ក្រុមហ៊ុនចិន បង្ហាញផែនការវិនិយោគបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់នៅតាមអគារខ្ពស់ៗ នៅកម្ពុជា

ក្រុមហ៊ុនចិនចំនួន៣ ប្រកាសពីផែនការរួមក្នុងការវិនិយោគលើប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់នៅតាមអគារទំនើបខ្ពស់ៗនៅកម្ពុជា ដើម្បីជួយសន្សំសំចៃថាមពល។ ក្រុមទាំងបីនោះរួមមាន៖ ក្រុមហ៊ុន Anhui Sunyu Water co.,ltd ក្រុមហ៊ុន Anhui Tongyuan Environment energy saving co.,ltd និង ក្រុមហ៊ុន JINIV technology environmental co.,ltd។

នេះបើយោងតាមជំនួបរវាងឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាមួយប្រតិភូវិនិយោគិនមកពីខេត្ត Anhui ប្រទេសចិន កាលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។នាឱកាសនោះ លោក Deng Bangwu ប្រធានក្រុមហ៊ុន Anhui Sunyu បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកនឹងរៀបចំឱ្យមានប្រព័ន្ធប្រព្រឹត្តកម្មទឹកនៅតាមអគារទំនើបខ្ពស់ៗ ដែលអាចបំប្លែងពីសំណល់រាវទៅជាទឹកស្អាតយកមកប្រើប្រាស់បានប្រកបដោយគុណភាព ក្នុងការប្រើប្រាស់ ដើម្បីសន្សំសំចៃថាមពល និងជួយទ្រទ្រង់សុខភាពសាធារណឱ្យសមស្របតាមច្បាប់កម្ពុជា។

ជាមួយគ្នានេះ លោកស្រី YU XIAOXIA ប្រធានក្រុមហ៊ុន JINIV ចាត់ទុក ចលនាប្រមូលសំរាមយ៉ាងសកម្មរបស់បុគ្គលិកក្រុមហ៊ុនប្រមូលសំរាម និងប្រជាជនកម្ពុជា គឺជាឱកាសនៃការវិនិយោគរបស់លោកស្រីដើម្បីនាំមកនូវបច្ចេកវិទ្យាឆ្លាតវៃ ហើយនិងកែច្នៃសំរាមសំណល់ទាំងនោះឱ្យទៅជាថាមពលស្អាត ដូចទស្សនវិស័យនៃក្រុមហ៊ុនរបស់ចិនទាំង ២ក្រុមហ៊ុនទៀតផងដែរ។

បន្ថែមពីនេះ លោក YANG MING ប្រធានក្រុមហ៊ុន Anhui Tongyuan ក៏បានជម្រាបពីគុណភាពប្រកបដោយស្តង់ដានៃរោងចក្រកែច្នៃសំណល់គំរូរបស់ក្រុមហ៊ុនលោក នៅប្រទេសចិន ដែលមានសមត្ថភាពអាចចម្រាញ់សំណល់បាន រាប់ម៉ឺនតោន ក្នុង១ថ្ងៃ ដោយបំប្លែងពីសំណល់ទៅជាថាមពលស្អាតជាដើម។

ជាការឆ្លើយតប ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែងអរគុណចំពោះវិស័យឯកជនចិន ដែលចង់វិនិយោគលើវិស័យបរិស្ថាន ដើម្បីរួមចំណែកក្នុងភាពស្អាត ភាពបៃតង និងចីរភាពរបស់កម្ពុជា ខណៈឯកឧត្តមថា ការវិនិយោគនេះ បានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា។

គួររំលឹកថា ក្នុងជំនួបជាមួយក្រសួងបរិស្ថាន កាលថ្ងៃទី០៧ ខែកក្កដា ក្រុមហ៊ុនចិនចំនួន៣ ដែលមានបទពិសោធន៍វិនិយោគជាង ១០ឆ្នាំ លើការរៀបចំប្រពន្ធ័ប្រព្រឹត្តិកម្មសំណល់រាវ នៅក្នុងប្រទេសចិន ឥណ្ឌូនេស៊ី ឌូបៃ និងថៃ បានចាប់អារម្មណ៍លើការវិនិយោគលើការអនុវត្តភាពស្អាតនៅកម្ពុជាផងដែរ៕  (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងសិរីសោភ័ណ្ឌ សមត្ថភាពចម្រោះ ៣៥០០ម៉ែត្រគូបក្នុង១ថ្ងៃ ជិតបញ្ចប់ជាស្ថាពរ

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងសិរីសោភ័ណ្ឌ ដែលមានសម […]

កម្ពុជាបង្កើតក្រុមការងារគ្រប់គ្រងការស្តារហេដ្ឋារចនាសម្ព័ន្ធដែលខូតខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ

រដ្ឋាភិបាល​បើក​បេសកកម្ម​ស្តារ​ឡើង​វិញ​យ៉ាង​ទូលំទូលាយ ដើ […]

កម្ពុជាបង្កើតក្រុមការងារគ្រប់គ្រងការស្តារហេដ្ឋារចនាសម្ព័ន្ធដែលខូតខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ

រដ្ឋាភិបាល​បើក​បេសកកម្ម​ស្តារ​ឡើង​វិញ​យ៉ាង​ទូលំទូលាយ ដើ […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

សំណង់អនាគតដ៏ឆ្លាតវៃ៖ តើ AI កំពុងបដិវត្តការសាងសង់ហេដ្ឋារចនាសម្ព័ន្ធយ៉ាងណា?

ឧស្សាហកម្មសំណង់បានផ្លាស់ប្តូរអស់ជាច្រើនទសវត្សរ៍មកហើយ ដោ […]