កម្ពុជា-ជប៉ុន ប្តេជ្ញានឹងចាប់ផ្តើមអនុវត្តគម្រោងថាមពលស្អាត នាខែមីនា ឆ្នាំនេះ

កម្ពុជា-ជប៉ុន ប្តេជ្ញារួមគ្នាកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន តាមរយៈគម្រោងអភិវឌ្ឍន៍ផែនទីបង្ហាញផ្លូវអន្តរកាលថាមពលស្អាតឆ្ពោះទៅរកសង្គមអព្យាក្រឹត្យកាបូន ខណៈគម្រោងនេះត្រូវបានភាគីទាំងពីរអះអាងថា នឹងចាប់ផ្តើមអនុវត្តជាផ្លូវការនៅក្នុងខែមីនា ឆ្នាំ២០២៣នេះផងដែរ។

នេះបើតាមការឱ្យដឹងពី ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) កាលថ្ងៃទី១២ ខែមករា ។

ទីភ្នាក់ងារជប៉ុន JICA បានបញ្ជាក់ថា គម្រោងនេះគឺផ្តោតសំខាន់លើការអភិវឌ្ឍន៍ផែនទីបង្ហាញផ្លូវឆ្ពោះទៅរកសង្គមដែលមានអព្យាក្រឹតកាបូនសម្រាប់ប្រទេសកម្ពុជាជាមួយនឹងការរក្សាឱ្យបាននូវតុល្យភាពនៃសន្តិសុខថាមពល កំណើនសេដ្ឋ កិច្ច និងកិច្ចការពារបរិស្ថាន។ គម្រោងនេះដែរ ក៏នឹងត្រូវចាប់ផ្តើមអនុវត្តនៅក្នុងខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ។

គួរម្លឹកថា គម្រោងអភិវឌ្ឍន៍ផែនទីបង្ហាញផ្លូវអន្តរកាលថាមពលស្អាតឆ្ពោះទៅរកសង្គមអព្យាក្រឹត្យកាបូននេះ ត្រូវបានចុះហត្ថលេខាលើកំណត់ហេតុរួមគ្នារវាង ឯកឧត្ដម ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងលោកស្រី Kamei Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជា កាលរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣។

គួរបញ្ជាក់ទៀតថា តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រសួងរ៉ែ និងថាមពល និងភាគីពាក់ព័ន្ធ ក្រុមអ្នកជំនាញការរបស់ JICA បានបង្ហាញការជឿជាក់ថា ជាមួយនឹងការខិតខំប្រឹងប្រែងរួមគ្នារវាងភាគីទាំងពីរ គម្រោងរៀបចំផែនទីបង្ហាញផ្លូវនេះ នឹងចូលរួមចំណែកដល់ការសម្រេចឱ្យបាននូវសង្គមអព្យា​ក្រឹត​​កាបូន សម្រាប់ប្រទេសកម្ពុជាត្រឹមឆ្នាំ ២០៥០៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]