កំណត់ហេតុព័ត៌មានក្រសួងដែនដី នគរូបនីយកម្ម និងសំណង់៖ ខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០១៨

០៤-មករា-២០១៨៖ សួនសែនមនោរម្យក្នុងខេត្តមណ្ឌលគិរីកំពុងដំណើរការ

ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមការងារបានចុះពិនិត្យមើលវឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍សួនសាធារណៈនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី០៤ ខែមករា។ គម្រោងនេះបានចាប់ផ្តើមសាងសង់ និងកំពុងមានដំណើរការតាមកាលវិភាគ។

១០-មករា-២០១៨៖ បទប្បញ្ញត្តិថ្មីត្រូវបានអនុវត្តសម្រាប់ការដ្ឋានសាងសង់

មន្ដ្រីមកពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងភ្នាក់ងារពាក់ព័ន្ធផ្សេងទៀតបានចុះត្រួតពិនិត្យការដ្ឋានសាងសង់ចំនួន ៤កន្លែងនៅក្រុងព្រះសីហនុដើម្បីអប់រំម្ចាស់ការដ្ឋាន និងប្រកាសពីការអនុវត្តបទប្បញ្ញត្តិថ្មីមួយចំនួន។ បទប្បញ្ញត្តិនេះរួមបញ្ចូលទាំងបទប្បញ្ញត្តិស្តីពីការប្រើប្រាស់អក្សរខ្មែរ និងអក្សរបរទេសនៅលើផ្ទាំងគំនូរសំណង់ ឬផ្លាកសញ្ញាផ្សព្វផ្សាយនៅតាមតំបន់ឆ្នេរ បទប្បញ្ញត្តិស្តីពីការរៀបចំអាងប្រព្រឹត្តកម្មទឹកកខ្វក់ អាងបង្គន់អនាម័យ និងប្រព័ន្ធបណ្តាញលូ ព្រមទាំងការគ្រប់គ្រងប្រព័ន្ធលូ។

១៧-មករា-២០១៨៖ ក្រសួងជួបជាមួយ JICA ពិភាក្សាលើកិច្ចព្រមព្រៀងចំនួន៣

បណ្ឌិត ថេង ច័ន្ទសង្វារ អនុរដ្ឋលេខាធិការ បានជួបជាមួយអនុប្រធានថ្មីនៃទីភ្នាក់ងារសហប្រតិបត្ដិការអន្ដរជាតិជប៉ុន (JICA) លោក TANAKA Kotaroto ពិភាក្សាលើប្រធានបទជាច្រើនរួមមាន កិច្ចសហប្រតិបត្តិការរវាងក្រសួងនៃប្រទេសទាំងពីរ ព័ត៌មានសង្ខេបពីការងារមួយចំនួន និងរចនាសម្ព័ន្ធនៃក្រសួង ព្រមទាំងការស្នើសុំជំនួយនិងការគាំទ្រពីប្រទេសជប៉ុនដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

១៩-មករា-២០១៨៖ បញ្ហាដីសម្បទានសម្រាប់ដំណាំអំពៅផលិតស្ករសស្ថិតក្រោមការពិភាក្សា

ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជួបជាមួយឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាលោក George Edgar ក្រុមការងារពិសេសអាដហុក និងភ្នាក់ងារពាក់ព័ន្ធដទៃទៀតដើម្បីពិភាក្សាពីបញ្ហាដីសម្បទានសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករសនាំចេញនៅខេត្តកោះកុង ខេត្តកំពង់ស្ពឺ និងខេត្តព្រះវិហារ។ កិច្ចប្រជុំបានលើកឡើងនូវសំណើចំនួន០៤ រួមទាំងការប្រមូលនិងគ្រប់គ្រងករណីវិវាទទាំងអស់ដាក់ក្នុងបញ្ជីតែមួយ ការធ្វើការលើករណីវិវាទនៅខេត្តឧត្តរមានជ័យដែលមានពាក់ព័ន្ធនឹងអង្គការសង្គមស៊ីវិលនៅក្នុងបញ្ហានេះ និងការផ្តល់នូវឯកសារលម្អិតនៃករណីវិវាទនៅខេត្តទាំង៣។

២៣-មករា-២០១៨៖ សិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលប្រចាំឆ្នាំ២០១៧ និងលើកទិសដៅឆ្នាំ២០១៨

ក្នុងនាមតំណាងឲ្យឯកឧត្តមរដ្ឋមន្រ្តី លោកបណ្ឌិត បេងហុង សុជាតិខេមរ៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅដ្ឋានរបស់ក្រសួងបានចូលរួមក្នុងសិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលប្រចាំឆ្នាំ២០១៧ និងលើកទិសដៅឆ្នាំ២០១៨ នៃការអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASEDII) នៅខេត្តសៀមរាប។ ភ្នាក់ងារដែលពាក់ព័ន្ធទាំងអស់បានចូលរួមចែករំលែក និងពិភាក្សាយោបល់ដើម្បីបំពេញកិច្ចការឲ្យប្រសើរឡើង។

