ក្រសួងដែនដីនឹងប្តូរទៅទីតាំងថ្មីនៅថ្ងៃទី ១៥ មីនានេះ ទោះមិនទាន់បើកសម្ពោធផ្លូវការក្ដី

ទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងប្តូរទៅទីតាំងថ្មី នៅខណ្ឌសែន សុខ នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២១ខាងមុខនេះហើយ ខណៈពិធីសម្ពោធជាផ្លូវការនឹងធ្វើឡើងនៅខែមេសា តាមការគម្រោងទុក។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងចុះថ្ងៃទី ៣ មីនា។

សេចក្តីប្រកាសបានឱ្យដឹងថា ទីស្ដីការក្រសួងនឹងប្តូរទីតាំងចាស់ ដែលស្ថិតនៅមហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចម្ការមន ទៅទីតាំងថ្មី ដែលស្ថិតនៅដីឡូតិ៍លេខ ២០០៥ ផ្លូវលេខ ៣០៧ ខណ្ឌសែនសុខ វិញ។

គួររម្លឹកថាទីស្ដីការក្រសួងនេះបានចាប់ផ្ដើមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ មកម្លេះ លើផ្ទៃដី៣ហិកតា។ សមិទ្ធផលថ្មីនេះនឹង មានទំហំ ៥ម៉ឺនម៉ែត្រការ៉េ កម្ពស់៥ជាន់ ហើយបែងចែកជាពីរផ្នែក គឺអគារទីស្ដីការក្រសួង និងមន្ទីរពិសោធន៍។ (អានបន្ថែម)

សម្ដេច ហ៊ុន សែន បានថ្លែងកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ថា សម្តេចបានសម្រេចយកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ខាងមុខនេះ ធ្វើជាពិធីសម្ពោធអគារថ្មីទីស្តីការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]