កូរ៉េផ្តល់កម្ចី ៦៦លានដុល្លារ សង់មន្ទីរពេទ្យជាតិបង្រៀនស្តង់ដារល្អបំផុតនៅភាគឦសាននៃក្រុងភ្នំពេញ

​រដ្ឋាភិបាលកូរ៉េ ផ្តល់កម្ចីប្រមាណ ៦៦,៥លានដុល្លារ ដល់កម្ពុជារៀបចំបង្កើតមន្ទីរពេទ្យជាតិបង្រៀន (Univer​sit​y of Health Science Teaching Hospital-UHS) ដែលមានកម្ពស់ ៧ជាន់ ដើម្បីផ្តល់សេវាវេជ្ជសាស្ត្រ ព្រមជាមួយនិងឧបករណ៍ទំនើបៗ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ។

គម្រោងមួយនេះ នឹងត្រូវបង្កើតឡើងដើម្បីសម្រេចឲ្យបានប្រសើរឡើងនូវបរិមាណ និងគុណភាពនៃធនធានមនុស្សផ្នែកវេជ្ជសាស្ដ្រ ចូលរួមលើកកម្ពស់សុខភាពសាធារណៈរបស់កម្ពុជា។

មន្ទីរពេទ្យនេះក៏នឹងក្លាយជាមន្ទីរពេទ្យទូទៅ និងជាសាកលវិទ្យាល័យ សម្រាប់អប់រំនិស្សិតសុខាភិបាល ការបណ្តុះបណ្តាលជាប្រព័​ន្ធ និងផ្នែកគ្លីនិក ជាពិសេសនឹងក្លាយជាអគារវេជ្ជសាស្ត្រដ៏ល្អបំផុតនៅកម្ពុជា ស្ថិតក្នុងចំណោមមន្ទីរពេទ្យបង្រៀនជាតិទាំង ៨ របស់កម្ពុជា។

គួរបញ្ជាក់ថា គម្រោងនេះ នឹងត្រូវសាងសង់ឡើងលើផ្ទៃដីប្រមាណ ២៥.០៨៧ម៉ែត្រការ៉េ ស្ថិតតំបន់ដីអភិវឌ្ឍន៍មួយនៅភាគឦសាន្តជាយរាជធានីភ្នំពេញ។

គួររម្លឹកទៀតថា អគារមន្ទីរពេទ្យនេះនឹងត្រូវរចនាបែបសាមញ្ញ និងទំនើប ដែលបង្ហាញពីលក្ខណៈពិសេសបែបសហសម័យ ខណៈដែលច្រកចេញ-ចូលមានទំហំធំទូលាយ និងដំបូលរបស់វាឆ្លុះបញ្ជាំងពីផ្លូវចូលប្រាសាទបូរាណនៃព្រះពុទ្ធសាសនា និងរចនាបទខ្មែរ។

ផ្នែកក្នុង និងខាងក្រៅ ​មានលក្ខណៈពិសេសដាច់ដោយឡែកពីគ្នា ដែលផ្នែងខាងក្នុងមន្ទីរពេទ្យ មានបន្ទប់ជំនាញអនុវត្ត Simulation Skill Labs ជាមួយនឹងកម្មវិធីផ្សេងៗ សម្រាប់ការអប់រំផ្នែកវេជ្ជសាស្ត្រ រួមទាំងបន្ទប់ដាច់ដោយឡែកសម្រាប់អ្នកជំងឺឆ្លង និងមជ្ឈមណ្ឌលជំងឺដាច់សរសៃឈាមខួរក្បាល។

រីឯផ្នែកខាងក្រៅវិញ មានបង្កប់នូវលក្ខណៈវប្បធម៌ខ្មែរ ដើម្បីឆ្លើយតបតាមលក្ខណៈភូមិសាស្រ្តអាកាសធាតុប្រទេសកម្ពុជា ជាមួយនឹងសួនច្បារជុំវិញ និងនៅលើដំបូលផងដែរ ដើម្បីបង្កើតជាបរិយាកាសល្អបរិសុទ្ធសម្រាប់អ្នកជំងឺ និងបុគ្គលិកពេទ្យ។

ទន្ទឹមនឹងនេះដែរ មន្ទីរពេទ្យបង្រៀន UHS នឹងដាក់ដំណើរការចំនួន ២០០គ្រែដំបូង ហើយផ្នែកវេជ្ជសាស្ត្រនឹងដាក់ដំណើរការរហូតដល់ ៤០០គ្រែនៅពេលអនាគត បន្ទាប់ពីប្រតិបត្តិការជោគជ័យលើ ២០០គ្រែនេះ។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]

គម្រោង​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន ក្នុងខេត្តមណ្ឌលគិរី និងរតនគីរី សម្រេចបាន​ជាង ៧២%

គម្រោង​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន ដែល​អនុវត្ត​ដោយ​ប្រើប […]

ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ តម្លៃជិត ២៥០លានដុល្លារ សាងសង់បានជិត៦០%ហើយ

ស្ថានីយកុងតឺន័រថ្មី-ដំណាក់១ សម្រេចបានការបញ្ចប់ជិត ៦០ ភា […]