កម្ពុជា-ជប៉ុន ​រួមគ្នាពង្រឹងការនាំចេញផលិតផលសក្តានុពល ពិសេសស្វាយចន្ទីរបស់កម្ពុជា

ក្រសួងពាណិជ្ជកម្មកម្ពុជា និងអង្គភាពជំរុញពាណិជ្ជកម្មក្រៅប្រទេសជប៉ុនប្រចាំទីក្រុងអូសាកា (Japan External Trade Organization – JETRO) បានបើកកិច្ចពិភាក្សារួមគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើការនាំចេញផលិតផលសក្តានុពលរបស់កម្ពុជា ពិសេសផលិតផលស្វាយចន្ទី។

កិច្ចពិភាក្សានេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការ JETRO ទីក្រុងអូសាកា ប្រទេសជប៉ុន។

នាឱកាសនោះ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្រសួងពាណិពាណិជ្ជ និងអង្គភាព JETRO របស់ជប៉ុន បានគាំទ្រកិច្ចសហប្រតិបត្តិការល្អនាពេលកន្លងមក ខណៈភាគីទាំងពីរក៏បានបង្ហាញអំពីសកម្មភាពអាទិភាពមួយចំនួនក្នុងការជំរុញការនាំចេញ និងផលិតផលសក្តានុពលរបស់កម្ពុជា ជាពិសេសស្វាយចន្ទី និងស្វាយជាដើម។

ទន្ទឹមគ្នានេះ លោក SHO Hideki អគ្គនាយកនៃអង្គភាព JETRO ក៏បានបង្ហាញពីការគាំទ្រ និងបំណងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញការនាំចេញផលិតផលសក្តានុពលរបស់កម្ពុជា តាមរយៈការបង្កើតបណ្តាញទំនាក់ទំនង និងឱកាសផ្គូរផ្គងធុរកិច្ចរវាងវិស័យឯកជននៃប្រទេសទាំងពីរផងដែរ។

គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៤នេះ ប្រទេសកម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាង ៥៨ម៉ឺនហិកតា នៅទូទាំងប្រទេស ដែលអាចផ្ដល់ទិន្នផលជាមធ្យមប្រមាណ ១,៥តោន ក្នុង ១ហិកតា។ ជាងនេះទៅទៀតក្នុងរយៈពេល ៧ខែដើមឆ្នាំ២០២៤នេះ កម្ពុជាផលិតគ្រាប់​ស្វាយចន្ទីឆៅបានជាង ៨៣ម៉ឺនតោន កើនឡើង ៣៦,៧ភាគរយ ដែលធ្វើឱ្យកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ២ ជាប្រទេសនាំចេញស្វាយចន្ទីច្រើនជាងគេលើពិភពលោកផងដែរ។ (អានបន្ថែម)

យ៉ាងណាមិញ សម្តេចធិបតី ក៏ធ្លាប់បានបញ្ជាក់ថា ដំណាំស្វាយចន្ទី គឺជាកសិផលដ៏សំខាន់​ និងជាដំណាំយុទ្ធសាស្ត្រមួយរបស់កម្ពុជា ហើយកម្ពុជានៅតែស្វាគមន៍កិច្ចប្រតិបត្តិការវិនយោគពីបណ្តាប្រទេសនានាលើដំណាំប្រភេទនេះ ដើម្បីសម្រេចមហិច្ចតាក្លាយជាអធិរាជស្វាយចន្ទី និងជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោកនាពេលអនាគត៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុន ស៊ីកា ខេមបូឌា លើកកម្ពស់ស្នាដៃជាងសំណង់ខ្មែរ ក្នុងព្រឹត្តិការណ៍ប្រកួតបិទការ៉ូ

ជាងជំនាញជាច្រើនរូបបានបញ្ចេញសមត្ថភាពទៅតាមជំនាញវិជ្ជាជីវៈ […]

បុរី ប៉េង ហួត នៅតែខ្លាំង អភិវឌ្ឍគម្រោងថ្មីឥតឈប់ឈរ​ បង្កើនសក្ដានុពលតំបន់បឹងស្នោកាន់តែធំ

បុរី ប៉េង ហួត នៅតែជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏ខ្លាំងក […]

ទិញផ្ទះនៅបុរី ប៉េង ហួត បានកាន់តែឆាប់ ជាមួយឥណទានដ៏ពិសេសមិនធ្លាប់មានពីធនាគារចិន

នាព្រឹកថ្ងៃទី 28 ខែមីនា ឆ្នាំ 2026 ទីតាំងផ្ទះវីឡាព្រីនស […]