ក្រុមហ៊ុនចិនកំពុងជួយពង្រឹងសុវត្ថិភាពលើគម្រោងស្ថាបនាផ្លូវជាតិលេខ ៥ ដែលគ្រោងបញ្ចប់ឆាប់ៗនេះ

ក្រុមហ៊ុនចិន Jiangsu Guoqiang Galvanization Industrial (JSGQ) កាលពីថ្មីៗនេះ បានផ្គត់ផ្គង់ផលិតផលការពារសុវត្ថិភាពចរាចរណ៍ ដល់កំណាត់ផ្លូវប្រមាណ ៨០ គីឡូម៉ែត្រ នៃការដ្ឋាផ្លូវជាតិលេខ ៥ ដែលគ្រោងនឹងបញ្ចប់ខែ កក្កដា ឆ្នាំ២០២១ នេះ។ នេះបើតាមការឱ្យដឹងពីសារព័ត៌មាន PRNewswire។

ការផ្គត់ផ្គង់សម្ភារៈការពារសុវត្ថិភាពនេះ ត្រូវបានចាប់ផ្ដើមតាំងតែពីពាក់កណ្ដាលខែ មករា មកម្ល៉េះ។ ដោយឡែក គម្រោងផ្លូវជាតិលេខ ៥ នេះ គឺជាផ្នែកមួយ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ រវាងប្រទេសចិន និងកម្ពុជា ដែលត្រូវបានស្ថាបនាឡើង ដោយមានផ្លូវដែកធ្នឹមចំកណ្ដាល ដែលជាខ្សែការពារផ្លូវ ស្របតាមស្តង់ដារអន្តរជាតិ នៃសមាគមផ្លូវហាយវ៉េ និងសមាគមដឹកជញ្ជូនរបស់អាមេរិចគឺ AASHTO M180 STANDARD។

លោក Yuan Guoqiang ស្ថាបនិក និងជាប្រធានក្រុមហ៊ុន JSGQ បានមានប្រសាសន៍ថា៖ « JSGQ គឺជាសហគ្រាសមួយក្នុងចំណោមសហគ្រាសឯកជនកំពូលៗទាំង ៥០០ និងក្រុមហ៊ុនដឹកជញ្ជូនកំពូល ទាំង ១០០ របស់ប្រទេសចិន។ យើងបាន និងកំពុងផ្គត់ផ្គង់ផលិតផលការពារសុវត្ថិភាពចរាចរណ៍ នឹងធ្វើយ៉ាងណាធានាបាននូវគុណភាព និងសុវត្ថិភាពបំផុតដល់គម្រោងទាំងនោះ»។

គួរបញ្ជាក់ផងដែរថា គិតត្រឹមខែកញ្ញា គម្រោងផ្លូវជាតិលេខ ៥ នេះ សម្រេចបានប្រមាណជាង ៥០% ហើយ រួមមាន៖
១/ ផ្នែកខាងជើង (បាត់ដំបង-សិរីសោភ័ណ) មានប្រវែងសរុបប្រមាណ ៨៤ គម សម្រេចបាន ៧៩, ០៥% គ្រោងបញ្ចប់ ខែកក្កដា ២០២១
២/ ផ្នែកកណ្តាល (ធ្លាម្អម-បាត់ដំបង) មានប្រវែងសរុបប្រមាណ ១៤៦ គម សម្រេចបាន ៣០,៤៨% គ្រោងបញ្ចប់ ខែមេសា ឆ្នាំ២០២២
៣/ ផ្នែកភាគខាងត្បូង(ព្រែកក្តាម -ធ្លាម្អម) មានប្រវែងសរុបប្រមាណ ១៣៥ គម សម្រចបាន ១៩,៤៤% គ្រោងបញ្ចប់ ខែសីហា ឆ្នាំ២០២២។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]