ក្រុងព្រះសីហនុមានអគារខ្ពស់សរុប១០០៦ ខណៈបច្ចុប្បន្ន ៦៤១អគារកំពុងគាំងនិងចាំដំណោះស្រាយ

រហូតមកទល់នឹងពេលនេះ ក្រុងព្រះសីហនុមានអគារខ្ពស់ៗសរុបចំនួន ១០០៦អាគារ ខណៈអគារចំនួន ៦១៤អគារកំពុងជាប់គាំង និងរង់ចាំការដោះស្រាយពីសំណាក់ភាគីដែលពាក់ព័ន្ធ។

យោងតាមរបាយការណ៍ផ្លូវការ ចេញដោយសមាគមអ្នកសាងសង់កម្ពុជាបានបង្ហាញថា សំណង់អគារ ខ្ពស់ៗនៅក្នុងខេត្តព្រះសីហនុ សរុបមាន ១០០៦អគារ ស្មើនឹង ៩០២គម្រោង រួមមាន សង្កាត់លេខ ១ មានចំនួន ៨៦អគារ ស្មើនឹង ៥៩គម្រោង សង្កាត់លេខ២ មានចំនួន ១០០អគារ ស្មើនឹង ៩៩គម្រោង សង្កាត់លេខ ៣ មានចំនួន ៣១១អគារ ស្មើនឹង ២៦២គម្រោង សង្កាត់លេខ ៤ មានចំនួន ៥០៩អគារ ស្មើនឹង ៤៨២គម្រោង ។

ក្នុងចំណោមនោះ គម្រោងដែលជាប់គាំងមានចំនួនសរុប ៦១៤ អគារ រួមមាន អគារដែលផ្អាកសកម្មភាពសាងសង់មាន ៣៥៩អគារ ស្មើនឹង ៣៣៦គម្រោង និងអគារដែលបានបញ្ចប់ការងារសាងសង់ហើយផ្អាកដំណើរការអាជីវកម្មមានចំនួន ២៥៥អគារ ស្មើនឹង២២១គម្រោង ។

ចំណែក គម្រោងដែលបានកំពុងដំណើរការសាងសង់ចំនួន ៦១ម្រោង ស្មើនឹង ៨៩អគារ និងអគារដែលបានបញ្ចប់ការងារសាងសង់ និងកំពុងដំណើរការអាជីវកម្មមានចំនួន ២៨៤ម្រោង ស្មើនឹង ៣០៣អគារ។

គួររម្លឹកថា កាលពីពេលថ្មីៗ នេះ រាជរដ្ឋាភិបាលដាក់ចេញវិធានការជាកញ្ចប់ ដើម្បីបង្កើតជំនឿទុកចិត្តវិនិយោគ និងតម្រូវការទីផ្សារក្នុងរយៈពេលខ្លី  មធ្យម និងវែង សម្រាប់ដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ។

យោងតាមលិខិតលេខ ១៤៣៨ សហវ.លស ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា វិធានការនេះនឹងធ្វើឡើងជាជំហានៗ ដោយចាប់ផ្តើមក្នុងកំឡុងខែមេសា ឧសភា ឆ្នាំ២០២៣នេះ តាមរយៈការកំណត់អត្តសញ្ញាណកម្មលម្អិតគម្រោងវិនិតោគជាប់គាំង។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]