កំពុងស្វែងរកផ្ទះទិញភ្លាម ចូល​រស់នៅបានភ្លាម ហើយតម្លៃល្អ សូមកុំមើលរំលងវីឡាទាំងនេះ

បុរី ប៉េង ហួត គម្រោង ដឹស្តា មេរាហ្កាដិន (ផ្លូវ៥០ម៉ែត្រ) មានប្រភេទផ្ទះចម្រុះ ចាប់ពីវីឡាកូនកាត់ ហ្សបហោស៍ វីឡាភ្លោះ និងវីឡាទោលរាប់រយខ្នង មានទាំងកំពុងសាងសង់ និងបានសាងសង់រួចរាល់។ ថ្ងៃនេះ យើងខ្ញុំសូមបង្ហាញជូនវីឡាភ្លោះ នៅគម្រោងដឹស្ដា មេរាហ្កាដិន ដែលបានសាងសង់រួច ១០០% ដែលលោកអ្នកទិញភ្លាមអាចចូលរស់នៅបានភ្លាមៗ ចំណេញទាំងពេលវេលា ចំណែកតម្លៃរិតតែល្អកម្ររកបាន។

១_ វីឡាភ្លោះ ផ្ទះលេខ៤៦ ផ្លូវ M-០៣ (ផ្ទះកែង) មានទំហំដីទំហំសរុប ៨,៩ម x ២២ម  ទំហំផ្ទះ ៦ម x ១២ម សល់ដីមុខផ្ទះ ៧ម សល់ដីក្រោយផ្ទះ ៣ម ដីចំហៀងផ្ទះ ២,៩ម ផ្ទះកម្ពស់ ៣ ជាន់ បន្ទប់គេង៤ បន្ទប់ទឹក៥ បរិវេណទទួលភ្ញៀវ១ បរិវេណទទួលទានអាហារ១ បរិវេណចង្ក្រាន១ និងចំណតឡាន២។

២_ វីឡាភ្លោះ ផ្ទះលេខ៣៧ ផ្លូវ M-០៣ (ផ្ទះកណ្ដាល) មានទំហំដីទំហំសរុប ៨,៥ម x ២២ម  ទំហំផ្ទះ ៦ម x ១២ម សល់ដីមុខផ្ទះ ៧ម សល់ដីក្រោយផ្ទះ ៣ម ដីចំហៀងផ្ទះ ២,៥ម ផ្ទះកម្ពស់ ៣ ជាន់ បន្ទប់គេង៤ បន្ទប់ទឹក៥ បរិវេណទទួលភ្ញៀវ១ បរិវេណទទួលទានអាហារ១ បរិវេណចង្ក្រាន១ និងចំណតឡាន២។

៣_ វីឡាភ្លោះ ផ្ទះលេខ ០១ ផ្លូវ M-០៥ (ផ្ទះកែង) មានទំហំដីទំហំសរុប ៧,៥ម x ២២ម  ទំហំផ្ទះ ៦ម x ១២ម សល់ដីមុខផ្ទះ ៧ម សល់ដីក្រោយផ្ទះ ៣ម ដីចំហៀងផ្ទះ ១,៥ម ផ្ទះកម្ពស់ ៣ជាន់ បន្ទប់គេង៤ បន្ទប់ទឹក៥ បរិវេណទទួលភ្ញៀវ១ បរិវេណទទួលទានអាហារ១ បរិវេណចង្ក្រាន១ និងចំណតឡាន២។

ក្រៅពីវីឡាភ្លោះដែលរៀបរាប់ខាងលើទាំង ៣​ នេះ ក៏នៅមានវីឡាភ្លោះដែលមានទីតាំង ក៏ដូចជាទំហំដីល្អៗ និងមានប្រភេទផ្ទះផ្សេងៗទៀត ដែលបានសាងសង់រួច ១០០% ផងដែរ។

ដើម្បីទទួលបានព័ត៌មានកាន់តែលម្អិត និងមើលផ្ទះផ្សេងៗទៀត សូមទាក់ទងទៅសហការីរបស់ក្រុមហ៊ុនបុរី ប៉េង ហួតតាមរយៈលេខទូរសព្ទ ០១៦/០១៧ ៥៩៦ ៧៨៩។ ទីតាំងគម្រោងនៅផ្លូវ ៥០ម៉ែត្រ ឬស្វែងរកទីតាំងតាមរយៈតំណនេះ https://bit.ly/The-Star-Mera-Garden-Map៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អគារ Showroom ទំនើបប្រណីតសាងសង់រួចរាល់ សម្រាប់ជួលក្នុងគម្រោង TIA CITY  លើផ្លូវ 60 ម៉ែត្រ ជិតព្រលានយន្តហោះថ្មី

អគារ Showroom សាងសងរួចរាល់ នៅសល់តែ 2 អគារទៀតប៉ុណ្ណោះ ដែ […]

ក្រុមហ៊ុន GGEAR Group នាំយកឧបករណ៍ចម្អិនអាហារអគ្គិសនីទំនើបម៉ាក MODENA រចនាបថអ៊ីតាលី មកកាន់ទីផ្សារកម្ពុជាជាផ្លូវការ

រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ – ក្រុមហ៊ុន […]

ក្រុមហ៊ុន ស៊ីកា ខេមបូឌា លើកកម្ពស់ស្នាដៃជាងសំណង់ខ្មែរ ក្នុងព្រឹត្តិការណ៍ប្រកួតបិទការ៉ូ

ជាងជំនាញជាច្រើនរូបបានបញ្ចេញសមត្ថភាពទៅតាមជំនាញវិជ្ជាជីវៈ […]

បុរី ប៉េង ហួត នៅតែខ្លាំង អភិវឌ្ឍគម្រោងថ្មីឥតឈប់ឈរ​ បង្កើនសក្ដានុពលតំបន់បឹងស្នោកាន់តែធំ

បុរី ប៉េង ហួត នៅតែជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏ខ្លាំងក […]