ក្នុងឆ្នាំ២០២២ អង្គការហេឡូត្រាស្តកម្ពុជាជួយរំដោះមីនបានជាង ៣ពាន់ហិកតា

ក្នុងឆ្នាំ ២០២២ កន្លងទៅ  ក្រុមជំនាញរបស់អង្គការ Halo Trust Cambodia បានរំដោះមីនឱ្យផ្ទៃដីមានសុវត្ថិភាពបានចំនួនជាង ៣ពាន់ហិកតា ស្មើនឹង ៣០,៤៤១,១០៦ម៉ែត្រក្រឡា។ នេះបើតាមការប្រកាសឱ្យដឹងកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។

បន្ថែមពីនេះ អង្គការបានកម្ទេចមីនប្រឆាំងមនុស្សចំនួន ១៨,១២៧គ្រាប់ មីនប្រឆាំងយានយន្ត ៦៦គ្រាប់ និងគ្រាប់សំណល់ជាតិផ្ទុះពីសង្គ្រាមជាង ២៨,០០០គ្រាប់។

ថ្មីៗនេះផងដែរ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ខេត្តត្បូងឃ្មុំ ជាខេត្តអស់មីន ដែលជាខេត្តចុងក្រោយត្រូវបានបោ​សសម្អាតមីន ក្រោមមាន​ការ​គាំទ្រ​ពី​គម្រោង​សម្តេច​តេជោ​សម្រាប់​សកម្មភាព​មីន​ “ផ្តល់​ដី​សុវត្ថិភាព​ បង្កើត​ស្នាម​ញញឹម​​”​ ក្នុងទំហំផ្ទៃដីសរុបចំនួន ៤,៦៨ គីឡូម៉ែត្រក្រឡា។

ទោះបីជាយ៉ាងនេះក៏ដោយ ខេត្ត​ត្បូងឃ្មុំ​ បន្ត​នៅ​សល់ផ្ទៃដីសង្ស័យមានគ្រាប់បែកចង្កោម និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដទៃទៀត ប្រមាណជា ៥៨,៤ គីឡូម៉ែត្រក្រឡា ស្មើនឹង ៤៤៤ ចម្ការគ្រាប់ ទៀត។

គួរបញ្ជាក់ថា ក្នុងរយៈពេល២៦ ឆ្នាំកន្លងមកនេះ កម្ពុជាបានបោសសម្អាតមីនបានផ្ទៃដីចំនួន ១៨៨១ គីឡូម៉ែត្រក្រឡា ដោយប្រើប្រាស់ថវិកាអស់ប្រមាណ ៧០០លានដុល្លារអាមេរិក ដោយក្នុងនោះថវិកាបដិភាគរបស់រាជរដ្ឋាភិបាលអស់ប្រមាណ១៦០ លានដុល្លារអាមេរិក។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ការប្រើប្រាស់គំរូភូគព្ភសាស្ត្រ 3D ដើម្បីអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូននាពេលអនាគត

ខណៈដែលចំនួនប្រជាជន និងវិស័យទេសចរណ៍នៅក្នុងទីក្រុងវីណាកំព […]

ត្រឹម ៩ខែ ឆ្នាំ២០២៦ កម្ពុជាបានចុះបញ្ជីផលិតផលក្នុងស្រុករហូត ២.៦០០មុខ កើនឡើងជាង ១ពាន់មុខ

ក្នុងរយៈពេល ៩ ខែឆ្នាំ២០២៦នេះ កម្ពុជា បានចុះបញ្ជីផលិតផលក […]

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី ប្តេជ្ញាជំរុញកិច្ចប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន ៨

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី បានប្តេជ្ញាគាំទ្រដល់គោលដៅកម […]

SME Bank បានផ្តល់ឥណទានគោលនយោបាយសរុបជិត ៥០០ លានដុល្លារ គិតត្រឹមឆ្នាំ២០២៥

គិតត្រឹមឆ្នាំ២០២៥ តាមរយៈ SME Bank បានផ្តល់ឥណទានគោលនយោបា […]