ក្រសួងរ៉ែ៖ កម្ពុជាមិនដែលអនុញ្ញាតឱ្យវៀតណាមបូមខ្សាច់រាប់រយលានម៉ែត្រគូប នោះទេ

អ្នកនាំ​ពាក្យ​ក្រសួងរ៉ែ​និង​ថាមពលលោក ​អ៊ឹង ឌីប៉ូឡា បាន​ច្រាន​ចោល​យ៉ាង​ដាច់អហង្ការ​ចំពោះការ​ចុះផ្សាយ​របស់កាសែតវៀតណាម VNExpres ដែលបានចុះផ្សាយថា កម្ពុជាចុះកិច្ចព្រមព្រៀង​ឲ្យ​ក្រុមហ៊ុនវៀតណាម​បូម​ខ្សាច់​រាប់រយ​លាន​ម៉ែត្រគូបនៅ​ផ្នែកមួយ​នៃ​ទន្លេ​មេគង្គ នេះបើតាមការបញ្ជាក់របស់លោក តាមរយៈសារៈព័ត៌មានបារាំង RFI ចុះផ្សាយថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៤។

ការប្រតិកម្មតបនេះ ធ្វើឡើងក្រោយពីកាសែតវៀតណាម VN Express បានចុះ​ផ្សាយ​កាលពីថ្ងៃទី ០៧ ខែកុម្ភៈថា ​ក្រុមហ៊ុន​ឈ្មោះ TNT Group សុំ​សិទ្ធិនាំ​ចូល​ខ្សាច់​ពី​កម្ពុជា​ និងត្រូវបាន​ភាគី​កម្ពុជា​អនុម័ត​ឱ្យ​បូមខ្សាច់​នៅ​ផ្នែក​មួយ​នៃ​ទន្លេមេគង្គ​ក្នុង​បរិមាណ​រាប់​រយលាន​ម៉ែត្រ​គូប។​ ប្រភពដដែលបានរាយការណ៍ថា វៀតណាម​សម្លឹង​ឃើញ​ខ្សាច់ និង​គ្រួស​របស់​កម្ពុជា​ ដើម្បីយកទៅ​បំពេញ​កង្វះខាត​នៅ​ក្នុង​គម្រោង​អភិវឌ្ឍ​ផ្លូវ​ល្បឿនលឿននៅក្នុងប្រទេស​របស់​ខ្លួន។ ព័ត៌មាន​ស្តីពី​គម្រោង​ទិញ​ខ្សាច់ និងគ្រួស​ពី​កម្ពុជា​នេះបានផ្ទុះឡើង បន្ទាប់​ពី​ក្រុម​ហ៊ុន TNT Group បាន​ស្នើទៅ​នាយករដ្ឋមន្ត្រី​វៀតណាម​កាល​ពី​ខែ​តុលា​ឆ្នាំ​២០២៣។

បើតាមការបញ្ជាក់របស់លោកអ៊ឹង ឌីប៉ូឡា នីតិវិធី​នៃ​ការ​លក់​ខ្សាច់​ទៅ​ឲ្យ​បរទេសនេះ ​ធ្វើ​ឡើង​តាមរយៈ​ក្រុមហ៊ុន​និង​ក្រុម​ហ៊ុន។
“បើមាន​ក្រុមហ៊ុន​មួយ​ទទួល​បាន​សិទ្ធិ​ធ្វើ​អាជីវកម្ម​ខ្សាច់​នៅ​កម្ពុជា ក្រុមហ៊ុននោះ​មាន​សិទ្ធិលក់​ខ្សាច់​ដែល​ខ្លួន​ប្រមូល​បាន​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ណា ឬប្រទេស​ណា​ជា​សិទ្ធិ​របស់​គេ។​ ការលក់​ខ្សាច់ទៅ​បរទេស​តាមរយៈ​ក្រុម​ហ៊ុន និង​ក្រុមហ៊ុន​ធ្វើ​ឡើង​ដោយមិនមាន​ការ​រើសអើង ហើយ​អាជ្ញាធរ​ស្វាគមន៍​ប្រទេស​នានា​ដែល​ចាប់​អារម្មណ៍​ចង់​ទិញ​ខ្សាច់​ពី​កម្ពុជា។” ប្រសាសន៍លោក ឌីប៉ូឡា។

គួររម្លឹក​ថា បច្ចុប្បន្ននេះ នៅកម្ពុជា មានក្រុមហ៊ុន​ចំនួន​៣​ទទួល​បាន​អាជ្ញាបណ្ណពី​ក្រសួង​រ៉ែនិង​ថាមពលពល​ដើម្បីធ្វើ​អាជីវកម្ម​ខ្សាច់។ ក្នុង​ឆ្នាំ​ ២០២៣ កម្ពុជា​ទទួល​បាន​ពន្ធសួយសារ​លើក​អាជីវកម្មខ្សាច់ និង​ពន្ធ​នាំចេញ​ក្នុង​ទំហំ​ទឹក​ប្រាក់​ជាង ៤០លាន​ដុល្លារ​ ពី​ខ្សាច់ដែលបានបូមរួចប្រមាណ​ជាង​១០​លាន​តោន (១០,៩៦០,៧៨៩.៩៦ តោន)៕

គួររំលឹកថា កន្លងមកក្រសួងរ៉ែ និងថាមពល ក៏ធ្លាប់បានអះអាងម្តងហើយថា ប្រទេសកម្ពុជាពុំបាននាំចេញខ្សាច់ទៅក្រៅប្រទេសទេ សូម្បីតែមួយម៉ែត្រគូប ចាប់ដឹងពីឆ្នាំ២០១៧ មកម៉្លេះ ដោយការបូមខ្សាច់ទាំងអស់ គឺប្រើសម្រាប់តែការសាងសង់នៅក្នុងស្រុកតែប៉ុណ្ណោះ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]