេត្តកែបជារបៀងសេដ្ឋកិច្ចដ៏រឹងមាំរបស់សេដ្ឋកិច្ចជាតិ

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ […]

រដ្ឋលើកទឹកចិត្តពិសេសដល់គម្រោងវិនយោគភូមិភាគឦសាន ចំនួន ២២ ក្រោមទុន ៤០០ លានដុល្លារ

គម្រោងថ្មីចំនួន ២២ ដែលលាតសន្ធឹងលើខេត្តក្រចេះ ស្ទឹងត្រែង […]

វិនិយោគិនចិននឹងបន្តកៀងគរដៃគូឱ្យមកវិនិយោគនៅកម្ពុជាលើវិស័យសំខាន់៣

ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ និងព្រែកហ្វូណនតេជោ ជំរុញ […]