ក្រុមហ៊ុនចិនត្រូវការដីជាង ៣០០ហិកតា ដើម្បីវិនិយោគផលិតជីគីមី និងថ្នាំសម្លាប់សត្វល្អិត

ក្រុមហ៊ុនវិនិយោគចិនធំមួយ មកពីខេត្ត អាន ហួយ ត្រូវការដីជាង ៣០០ហិកតា ដើម្បីវិនិយោគផលិតជីគីមី​ និងថ្នាំសម្លាប់សត្វល្អិតនៅកម្ពុជា។ នេះបើតាមជំនួបរវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មការវិនិយោគកម្ពុជា និងប្រតិភូក្រុមហ៊ុន នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។

ឯកឧត្តមអគ្គលេខាធិការ បានឱ្យដឹងថា ក្រុមហ៊ុននេះ មានឆន្ទៈខ្ពស់ក្នុងការបណ្តាក់ទុនវិនិយោគផលិតជីគីមី និងថ្នាំសម្លាប់សត្វល្អិតនៅកម្ពុជា។

ឯកឧត្តម បានណែនាំថា​ ដោយគម្រោងនេះ ជាគម្រោងធំដែលនឹងអាចត្រូវការទំហំដីវិនិយោគចាប់ពី ១៥០ហិកតា សម្រាប់ដំណាក់កាលទី១ និងកើនឡើងរហូតដល់ជាង ៣០០ហិកតា សម្រាប់ការវិនិយោគសរុបនាពេលអនាគត។

បន្ថែមពី ក្រុមហ៊ុន គួរពិចារណាលើចំណុចធំៗចំនួនបី រួមមាន៖ ទី១) ការរៀបចំការគ្រប់គ្រងកាកសំណល់នៃការកែច្នៃសារធាតុគីមី, ទី២) ថាមពលអគ្គសនី, និងទី ៣) ទីតាំង ដែលអាចជួយកាត់បន្ថយចំណាយនៃការដឹកជញ្ចូន។

គួរបញ្ជាក់ថា មុននឹងមានជំនួបនេះ ក្រុមហ៊ុនខាងលើ ធ្លាប់បានបញ្ជូនមន្ត្រីជំនាញរបស់ខ្លួនមកសិក្សាអំពីទីតាំង និងបរិយាកាសវិនិយោគនៅកម្ពុជាចំនួន ០២លើក រួចមកហើយ កាលពីអំឡុងខែមីនា និងខែមិថុនា កន្លងទៅ។

ទន្ទឹមនឹងនេះដែរ ក្នុងការវិនិយោគវិស័យកសិកម្ម ក៏មានក្រុមហ៊ុនកសិកម្មខ្នាតយក្សរបស់ចិនមួយផងដែរ គឺក្រុមហ៊ុន Danong ដែលកំពុងសហការជាមួយក្រុមហ៊ុន ០៤នៅកម្ពុជា ក្នុងគោលដៅវិនិយោគការបង្កាត់ពូជពោត ការដាំស្មៅចំបើង ស្មៅប្រូតេអ៊ីនខ្ពស់ ព្រមទាំងមានការចិញ្ចឹមសត្វគោយកជាសាច់ និងការសាងសង់នូវរោងចក្រកែច្នៃសម្រាប់ផលិតផលកសិកម្មលើផ្ទៃដីជាង ១ម៉ឺនហិកតា។ (អានបន្ថែម)

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]