សំណង់អនាគតដ៏ឆ្លាតវៃ៖ តើ AI កំពុងបដិវត្តការសាងសង់ហេដ្ឋារចនាសម្ព័ន្ធយ៉ាងណា?

ឧស្សាហកម្មសំណង់បានផ្លាស់ប្តូរអស់ជាច្រើនទសវត្សរ៍មកហើយ ដោយប្តូរពីការប្រើប្លង់លើក្រដាស ទៅជាគំរូឌីជីថល និងការធ្វើការងារជាក្រុមតាមរយៈ Cloud។

ទោះជាយ៉ាងណាក្ដី បញ្ហាប្រឈមដ៏ធំដូចជា ការប្រែប្រួលអាកាសធាតុ កង្វះកម្លាំងពលកម្ម និងការវិភាគពីផលប៉ះពាល់សហគមន៍ តម្រូវឱ្យមានដំណោះស្រាយកម្រិតខ្ពស់បន្ថែមទៀត។ កត្តានេះបានធ្វើ AI នឹងដើរតួរយ៉ាងសំខាន់។

AI នឹងមានតួនាទីសំខាន់ក្នុងគ្រប់ដំណាក់កាលនីមួយៗនៃគម្រោង តាំងពីដំណាក់កាលការធ្វើផែនការ រចនាប្លង់ សាងសង់ និងការគ្រប់គ្រងគម្រោងក្រោយសាងសង់រួច។

អំឡុងពេលធ្វើផែនការ និងរចនា ឧបករណ៍ AI អាចបង្កើតជម្រើសរចនាបានរាប់ពាន់យ៉ាងយ៉ាងឆាប់រហ័ស។ នេះជួយឱ្យក្រុមការងារស្វែងរកជម្រើសល្អបំផុត និងប្រកបដោយនិរន្តរភាពតាំងពីដំបូង។ វាថែមទាំងអាចព្យាករពីបញ្ហាបរិស្ថានមុនពេលការដ្ឋានចាប់ផ្តើម ដែលអាចឱ្យម្ចាស់គម្រោងគិតគូរមុនសម្រេចចិត្តសាងសង់។

នៅក្នុងដំណាក់កាលបើកការដ្ឋានជាក់ស្ដែង AI អាចវិភាគទិន្នន័យពីឧបករណ៍ចាប់សញ្ញា និងបរិក្ខារនានា នៅការដ្ឋានផ្ទាល់ ដើម្បីផ្តល់ព័ត៌មានថ្មីៗដល់ក្រុមការងារបានភ្លាមៗ។ នេះជួយឱ្យពួកគេស្វែងរកបញ្ហាដែលអាចកើតឡើងបានដោយងាយ ហើយការងារនឹងធ្វើឡើងតាមកាលវិភាគ សុវត្ថិភាព និងមានគុណភាព។

ជាក់ស្ដែង ក្រោយសាងសង់រួច ចាត់ទុកថាជាដំណាក់កាលសំខាន់បំផុត ព្រោះបើគ្រប់គ្រងមិនបានល្អសំណង់នឹងមិនមានភាពធន់នោះទេ។ ឧបករណ៍ដូចជា “Digital Twins” របស់ Bentley  អាចប្រើទិន្នន័យពីយន្តហោះដ្រូន និងឧបករណ៍ចាប់សញ្ញាដើម្បីតាមដានស្ថានភាពគម្រោង។

ឧបករណ៍នេះគឺការច្របាច់បញ្ចូលគ្នានៃទិន្នន័យគ្រប់យ៉ាងដូចជា ដំណើរការទូទៅរបស់គម្រោង អាយុកាលគម្រោង ទិន្នន័យទីតាំង អាកាសធាតុ និងគ្រប់អថេរទាំងអស់ដែលពាក់ព័ន្ធនឹងគម្រោង។

កម្មវិធីនេះនឹងជួយឱ្យម្ចាស់រៀបចំផែនការថែទាំជាមុន និងពង្រីកអាយុជីវិតគម្រោងឱ្យកាន់ប្រើប្រាស់បានយូរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Viscan បំលែងគម្រោងពង្រីកផ្លូវល្បឿនលឿន B29 ដោយប្រើបច្ចេកវិទ្យា Digital Twin

ក្រុមហ៊ុន Viscan GmbH បានបំលែងប្រព័ន្ធការងារ Reality Ca […]

AI អាចព្យាករណ៍បញ្ហា និងឱកាសបរាជ័យនៃសំណង់នានាបានមុនបើកការដ្ឋានទៅទៀត

បច្ចេកវិទ្យាវិភាគដែលប្រើ បញ្ញាសិប្បនិម្មិត (AI) កំពុងជួ […]

ពិព័រណ៍ London Creates បង្ហើបពីតួនាទី AI និងគំនិតស្ថាបត្យកម្មបុរាណក្នុងវិស័យសំណង់

ពិព័រណ៍ London Creates ក្នុងឆ្នាំ 2026 នេះ បានបង្ហាញអនា […]

ក្រុមហ៊ុនសំណង់លំដាប់ពិភពលោក Ferrovial ប្រើប្រាស់បច្ចេកវិទ្យា ២ នេះ ដើម្បីគ្រប់គ្រងគម្រោង!

Ferrovial ដែលជាក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធធំជាងគេមួយរបស […]

ក្រុមហ៊ុន AI ឈានមុខមួយរបស់ប្រទេសចិន ចង់ជួយធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន iFLYTEK ដែលជាក្រុមហ៊ុន AI ឈានមុខមួយរបស់ប្រទេស […]

Bentley បញ្ចូលមុខងារថ្មីទៅក្នុងកម្មវិធីល្បីរបស់ខ្លួន ធ្វើឱ្យការងារស្មុគស្មាញប្រែមកជាងាយ

ក្រុមហ៊ុន Bentley Systems ថ្មីៗនេះបានបញ្ចូលបញ្ញាសិប្បនិ […]