ការហូរចូលអ្នកសាងសង់ជនជាតិចិនជាច្រើននៅហ្វីលីពីន

កម្មវិធីសាងសង់ហេដ្ឋារចនាសម្ព័ន្ធដ៏ធំរបស់ហ្វីលីពីនបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងច្រើនពីអ្នកសាងសង់ចិន ដែលរដ្ឋាភិបាលបានស្នើសុំជំនួយពីប្រទេសចិនដើម្បីពិនិត្យមើលក្រុមហ៊ុនដែលដាក់ពាក្យស្នើសុំគម្រោងទាំងនោះ។

 

ការរួមបញ្ចូលគ្នារវាងកម្មវិធី “Build, Build, Build” របស់ប្រធានាធិបតីហ្វីលីពីន Duterte ដែលមានតម្លៃ ១៨០ប៊ីលានដុល្លារ និងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ-ផ្លូវមួយរបស់ចិន បានបង្កើតនូវការរីកចម្រើនខាងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយនៅអាស៊ី។

 

ការពោរពេញដោយអ្នកសាងសង់ចិននេះបានកើតឡើងបន្ទាប់ពីលោក Duterte បានផ្លាស់ប្តូរភក្ដីភាពពីសហរដ្ឋអាមេរិកទៅកាន់ប្រទេសចិនកាលពីឆ្នាំមុន និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់មូលនិធិសម្រាប់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនពាន់លានដុល្លារជាមួយរដ្ឋាភិបាលចិន។

 

ក្រសួងពាណិជ្ជកម្មចិនបានសន្យាថានឹងធ្វើការត្រួតពិនិត្យអ្នកសាងសង់ចិន និងចាត់តាំងបេក្ខភាពត្រឹមចំនួន៣សម្រាប់គម្រោងនីមួយៗ ហើយរដ្ឋាភិបាលហ្វីលីពីនបានបញ្ជាក់ថា ខ្លួននឹងអនុញ្ញាតឲ្យអ្នកសាងសង់ទាំងនោះនាំយកមកជាមួយនូវកម្មកររបស់ខ្លួនដើម្បីជៀសវាងការខ្វះខាតកម្លាំងពលកម្ម និងការពន្យារពេលការងារ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley ចេញកម្មវិធីថ្មី ទស្សនាទីក្រុងស៊ីដនីបែបនិម្មិតសម្រាប់សន្និសីទ Illuminate 2026

ដើម្បីអបអរសាទរដល់សន្និសីទ Bentley Illuminate 2026 ដែលនឹ […]

អាម៉េរិកប្តេជ្ញាចូលរួមលើកកម្ពស់បរិយាកាសវិនិយោគ និងបរិស្ថានធុរកិច្ចនៅកម្ពុជា

ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ប្តេជ្ញាចូលរួមចំណែកលើកម្ព […]

ក្រុមហ៊ុន Seequent នាំយកបច្ចេកវិទ្យាថ្មី ២ សំខាន់ៗទៅប្រទេសកាដាណា

ក្រុមហ៊ុន Seequent ដែលជាក្រុមហ៊ុនជំនាញខាងផ្នែកកម្មវិធីវ […]

ត្រឹមខែកុម្ភៈ ២០២៦៖ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីជាង ១០០គម្រោង ក្នុងតម្លៃជិត១ប៊ីលានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារាយការណ៍ថា គម្រោងថ្មីជាង ១ […]

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]