កំពងផែទឹកជ្រៅជំហានទី១ នឹងចាប់ផ្តើមសាងសង់នៅថ្ងៃទី០១ ខែឧសភាខាងមុខនេះ

កំពង់ផែកុងតាន័រទឹកជ្រៅជំហានទី១ ជម្រៅ ១៤,៥ម៉ែត្រ នៅខេត្តព្រះសីហនុ នឹងចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី០១ ខែឧសភាខាងមុខនេះ ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រ​សួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេក​ទេ​ស​ (ឆៀក) យានយន្ត សាខាសំរោងអណ្តែត កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣។

ឯកឧត្តមបានឱ្យដឹងថា សម្តេចតេជោ នឹងអញ្ជើញទៅសំណេះសំណាលជាមួយនឹងមន្ត្រីបុគ្គលិក កម្មករ កម្មការនីនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រមទាំងបើកសម្ពោធសមិទ្ធិផលដែលបានធ្វើហើយ​ និងបើកការដ្ឋាន ដើម្បីសាងសង់ការពង្រីកកំពង់ផែក្រុងព្រះសីហនុជំហានទី១ ដែលមានជម្រៅទឹក ១៤,៥ម៉ែត្រ។

បន្ថែមពីនេះ ឯកឧត្តមបានបញ្ជាក់ថា ការពង្រីជំហានទី២ មានជម្រៅទឹក ១៦,៥ម៉ែត្រ និងជំហានទី៣ ជម្រៅ ១៧,៥ម៉ែត្រ។

គួបញ្ជាក់ថា ​កំពង់ផែ​ទឹកជ្រៅ​ខេត្ត​ព្រះសីហនុនេះ នឹង​អាច​ឲ្យ​នាវា​ធំៗ​ដឹក​ទំនិញ​ពី​កម្ពុជា​ទៅកាន់​អាមេរិក និងអឺរ៉ុប ដោយ​មិន​បាន​ឆ្លង​កាត់​កំពង់ផែ​ប្រទេស​ជិត​ខាង​ ​ដូចជា​សិង្ហបុរី ឬ​វៀតណាមទៀត​នោះ​ទេ ដែលអាចចំណេញពេលវេលា និងតម្លៃលើកដាក់ទំនិញដល់ទៅ ២ដង។

គួររម្លឹកថា គម្រោងសាងសងនេះ នឹងធ្វើការសាងសង់ដោយ​ប្រើប្រាស់​ប្រាក់​កម្ចី​​ពីប្រទេសជប៉ុន។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]