កម្ពុជា-សឹង្ហបុរី រួមគ្នាជំរុញបង្កើតបណ្តាញអគ្គិសនីអាស៊ាន ដើម្បីទប់ការឡើងថ្លៃអគ្គសនី និងការពារបរិស្ថាន

កម្ពុជានិងសឹង្ហបុរី បានផ្តួចផ្តើមគំនិតឱ្យមានការបង្កើតការតភ្ជាប់បណ្តាញអគ្គិសនីអាស៊ាន (ASEAN Power Grid) ឡើងវិញ ខណៈកាលពី២៥ឆ្នាំមុន អាស៊ានបានដាក់គោលដៅនេះ តែមិនទាន់សម្រេច។នេះបើតាមប្រសាសន៍របស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល តាមរយៈវីដេអូខ្លី ផ្សាយចេញនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។

ឯកឧត្តម កែវ រតនៈ បានឱ្យដឹងថា កម្ពុជា និងសិង្ហបុរី ​ជាអ្នក​​ផ្ដួច​ផ្ដើមបង្កើតបណ្ដាញអគ្គិសនីអាស៊ាន ​ដែលហៅថា Asean Power Grid (APG) ក្នុងគោលបំណងការការ​ពារ​បរិស្ថាន ជំរុញថាមពលបៃតង និងទប់ការឡើងថ្លៃអគ្គិសនី។​

ឯកឧត្តមបានបន្តថា កាលពី២៥ឆ្នាំមុន អាស៊ានបានដាក់គោលដៅនេះ ហើយ ប៉ុន្តែមិនទាន់អាចមានលទ្ធភាពធ្វើគម្រោងនេះបាននៅឡើយទេ ហើយគំនិតផ្តួចផ្តើមថ្មីនេះ មិនត្រឹមតែល្អសម្រាប់បរិស្ថានប៉ុណ្ណោះទេ តែក៏ល្អសម្រាប់ការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច បង្កើនឱកាសវិនិយោគ បង្កើតឱកាសការងារថ្មីៗជូនយុវជន យុវនារីរបស់យើងផងដែរ។

ជាងនេះទៅទៀត ឯកឧត្តម កែវ រតនៈ ក៏បានអះអាងថា កិច្ចប្រជុំស្តីពីគម្រោងបង្កើតបណ្តាញអគ្គិសនីអាស៊ាននេះ មានលក្ខណៈវិជ្ជមានដោយសារប្រទេសកម្ពុជា ឡាវ សិង្ហបុរី និងប្រទេសម៉ាឡេស៊ី បានប្តេជ្ញាជំរុញ​ឱ្យអាស៊ាន រួបរួមគ្នាធ្វើឱ្យគោលដៅដ៏សំខាន់មួយនេះលេចចេញជារូបរាងឱ្យខានតែបាន។

គួរបញ្ជាក់ថា នៅខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ នឹងមានកិច្ចប្រជុំ​ថ្នាក់រដ្ឋមន្ត្រី​ថាមពល​អាស៊ាន នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ដូច្នេះកម្ពុជា និងសិង្ហបុរី នឹងលើកយកបញ្ហានេះ មកពិភាក្សាបន្ថែមទៀត ដើម្បីឱ្យមានការតភ្ជាប់បណ្ដាញ​អគ្គិសនីរវាងអាស៊ានទាំង១០តែម្តង។​​

គួររំលឹកថា កន្លងមក ​ការតភ្ជាប់អគ្គីសនី គឺធ្វើឡើងលក្ខណៈទ្វេភាគីរវាងប្រទេស និងប្រទេស ពោលគឺកម្ពុជាបានតភ្ជាប់បណ្ដាញអគ្គិសនីជាមួយប្រទេសវៀតណាម ​និងឡាវជាទ្វេភាគី ខណៈ​ប្រទេស​សិង្ហបុរី ក៏ទិញ-លក់ ភ្លើងជាមួយប្រទេសម៉ាឡេស៊ី ថៃ និងប្រទេសឡាវផងដែរ។

យ៉ាងណាមិញ ឯកឧត្តម កែវ រតនៈ បានសង្កត់ធ្ងន់ដែរថា នេះគឺជាឱកាស​សម្រាប់កម្ពុជា ​ក្នុងការផលិតថាមពល ដោយផលិតខ្លះ​សម្រាប់ប្រើប្រាស់ក្នុងស្រុក ​និងបើកច្រកនាំចេញអគ្គិសនីទៅប្រទេសអាស៊ានទាំង ១០ ព្រមទាំងទាក់ទាញការវិនិយោគមកកម្ពុជា សម្រាប់រយៈ​ពេល​វែងជាដើម៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]