ក្រុមហ៊ុនចិន កំពុងសិក្សាសង់រោងចក្រកែច្នៃផ្លែឈើស្រស់នៅកម្ពុជា សម្រាប់នាំចេញ

ក្រុមហ៊ុន DOMI Biotechnology Co., Ltd. របស់ចិន កំពុងសិក្សាលទ្ធភាពលើការវិនិយោគបង្កើតរោងចក្រកែច្នៃផ្លែឈើស្រស់ ជាពិសេស ផ្លែធុរេន និងដូងនៅកម្ពុជា។ នេះបើតាមជំនួបរវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈ ប្រតិភូក្រុមហ៊ុនដឹកនាំដោយលោក WAN YANHU ប្រធានក្រុមហ៊ុន កាលពីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤។

ក្នុងជំនួបនេះ ឯកឧត្តមអគ្គលេខាធិការបាន ជម្រាបជូនគណៈប្រតិភូអំពីកំណើនខ្ពស់នៃរំហូរវិនិយោគចិនមកកម្ពុជា ជារៀងរាល់ឆ្នាំក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ ហើយក្នុងរយៈពេលប្រមាណជិត ៨ខែដើមឆ្នាំ២០២៤ ការវិនិយោគចិនជាប់ចំណាត់ថ្នាក់លេខ១ ក្នុងទំហំទុនវិនិយោគប្រមាណ ៥៣% នៃប្រភពទុនវិនិយោគសរុប។

ជាមួយគ្នានេះដែរ លោក WAN YANHU ប្រធានគណៈប្រតិភូបានឱ្យដឹងថា ក្រុមហ៊ុន DOMI Biotechnology Co., Ltd. ជាក្រុមហ៊ុនចិនវិនិយោគកែច្នៃផ្លែឈើស្រស់ ពិសេស ផ្លែដូង និងទុរេន ដែលបច្ចុប្បន្នមានទីតាំងវិនិយោគនៅប្រទេសថៃ។ ភាគច្រើននៃផលិតផលរបស់ក្រុមហ៊ុន ត្រូវបាន នាំចេញទៅប្រទេសចិន សហរដ្ឋអាមេរិក អូស្ត្រាលី មជ្ឈិមបូព៌ា និងអ៊ីតាលី។ គោលបំណងនៃដំណើរទស្សនកិច្ច នៅកម្ពុជានៅពេលនេះ គឺដើម្បីស្វែងរកឱកាសវិនិយោគបង្កើតរោងចក្រកែច្នៃផ្លែឈើស្រស់ ពិសេស ផ្លែដូង ដូចនៅប្រទេសថៃដែរ។

ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការ បានសម្តែងនូវការស្វាគមន៍ចំពោះគម្រោងវិនិយោគបង្កើត រោងចក្រកែច្នៃផ្លែឈើស្រស់ ពិសេសផ្លែធុរេន និងដូង និងបានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនខិតខំធ្វើការកែច្នៃឱ្យអស់លទ្ធភាព នៅពេលបើកដំណើរការរោងចក្រ ដើម្បីចូលរួមចំណែកលើកកម្ពស់តម្លៃបន្ថែមក្នុងស្រុក។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]

គម្រោង​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន ក្នុងខេត្តមណ្ឌលគិរី និងរតនគីរី សម្រេចបាន​ជាង ៧២%

គម្រោង​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន ដែល​អនុវត្ត​ដោយ​ប្រើប […]

ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ តម្លៃជិត ២៥០លានដុល្លារ សាងសង់បានជិត៦០%ហើយ

ស្ថានីយកុងតឺន័រថ្មី-ដំណាក់១ សម្រេចបានការបញ្ចប់ជិត ៦០ ភា […]