២៦-មករា-២០១៨៖ មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកភ្នំពេញបុកគ្រឹះសាងសង់

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ជា សុផារ៉ា បានធ្វើជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលានៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកភ្នំពេញ ដែលជាគម្រោងដំបូងរបស់ក្រុមហ៊ុនសាងសង់ជប៉ុន នៅតំបន់ទួលទំពូងរាជធានីភ្នំពេញ។ អាគារប្រើប្រាស់ចម្រុះកម្ពស់២៣ជាន់នេះនឹងជាកន្លែងការិយាល័យ ជាហាងលក់រាយ និងជាសណ្ឋាគារប្រណីតដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២១។

៣០-មករា-២០១៨៖ ការចុះពិនិត្យមើលគម្រោងលំនៅដ្ឋានរបស់មន្ត្រីល្បាតព្រំដែនខ្មែរ-ឡាវ

គម្រោងលំនៅដ្ឋានដែលកំពុងសាងសង់សម្រាប់កម្លាំងប្រដាប់អាវុធឈរជើងការពារតាមព្រំដែនខ្មែរ-ឡាវ នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានកំពុងដំណើរការទៅតាមកាលវិភាគ បន្ទាប់ពីមានការត្រួតពិនិត្យដោយលោកបណ្ឌិត បេងហុង សុជាតិខេមរ៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅដ្ឋាន និងក្រុមការងារ ។

០២-កុម្ភៈ-២០១៨៖ ពិធីសម្ពោធក្លោងទ្វារវត្តនៅខេត្តត្បូងឃ្មុំ

ក្នុងនាមជាតំណាងរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី ឯកឧត្តម ជា សុផារ៉ា បានធ្វើជាអធិបតីក្នុងពិធីបញ្ចប់ការសាងសង់ក្លោងទ្វារវត្តបុទុមមុនីរង្សី នៅស្រុកទន្លេបិទ ខេត្តត្បូងឃ្មុំ។ ក្លោងទ្វារនេះត្រូវបានសាងសង់ក្រោមការគាំទ្រ និងការផ្តល់ថវិកាពីនាយករដ្ឋមន្រ្តី សម្តេច ហ៊ុន សែន និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

១៣-កុម្ភៈ-២០១៨៖ គម្រោងសាងសង់អគារស្នាក់នៅនិងអាហារដ្ឋានបុកគ្រឹះសាងសង់

ឯកឧត្តម ជា សុផារ៉ា និងឯកឧត្តម ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានធ្វើជាអធិបតីរួមគ្នាក្នុងពិធីបញ្ចុះបឋមសិលានៃអគារស្នាក់នៅនិងអាហារដ្ឋាននៅសាលាយោធាមួយក្នុងខេត្តកំពង់ស្ពឺ។ គម្រោងទាំងពីរនេះត្រូវបានផ្តល់ថវិកាដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។

១៤-កុម្ភៈ-២០១៨៖ គម្រោងលំនៅដ្ឋានសម្រាប់មន្ត្រីយោធាចូលនិវត្តន៍នឹងត្រូវធ្វើឲ្យប្រសើរឡើង

ឯកឧត្តម ជា សុផារ៉ា និងទីភ្នាក់ងារពាក់ព័ន្ធផ្សេងៗទៀតបានចុះពិនិត្យមើលគម្រោងលំនៅដ្ឋានសម្រាប់មន្រ្តីយោធាចូលនិវត្តន៍ នៅស្រុករមាសហែក ខេត្តស្វាយរៀង។ បច្ចុប្បន្នមានគ្រួសារចំនួន ២០០គ្រួសារ ដែលកំពុងរស់នៅក្នុងគម្រោងនេះ។ ដើម្បីធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងស្ថានភាពរស់នៅរបស់គ្រួសារទាំងអស់ អណ្តូងចំនួន ៣៥ បង្គន់ចំនួន ២០០ និងផ្លូវចំនួន ១៨ នឹងត្រូវសាងសង់ក្រោមការឧបត្ថម្ភពីនាយករដ្ឋមន្រ្តី ហ៊ុន សែន។ គ្រួសារនីមួយៗក៏នឹងទទួលបានអំណោយរួមទាំងប្រាក់ចំនួន ១០០.០០០រៀល អង្ករ ៥០គីឡូក្រាម និងគ្រឿងផ្គត់ផ្គង់គ្រួសារផ្សេងទៀត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]