កាណាឌីយ៉ាគ្រុបគ្រោងអភិវឌ្ឍដី ៥០០ ហិកតា នៅផ្លូវជាតិ ៥១ និងគម្រោងរាប់លានដុល្លារផ្សេងទៀត

ក្រុមហ៊ុនដែលមានអាជីកម្មតម្លៃរាប់ពាន់លានដុល្លារលើវិស័យហិរញ្ញវត្ថុ និងវិស័យសំណង់ កាណាឌីយ៉ាគ្រុប បានប្រាប់ពីគម្រោងអភិវឌ្ឍន៍របស់ខ្លួននាពេលអនាគត ដែលនឹងចូលរួមចំណែកក្នុងការធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើន។

ប្រធានក្រុមប្រឹក្សាភិបាលនៃកាណាឌីយ៉ាគ្រុប អ្នកឧកញ៉ា ពុង ឃាវសែ កាលពីពេលថ្មីៗនេះ បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខថា អ្នកឧកញ៉ា នឹងបន្តបណ្តាក់ទុនយ៉ាងសន្ឋឹកសន្ឋាប់បន្ថែមទៀតនាពេលខាងមុខ។

អ្នកឧកញ៉ា ពុង ឃាវសែ ថ្លែងថា៖ «ចំពោះខ្ញុំដែលជាវិនិយោគិនក្នុងស្រុក ខ្ញុំនឹងបន្តបណ្តាក់ទុនយ៉ាងសន្ឋឹកសន្ឋាប់បន្ថែមទៀត ដើម្បីធ្វើការអភិវឌ្ឍគម្រោងជាច្រើនទៀតដែរ។ ដូចជា គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី តំបន់សេដ្ឋកិច្ចពិសេសដែលមានទំហំដីប្រមាណ៥០០ហិកតានៅជាប់ផ្លូវជាតិ ៥១ និងគម្រោងអភិវឌ្ឍលំនៅឋាន និងពាណិជ្ជកម្ម នៅកោះនរារិ៍ និងសាលពិព័រណ៍អន្តរជាតិជ្រោយចង្វាជាដើម» ។

ក្នុងន័យនេះ អ្នកឧកញ៉ានឹងបន្តវិយោគ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ និងចូលរួមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិ។

អ្នកឧកញ៉ា ពុង ឃាវសែ បន្តថា៖ «ប្រទេសកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឲ្យសេដ្ឋកិច្ច និងការអភិវឌ្ឍ រីកចម្រើន ជាពិសេសមានសន្តិភាព និង ស្ថេរភាពនយោបាយ បានធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពធូរធាររស់នៅបានសុខដុមរមនា»។

ទោះមិនបានបញ្ជាក់ព័ត៌មានលម្អិតនៃគម្រោងទាំងនេះក្តី កាណាឌីយ៉ាគ្រុបត្រូវបានស្គាល់ថា ជាក្រុមហ៊ុនដែលបានអភិវឌ្ឍគម្រោងជាច្រើនយ៉ាងជោគជ័យមានដូចជា ក្រុងកោះពេជ្រ ទីក្រុងអូឡាំព្យា ទីក្រុងរណបជ្រោយចង្វារ និងគម្រោងល្បីៗរាប់មិនអស់ជាច្រើនទៀត។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ អាជីវកម្មរបស់កាណាឌីយ៉ាគ្រុប គ្រប់ដណ្តប់ វិស័យហិរញ្ញវត្ថុ និង វិស័យសំណង់ និងអចលនទ្រព្យ អាកាសយានដ្ឋានអន្តរជាតិ និងទេសចរណ៍ដែលផ្តល់ការងារប្រមាណជា ៣០,០០០កន្លែងដល់ប្រជាជនកម្ពុជា។

កន្លងមក កាណាឌីយ៉ា គ្រុបបានបោះទុនប្រមាណជា ៥ ពាន់លានដុល្លារអាមរិកទៅក្នុងវិស័យសំណង់សម្រាប់គម្រោងជាច្រើនក្នុងរយៈពេលប៉ុន្មានមកឆ្នាំនេះ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]