ការងារវាស់វែងដីធ្លីក្នុងខេត្តឧត្ដរមានជ័យ បិទបញ្ចប់ទៅដោយជោគជ័យ

ក្រសួងដែនរៀបចំដែនដី បានប្រកាសបិទបញ្ចប់ដោយជោគជ័យលើការងាវាស់វែងដីធី្លមានលក្ខណៈជាប្រព័ន្ធ ក្នុងខេត្តឧត្ដរមានជ័យ។ ពិធីបិទបញ្ជប់នេះត្រូវបានរៀបចំឡើង ក្រោមអធិបតីភាពរបស់ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥។

នាឱកាសនោះ ឯកឧត្ដម សាយ សំអាល់ បានថ្លែងអំណរគុណដល់មន្រ្តីពាក់ព័ន្ធ និងរដ្ឋបាលខេត្តឧត្តរមានជ័យ ដែលបានចូលរួមសម្រចយុទ្ធនាការចុះបញ្ជីដីធ្លីបង្ហើយ រហូតឈានមកទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅនាពេលនេះ។ ឯកឧត្តមបន្ថែមថា ការចុះបញ្ជីដីបង្ហើយ គឺដើម្បីធានាបាននូវសុវត្ថិភាពផ្លូវច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យ បង្កើតនិងបង្កើនបរិយាកាសគ្មានវិវាទ ផ្តល់សេវាគាប់ចិត្តជូនប្រជាជន និងបង្កើនចំណូលថវិកាជាតិ។

ទន្ទឹមគ្នានេះ ឯកឧត្តម ក៏បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ទីរ​ពាក់ព័ន្ធ​ផ្តល់​អាទិភាព​ដល់​ការរៀបចំ​ទីក្រុង និង​ការ​ពិនិត្យ​ឈ្មោះ និង​កូដ​ភូមិសាស្ត្រ​។ ចំណុចទាំងអស់នេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រព័ន្ធដោះស្រាយ និងការរៀបចំព្រំដែនឱ្យកាន់តែប្រសើរឡើងនៅទូទាំងភូមិ ឃុំ និងខេត្តទូទាំងប្រទេស។ លើសពីនេះ ឯកឧត្តម ក៏​បាន​ក្រើន​រំឭក​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ថែរក្សា​ឲ្យ​បាន​ត្រឹម​ត្រូវ​ចំពោះ​វិញ្ញាបនបត្រ​កម្មសិទ្ធិ​ដែល​ពួកគេ​បាន​ទទួលផងដែរ។

ក្នុងពិធីប្រកាសបិទបញ្ចប់ការវាស់វែងក្បាលដីនេះដែរ ឯកឧត្តម សាយ សំអាល់ ក៏បានប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៩៨០៣បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋក្នុងស្រុកចំនួន ៣ នៃខេត្តឧត្ដរមានជ័យ រួមមានក្រុងសំរោង ស្រុកអន្លង់វែង និងស្រុកចុងកាល់។

កន្លងមក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) ធ្លាប់បានឱ្យដឹងថា មកទល់ពេលនេះ មានខេត្តចំនួន ៩ហើយ ដែលបានបិទបញ្ចប់ការងារវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ ខណៈរាជធានី-ខេត្ត ១៦ផ្សេងទៀត គ្រោងនឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។ (អានបន្ថែម)

បើតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្លាប់បានបញ្ជាក់កន្លងមកថា ដើម្បីពន្លឿនយុទ្ធនាការចុះបញ្ជីដីធ្លី និងការដោះស្រាយវិវាទដីធ្លីដ៏រ៉ាំរ៉ៃនេះ រដ្ឋាភិបាលកម្ពុជាបានប្រកាសនូវកញ្ចប់ថវិកាចំនួន ១០០លានដុល្លារ ក្នុងគោលបំណងបញ្ចប់ការងារចុះបញ្ជីដីធ្លី និងការចេញប័ណ្ណកម្មសិទ្ធិដីធ្លីនៅទូទាំងប្រទេសកម្ពុជាត្រឹមឆ្នាំ២០២៩៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាជ្ញាធរខេត្តកណ្តាល ប្រគល់ប្លង់រឹងដីធ្លីជិត៦ពាន់ប័ណ្ណ ដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន៥

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ៥.៥ […]

អន្តរក្រសួងកំពុងពិនិត្យពីផលប៉ះពាល់នៃគម្រោងអាជីវកម្មខ្សាច់លើផ្ទៃដីទំហំ ១៤៧ហិកតា នៅខេត្តកោះកុង

អន្តរក្រសួងដែលមកពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអគ្ […]

ខេត្តកំពង់ធំ ជាខេត្តមួយពឹងផ្អែកលើកសិកម្ម និងមានផ្ទៃដីធំជាងភ្នំពេញប្រមាណ ២០ដង

ខេត្តកំពង់ធំ គឺជាខេត្តមួយពឹងផ្អែកលើកសិកម្ម មានផ្ទៃដីធំជ […]