កម្ពុជា-បារាំង ចុះអនុស្សរណៈ៣ ទំហំ២០០លានអឺរ៉ូ ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យថាមពលនៅកម្ពុជា

កម្ពុជា និងបារាំង បានសម្រេចចុះអនុស្សរណៈយោគយល់សំខាន់ៗចំនួន០៣ ដើម្បីជំរុញការអភិវឌ្ឍថាមពលកកើតឡើងវិញ ឆ្ពោះទៅរកការពន្លឿនអន្តរកាលថាមពលទាំងអស់នៅកម្ពុជា និងក្នុងតំបន់ ក៏ដូចជាសកលលោក​។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពល ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។

អនុស្សរណៈទាំង០៣ នេះ ត្រូវបានធ្វើឡើងរវាងក្រសួងរ៉ែ និងថាមពល ជាមួយក្រុមហ៊ុនសាធារណៈ និងឯកជនរបស់បារាំង រួមមាន៖

១.អនុស្សរណៈយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពល ជាមួយក្រុមហ៊ុន Hydrogène de France SA ស្តីពីការសិ​ក្សាសមិទ្ធិលទ្ធភាពនិងអភិវឌ្ឍន៍គម្រោងអីដ្រូសែនទំហំ ១០មេហ្គាវ៉ាត់ សម្រាប់វិស័យអគ្គិសនី នៅព្រះរាជាណាច​ក្រ​កម្ពុ​ជា (Feasibility Study and Development of a 10 MW Hydrogen Project for Power Sector in the Kingdom of Cambodia)

២.អនុស្សរណៈយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពល ជាមួយក្រុមហ៊ុន Electricité de France SA ស្តីពីការ កំណត់អត្តសញ្ញាណកម្ម និងការអភិវឌ្ឍន៍គម្រោងថាមពលបូមទឹកស្តុកទុក នៅព្រះរាជាណាចក្រកម្ពុជា (Identification and Development of a Pumped Energy Storage Project in the Kingdom of Cambodia)

៣.អនុស្សរណៈយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពល ជាមួយក្រុមហ៊ុន VINCI Construction Grands Projets និ​ងក្រុមហ៊ុន Sage Engineering ស្តីពីការសិក្សាសមិទ្ធិលទ្ធភាពគម្រោងបំប្លែងសំរាមរបស់លំនៅដ្ឋាន ទៅជាអគ្គិស​នី ស​ម្រាប់បញ្ចូលទៅក្នុងខ្សែសង្វាក់នៃការគ្រប់គ្រងសំរាមនៅក្នុងរាជធានីភ្នំពេញ នៅព្រះរាជាណាចក្រកម្ពុជា (Fea​s​ibility Study for a Household Waste Incinerator Project (WTE) Integrated into the Waste Management Value Chain in Phnom Penh, Kingdom of Cambodia)។

លើសពីនេះ បើតាមសេចក្តីថ្លែងការណ៍រួមនៃកិច្ចសន្ទនារវាង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និងនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងប៉ារីស នាថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៤ បានឱ្យដឹងថា កិច្ចព្រមព្រៀងចំនួន ០៣នេះ គឺជាការជ្រោមជ្រែងរបស់បារាំងចំពោះកម្ពុជាលើកិច្ចខិតខំប្រឹងប្រែង ដើម្បីចងភ្ជាប់ការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័សទៅនឹងអន្តរកាលថាមពល។

គួរបញ្ជាក់ថា ភាគីបារាំងបានបញ្ជាក់នូវការបន្តផ្តល់ហិរញ្ញប្បទានដល់កម្ពុជា តាមរយៈទីភ្នាក់ងារបារាំងសម្រាប់កិច្ចព្រមព្រៀងទាំង៣ខាងលើ ក្នុងទំហំទឹកប្រាក់ប្រមាណ ២១៥លានអឺរ៉ូ ស្មើនឹងជាង ២៣៤លានដុល្លារអាមេរិក ដល់វិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ថាមពល និងទឹកស្អាត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]