កម្ពុជា ប្រកាសចូលជាសមាជិករបស់សម្ព័ន្ធភាព DPGA ដើម្បីជំរុញវិស័យបច្ចេកវិទ្យារបស់ខ្លួន

កម្ពុជា បានចូលជាសមាជិករបស់សម្ព័ន្ធភាពថ្នាលសាធារណៈឌីជីថល ដើម្បីអនុវត្តបច្ចេកវិទ្យាបើកចំហ សំដៅឈានទៅអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាឌីជីថលកាន់តែប្រសើរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្ដីពី កម្ពុជាចូលជាសមាជិករបស់សម្ព័ន្ធភាពថ្នាលសាធារណៈឌីជីថល Digital Public Goods Alliance (DPGA) របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥។

ក្រសួងប្រៃសណីយ៍ បានឱ្យដឹងថា សម្ព័ន្ធភាពថ្នាលសាធារណៈឌីជីថល បានសម្រេចទទួលយកកម្ពុជាជាសមាជិកថ្មីបំផុតរបស់ខ្លួន។ សម្ព័ន្ធភាពថ្នាលសាធារណៈឌីជីថល គឺជាគំនិតផ្តួចផ្តើមដែលគាំទ្រដោយអង្គការសហប្រជាជាតិ ដើម្បីជំរុញការកំណត់អត្តសញ្ញាណនិងការអនុវត្តបច្ចេកវិទ្យាបើកចំហ។ សម្ព័ន្ធភាពនេះ ប្រមូលផ្តុំប្រទេសនិងអង្គការនានា ដើម្បីលើកកម្ពស់ឱ្យមានប្រព័ន្ធអេកូឡូស៊ីសកលដ៏រស់រវើកសម្រាប់ថ្នាលសាធារណៈឌីជីថល សំដៅរួមចំណែកដល់ការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាពិសេសនៅក្នុងប្រទេសដែលមានចំណូលទាប និងមធ្យម។

ក្រសួងបន្តថា ក្នុងនាមជាសមាជិករបស់សម្ព័ន្ធភាពនេះ កម្ពុជាបានប្តេជ្ញាចិត្តចំពោះការធ្វើបរិវត្តកម្មឌីជីថល តាមរយៈការដាក់ឱ្យប្រើប្រាស់ដំណោះស្រាយឌីជីថលដ៏មានទំនុកចិត្ត ដែលផ្តល់សេវាសាធារណៈតាមប្រព័ន្ធអនឡាញ ជំនួសដោយការផ្តល់សេវាផ្អែកលើក្រដាសតាមបែបប្រពៃណី។ កម្ពុជា ក៏បានប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍនិងការប្រើប្រាស់ថ្នាលឌីជីថល ដែលបម្រើដល់ការបំពេញការងាររបស់មន្ត្រីរាជការសាធារណៈ និងពង្រឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋផងដែរ។

គោលដៅនៃការអភិវឌ្ឍថ្នាលទាំងនេះ គឺដើម្បីជំរុញឱ្យបច្ចេកវិទ្យាក្នុងវិស័យសាធារណៈរបស់កម្ពុជា ងាយប្រើប្រាស់ដោយស្ថាប័នរដ្ឋាភិបាល ស្ថាប័នជាតិ និងអន្តរជាតិ។

គួរបញ្ជាក់ថា សមាជិករបស់សម្ព័ន្ធភាពថ្នាលសាធារណៈឌីជីថល នាពេលបច្ចុប្បន្ន រួមមាន ទីភ្នាក់ងាររដ្ឋាភិបាលមកពីប្រទេសអាល្លឺម៉ង់ ប្រទេសឥណ្ឌា ប្រទេសអេត្យូពី ប្រទេសអេស្តូនី ប្រទេសសិង្ហបុរី កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) និងក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀត៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចេកវិទ្យា Digital Twins និងដ្រូន អាចជួយពន្លឿនការស្ដារហេដ្ឋារចនាសម្ព័ន្ធបានដូចម្ដេច?

រដ្ឋ Kentucky នៃសហរដ្ឋអាមេរិក បានជួសជុលហេដ្ឋារចនាសម្ព័ន […]

Bentley បានដាក់សម្ពោធជាផ្លូវការនូវ OpenRail Designer 2025! តើមានអ្វីថ្មីខ្លះ?

ក្រុមហ៊ុន Bentley Systems បានដាក់សម្ពោធជាផ្លូវការនូវ Op […]

តើព័រទុយហ្គាល់ប្រើបច្ចេកវិទ្យាអ្វីខ្លះដើម្បីគ្រប់គ្រងបណ្តាញទឹកនៅពេលអាកាសធាតុក្ដៅខ្លាំង?

ខណៈដែលសីតុណ្ហភាពរដូវក្តៅនៅភាគខាងជើងនៃប្រទេសព័រទុយហ្គាល់ […]

អាមេរិកប្រើកាម៉េរាឡាន និង​ AI ដើម្បីវិភាគរកផ្លូវខូច ហើយជួលជុលត្រូវចំណុច និងទាន់ពេល

ក្រសួងដឹកជញ្ជូនរដ្ឋ Alabama (ALDOT) សម្រេចប្រើកម្មវិធី […]

បច្ចេកវិទ្យា Bentley ថ្មីអាចព្យាករហានិភ័យកំហូចប្រព័ន្ធអគ្គិសនី មុនបញ្ហាកើតឡើងទៅទៀត

ក្រុមហ៊ុន Bentley Systems ថ្មីៗនេះបានបង្ហាញពីបច្ចេកវិទ្ […]

ហេតុអ្វីបានជាម៉ាស៊ីនបូមទឹក “ឆ្លាតវៃ” មិនមែនសុទ្ធតែល្អជានិច្ចនោះទេ?

តើអ្នកគិតថាការប្រើម៉ាស៊ីនបូមទឹកបែប “ល្បឿនប្រែប្រួ […]