ក្រសួងរ៉ែគ្រោងវិនិយោគលើរោង​ចក្រចម្រាញ់​ប្រេងកាត ដើម្បីធានាការផ្គត់ផ្គង់នៅកម្ពុជា

ក្រសួង​រ៉ែ និង​ថាមពល​ ប្រកាសពីផែនការចង់​វិនិយោគ​លើ​គម្រោងបង្កើត​រោងចក្រ​ចម្រាញ់​ប្រេង ដើម្បី​ធានា​ការ​ផ្គត់ផ្គង់​ប្រេង​កាតនៅកម្ពុជា។ ខណៈដែលបច្ចុប្បន្នក្រសួងកំពុងស្វែងរកដៃគូវិនិយោគសម្រាប់ការរុករកប្រេងទាំងនៅឈូងសមុទ្រ និងនៅក្នុងដីផងដែរ។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងពីគម្រោងវិនិយោគរោងចក្រចម្រាញ់ប្រេងកាតនេះ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រសួង នៅថ្ងៃទី២១ ខែវិច្ឆិកានេះថា «នាពេលខាងមុខនេះ ក្រសួងគ្រោងនឹងស្នើសុំការគាំទ្រពីរាជរដ្ឋាភិបាល សម្រាប់ដំណាក់កាលទី១ សម្រាប់គម្រោង​វិនិយោគ​បង្កើតរោងចក្រចម្រាញ់​ប្រេង​របស់​ប្រទេស​ដែល​នឹង​រួម​បញ្ចូល​ទាំង​ការ​កំណត់​និង​ការ​គូស​បញ្ជាក់​ពី​វិសាលភាព​នៃ​ការ​បម្រុង​ទុក​ប្រេង​ជា​យុទ្ធសាស្ត្រ»។ ជាមួយគ្នានេះដែរ ឯកឧត្តម ក៏​បាន​ទទួល​ស្គាល់​ថា កម្ពុជា​នៅមាន​ទីផ្សារ​ប្រេង​តិចតួចនៅឡើយ។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់បន្ថែមពីការប្តេជ្ញាចិត្តរបស់ក្រសួងក្នុងការលើកកម្ពស់សុវត្ថិភាពក្នុងការដឹកជញ្ជូន ការស្តុកទុក ការចែកចាយ និងការប្រើប្រាស់ផលិតផលប្រេង ដោយផ្តោតជាយុទ្ធសាស្ត្រលើការទាក់ទាញឧស្សាហកម្មចម្រាញ់ប្រេងមកកម្ពុជាឱ្យបានច្រើនផងដែរ។

គម្រោងនេះគឺស្របតាមគោលបំណងរបស់រដ្ឋាភិបាលក្នុងការស្វែងរកអ្នកវិនិយោគសក្តានុពលសម្រាប់បន្តអភិវឌ្ឍប្លុក A និងស្រាវជ្រាវនៅប្លុកផ្សេងៗទៀត។ កន្លងទៅថ្មីៗនេះ មានក្រុមហ៊ុនចំនួន៤ បានដាក់សំណើរសុំបន្តអភិវឌ្ឍរុករកប្រេង ក្នុងប្លុក A នេះផងដែរ។​ (អានបន្ថែម)

យោងតាមក្រសួងរ៉ែ និងថាមពល វិស័យប្រេងនឹងរកចំណូលបានប្រមាណ ១២,៣៥ លានដុល្លារសម្រាប់រដ្ឋនៅឆ្នាំ ២០២៤។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]