ក្រសួង២ សហការគ្នាធ្វើបរិវត្តកម្មឌីជីថលលើវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា

ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដើម្បីរួមគ្នាជំរុញការធ្វើបរិវត្តកម្មឌីជីថលវិស័យធនធានទឹក និងឧតុនិយមកម្ពុជា។

ពិធីចុះ MoU ខាងលើនេះ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក ថោ ជេដ្ឋា និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍ ឯកឧត្តម ជា វ៉ាន់ដេត។

រដ្ឋមន្រ្តីទាំងពីរបានឱ្យដឹងថា MoUនេះ គឺរៀបចំហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិត និងការបណ្តុះបណ្តាលជំនាញឌីជីថលជូនមន្ត្រីរាជការក្រោមឱវាទក្រសួងធនធានទឹក និងឧតុនិយម។ MoUនេះ ក៏នឹងជំរុញការធ្វើបរិវត្តកម្មឌីជីថលវិស័យធនធានទឹក និងឧតុនិយម តាមរយៈការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិតឥតខ្សែ និងការបណ្ដុះបណ្តាលជំនាញឌីជីថល ព្រមទាំងការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និង ថ្នាល ឬសេវារដ្ឋាភិបាលឌីជីថលថ្មីៗ ដែលអភិវឌ្ឍដោយក្រសួងប្រៃសណីយ៍ ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។

គួរបញ្ជាក់ថា ថ្នាលផ្ទៀងផ្ទាត់ឯកសារឌីជីថល verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល អភិវឌ្ឍដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងបានដាក់ឱ្យប្រើក្នុងគោលបំណងដើម្បីលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ តាមរយៈការស្កេន QR Code ស្តង់ដាលើសន្លឹកឯកសារ ដោយមិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម លើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ ហើយដែលនឹងក្លាយជាឧបករណ៍ដ៏សំខាន់ដែលអនុញ្ញាតឱ្យស្ថាប័ន និងប្រជាពលរដ្ឋអាចផ្ទៀងផ្ទាត់ឯកសារផ្លូវការប្រកបដោយតម្លាភាព សុវត្ថិភាព និងភាពជឿជាក់។

កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ក្រសួងទាំងពីរនេះ មិនត្រឹមតែសន្យាថានឹងសម្រួលប្រតិបត្តិការក្នុងវិស័យធនធានទឹក និងឧតុនិយមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងទូលំទូលាយក្នុងការទទួលយកដំណោះស្រាយឌីជីថលក្នុងអភិបាលកិច្ចផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]